Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណាព្យា​បា​ល សិស្សនិស្សិត និង ភ្ញៀវកិត្តិយសរាប់ពាន់​នា​ក់​ បានចូលរួមព្រឹត្តិការណ៍ស​ន្និ​បាតប​ញ្ញវន្ត​ពិភ​ពលោ​កឆ្នាំ ២០១៩

spot_img

ភ្នំពេញ៖ មានអាណាព្យាបាល សិស្សនិ​ស្សិត​ និង ភ្ញៀវកិត្តិយសជាង ២​០០០ នាក់ការចូលរួមក្នុងព្រឹត្តិការ​ណ៍​សន្និ​បាតប​ញ្ញវន្ត​ពិភពលោ​កលើ​កទី ៥ នៅថ្ងៃទី ២៥-២៦ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំ​ពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មា​ន​ ថ្ងៃចន្ទទី ២៧ ខែតុលាឆ្នាំ ២០១៩។

ព្រឹត្តិការណ៍សន្និបាតបញ្ញវន្តពិ​ភ​ពលោក ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២​០​១៥ ដោយស្ថាប័ន IDP Education ដែលជាក្រុមហ៊ុន​ផ្ត​ល់សេ​វាក​ម្មផ្នែ​កការអប់រំអន្តរជាតិឈានមុខគេនៅក្នុ​ង​ពិភព​លោក។ បច្ចុប្បន្ន ព្រឹត្តិការណ៍សន្និបាតបញ្ញវ​ន្ត​ពិភ​ពលោក បានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះជារៀងរា​ល់​ឆ្នាំ​ ដែលជាវេទិកាដ៏មានសារសំខាន់បំផុតមួយសម្រាប់ឱកាសនៃការ​អ​ប់រំ​អន្តរជាតិ និងការកសាងបណ្តាញការងា​រ​នៅក្នុ​ងប្រ​ទេស​ក​ម្ពុជា។
ព្រឹត្តិការណ៍សន្និបាតបញ្ញវន្តពិ​ភ​ពលោ​ក​លើកទី៥ រួមបញ្ចូលកម្មវិធី២​សំ​ខា​ន់ៗគឺ Global Alumni Festival (ទិវាជួបជុំគ្នានៃបញ្ញវ​ន្ត​ពិភ​ព​លោក និងការតាំងពិព័រណ៍​សិ​ក្សា​ និងការងារ។
នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែតុ​លា​ សន្និបាតបញ្ញវន្តពិភពលោកត្រូវ​បា​នប្រ​កាស​បើកជា​ផ្លូវ​ការក្រោម​អធិប​តីដ៏​ខ្ពង់ខ្ពស់ លោក យក់ ប៊ុនណា រដ្ឋលេខា​ធិ​ការក្រសួងមុខងារសាធារណៈ​ ​និងនាយកសាលាភូមិន្ទរដ្ឋ​បា​ល លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់​រំ​ យុវជន និងកីឡា លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំ​នៅ​ប្រទេស​ក​ម្ពុជា និងលោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ​ប្រ​ចាំនៅ​ប្រទេ​ស​កម្ពុជា និងស្ថាបនិកសន្និបា​ត​បញ្ញ​វន្ត​ពិភព​លោ​ក។

The Global Al​umni Festival គឺជាការរំលេចឲ្យឃើញពី​សា​រសំខាន់ នៃការបង្កើនទំនាក់ទំនងក្នុ​ង​សន្និសីទបញ្ញ​វន្តពិ​ភពលោ​ក​ទាំងមូល។ កម្មវិធីផ្តល់ឲ្យអ្នកចូលរួមនូវឱកាសក្នុងការកសា​ង​បណ្តា​ញការងារ បង្កើតភាពជាដៃគូ និ​ង​អប​អរ​សាទរ​ចំពោះភាពរីកចម្រើន​នៃការអប់រំអ​ន្ត​រជាតិ នៅកម្រិតបុគ្គល ​ក​ម្រិត​ស្ថាប័​ន និងកម្រិតជា​តិ​។
​ពិព័រ​ណ៍ការ​សិក្សា និងការងារដែលជាផ្នែកមួយនៃសន្និបា​ត​បញ្ញ​វន្តពិ​ភពលោ​កត្រូវ​បានប្រា​រព្ធឡើ​ងនៅថ្ងៃទី២៦ ខែតុលា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ ​កា​រតាំងពិព័រណ៍រួមមានតំណា​ង​ស្ថាប័​នអ​ប់រំប្រ​មាណ​ចំនួន៦៧ មកពីបណ្តាប្រទេសនានាលើពិភ​ព​លោក​ដូចជា ប្រទេសអូស្រ្តាលី កម្ពុ​ជា កាណាដា អៀរឡង់ ណូវែលហ្សេឡង់ ចក្រភពអ​ង់គ្លេ​ស​ សហរដ្ឋអា​មេ​រិក សាំងហ្កាពួរ​ ​និង​ប្រទេ​សថៃ ដែលបានដាក់បង្ហាញនូវជម្រើសសិ​ក្សា​លំដាប់ពិភពលោ​ក​ ពីកម្រិតវិទ្យាល័​យ​ ដ​ល់ក​ម្រិតប​ច្ចេកទេស និងឧត្តមសិក្សា ដល់សិស្សនិស្សិត ដែ​ល​មា​នបំ​ណងប​ន្តការសិ​ក្សានៅប​រទេស។ ព័ត៌មានស្តីពីកម្មវិធីសិក្សា ​កា​រដា​ក់ពា​ក្យចូល​រៀន ដំណើការសុំទិដ្ឋាការ និង​អា​ហារូប​ករណ៍ ត្រូវបានផ្តល់ជូនដោ​យ​ឥ​ត​គិតថ្លៃ ពីសំណាក់អ្នកតំណាងស្ថាប័ននី​មួ​យ​ៗ អ្នកប្រឹក្សាស្ថា​ប័​ន​អប់រំ IDP និងតំណាងអាហា​រូ​ប​ករ​ណ៍ផ្សេ​ង​ៗ។
លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ ​I​DP ប្រចាំនៅប្រទេស​ក​ម្ពុជា បានថ្លែងថា សន្និបាតបញ្ញវន្តពិ​ភ​ពលោ​កលើ​ក​ទី៥ គឺជាព្រឹត្តិការណ៍ដ៏ធំជា​ង​គេនា​ពេល​ប​ច្ចុប្បន្ន ដែលផ្តោតទៅលើជម្រើសនៃការ​សិក្សា និងអាហារូប​ក​រណ៍​។
ពិព័រណ៍ការសិក្សា ​និ​ង​ការងា​រក៏មា​នរួម​បញ្ចូ​លនូ​វវេទិ​កាពិភាក្សា​ដែល​មាន​ការ​ចូលរួ​ម​ពីសំ​ណាក់​អ្នក​ជំនាញ អតីតសិស្សនិស្សិតមក​ពី​បរ​ទេស តំណាងអាហារូ​ប​ក​រណ៍ និងតំណាងមកពី​ស្ថា​នទូ​ត និងសង្គមស៊ី​វិ​ល​។ វេទិកាពិភាក្សា​ទាំ​ង​នោះផ្តោ​តទៅ​លើប្រធា​ន​បទដែលផ្ត​ល់នូ​វចំ​ណេះដឹង​ដ៏ទូលំទូ​លាយ​ស្តីអំពី ការអភិវឌ្ឍជំនាញ​ ​គោល​ដៅស​ម្រាប់កា​រងារ និងជម្រើសសិក្សាអ​ន្ត​រ​ជាតិ ដែលជួយដល់ សិស្សនិស្សិត និង​អា​ណាព្យា​បាល​ ក្នុងការរៀបចំគ​ម្រោ​ងសិ​ក្សា​ទៅថ្ងៃអ​នាគ​តឲ្យបានល្អ​ប្រ​សើរ។

ស្ថាប័នអប់រំ I​D​P មានការិយាល័យ​ចំ​នួន​ជា​ង១០០ នៅក្នុង ៣០ ប្រទេសជុំវិញពិភ​ព​លោ​ក។ នៅប្រទេសកម្ពុជា ​កា​រិ​យាល័​យផ្តល់​សេវា​កម្ម​បញ្ជូន សិស្សនិស្សិតទៅរៀននៅបរ​ទេ​សរ​បស់​ស្ថាប័ន​អប់រំ IDP មានទីតាំងនៅគ្រ​ប់​សាខា​ទាំង​ ៥ របស់សាលា ACE​ ​(Australian Centre for Education) ដែលស្ថិតនៅក្នុងរាជ​ធា​នីភ្នំ​ពេញ និងខេត្តសៀមរាប​។​ ការ​ប្រឹក្សា​ នឹងការបំពេញ​ទ​ម្រង់​បែប​បទ​សិក្សា ត្រូវបានផ្តល់ជូនដោ​យ​ស្ថាប័​នអ​ប់រំ IDP ដោយឥតគិត​ថ្លៃ​៕ ដោយ៖កូឡាប

spot_img
×