Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​យុវជន​ម្នាក់ ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស ពេល​នាំ​នារី​ឆ្លង​អូរ​ច្រក​ព្រំប្រទល់​កម្ពុជា​-​ថៃ

spot_img

បន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​នាំ​នារី​ម្នាក់ ឆ្លង​អូរ​ច្រក​ព្រំប្រទល់​កម្ពុជា​-​ថៃ ហើយ​ឃើញ​សម្រស់​នារី​ស្រស់ស្អាត ក៏​បាន​ចាប់បង្ខំ​រំលោភ​តែ​មិនបាន​សម្រេច​។ កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ម៉ោង​២​រសៀល ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ពោល​ក្រោយពី​គេចខ្លួន​បាន​២​ថ្ងៃ ។​

​សមត្ថកិច្ច​ចោទថា ករណី​បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុងព្រៃ​មាត់​អូរ ច្រក​ព្រំប្រទល់​កម្ពុជា​-​ថៃ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​អនុ​សេនី​យ៍ ចាន់ រដ្ឋា មេបញ្ជាការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់ឲ្យដឹង​ថា ៖ ជនសង្ស័យ ឈ្មោះ ទី រដ្ឋា ភេទ ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ឯ​នារី​រងគ្រោះ​មាន​ឈ្មោះ ខន រ៉ានី ភេទ ស្រី អាយុ ២៧​ឆ្នាំ មុខរបរ​កម្មករ រស់នៅ ភូមិ​កូនដំរី​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ជនសង្ស័យ គឺ​ខ្លួន​ពិតជា​បាន​ប្រតាយប្រតប់​លូកលាន់​កេរ្តិ៍​ភេទ​(​ប្រទូស្ត​កេរ្តិ៍ខ្មាស​)​លើ​នារី​រងគ្រោះ​(​ឈ្មោះ ខន រ៉ានី ) ពិតប្រាកដ​មែន​។​

​លោក​វរសេនីយ៍ ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​ការងារ​យុត្តិធម៌​បាន​និយាយថា​: យោង​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​បាន​ពិនិត្យ​ទឹកនោម​ផង​នោះ​ឃើញ​ជនសង្ស័យ​មាន​ជាប់​សារធាតុ​ញៀន​ថែមទៀត​។​

​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ស្តី​ពី​បទ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​ប្រទូស្ត​កេរ្តិ៍ខ្មាស ទៅ​តុលា ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕ ដោយ ៖ បន្ទាយ​

 

spot_img
×