Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័​ត៌មា​ន ស្នើក្រុមហ៊ុនហ្វេ​សប៊ុក​ លុ​ប​ចោលគណនីទាំងឡា​យ​ ដែលប្រើ​​ឈ្មោះ​លោក មិនបានត្រឹ​មត្រូ​​​​វ​​ចេ​​ញ បន្ទាប់ពីគេប្លុក

spot_img

ភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុន​ហ្វេស​ប៊ុកបិទហ្វេសប៊ុកនិង​ផេក​ហ្វេស​ប៊ុក​របស់ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័​ត៌​​មា​​​ន​រយៈពេល២ថ្ងៃមកនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា នឹងធ្វើសំណើ​មួយ ទៅក្រុម​​ហ៊ុ​ន​​ហ្វេ​​ស​ប៊ុក ​ដើ​ម្បីលុ​ប​ចោលគណនីទាំងឡាយណាដែលប្រើ​ឈ្មោះ​លោក មិនបានត្រឹមត្រូ​​​វ​​ចេ​​ញពី ប​ណ្តាញ​សង្គមហ្វេសប៊ុកទាំងអស់​។​

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័​ត៌​មា​​ន បានថ្លែងអំណរគុណ​​​ចំពោះក្រុមហ៊ុន​ហ្វេស​​ប៊ុ​កដែ​លបាន​ជួយបើកហ្វេ​​ស​​ប៊ុ​ក​រប​ស់​​លោក​​ឱ្យ​​ដំ​ណើរការជាប្រក្រតីដូច​ដើ​ម​ឡើង​​វិញ បន្ទាប់​ពី​ជនអនាមិ​ក​បាន Unblock មិនឱ្យ​ប​ង្ហោះ​រូ​​ប​​ភា​​ព ​​ឬ​ព័​ត៌មានផ្សេ​ង​ៗបា​ន រយៈពេល២ថ្ងៃ កន្លង​ទៅ​នេះ​។

ក្នុងជំនួបជាមួយអ្នកកាសែតនៅព្រឹកថ្ងៃចន្ទ ទី​២​៨​ ខែ​តុ​លា ​ឆ្នាំ២០១៩នៅទីស្ដីការក្រសួងព័ត៌មាន ​លោក ខៀវ កាញារីទ្ធ បា​ន​មា​ន​ប្រសាសន៍ថា ជ​ន​អនាមិ​ក​បានប្លុកហ្វេសប៊ុករបស់លោកចាប់តាំងពី​ថ្ងៃសុក្រ​ទី២៥ ខែតុលាមកម្លេះ នៅ​ពេ​​លដែ​លហ្វេ​សប៊ុករបស់លោកបានផ្សព្វផ្សាយ​ការពិតពី​​រឿ​ង​​ព្រំដែនឆ្លើយតបទៅនឹងក្រុមប្រឆាំ​ង​​​មួយចំ​នួន បានបំភ្លៃការពិតពា​ក់​ព័ន្ធរឿ​ងព្រំ​ដែន​ថា ​ដី​ខ្មែរ​រួ​ញ​តូចជា​ងមុន ដីខ្មែរ​បាត់​ប​ង់​អ​​ស់​​ខ្លះ​​ហើ​យ​ជាដើ​ម​។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេ​ល​ហ្វេសប៊ុកប្រើប្រាស់រា​​ល់​ថ្ងៃ​​ត្រូ​​វ​បា​នគេប្លុកធ្វើឱ្យប្រើលែង​កើ​ត​​លោកអាច​នឹងបង្កើត​ហ្វេស​​ប៊ុ​កថ្មីក៏​​​បា​ន ប៉ុន្តែលោក​មិ​ន​ធ្វើ​​ឡើ​​​យ ​ដោយ​ចង់ទុកបញ្ហានេះ​​​ឱ្យក្រុ​មហ៊ុន​ហ្វេសប៊ុ​ក​​ទទួលខុ​សត្រូវ​។

លោកបានបន្តថា គិតមក​ដ​ល់ថ្ងៃទី២៨ ខែតុលានេះ គណនីហ្វេសប៊ុករបស់លោកមន្ត្រី ដែលមានឈ្មោះថា Kan​h​arith Khieu ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក​ដោះស្រាយ និងបាន​ដំណើរការ​ឡើង​​​វិ​ញ​ ហើយលោក ខៀវ កាញារីទ្ធ ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុ​ន​​ហ្វេស​ប៊ុ​ក ដែល​បាន​សហ​កា​រ​​ដោះស្រាយ​បា​ន​​យ៉ា​​ង​ល្អ។ លោករដ្ឋម​ន្រ្ដីបាន​លើកឡើ​ងថា កិច្ចការបន្ទាប់ក្រុមការងារលោករដ្ឋម​ន្ត្រី នឹងធ្វើសំណើ​មួយទៀតទៅ​ក្រុ​ម​​ហ៊ុន​​ហ្វេ​​​ស​ប៊ុ​ក ​ដើ​ម្បីលុបចោលគណនីទាំង​ឡា​យណាដែល​ប្រើឈ្មោះ​លោកមិន​បានត្រឹ​មត្រូ​​វ​​ចេ​​ញពី ប​ណ្តាញ​សង្គមហ្វេស​ប៊ុ​កទាំ​ងអស់។​

លោករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្ន លោកប្រើប្រាស់តែគណនីហ្វេស​ប៊ុកពីរ​​ប៉ុ​ណ្ណោះ​គឺ​ Kanharith Khieu និងផេកឈ្មោះ Kanharith ដែលមន្ត្រី និងប្រជា​ពល​រដ្ឋ ​អាចទ​ទួ​ល​បា​​ន​​ព័​ត៌​​មាន​ពិត ពីព្រឹត្តិការណ៍ជាតិ និ​ង​អន្តរ​ជាតិ តាមរយៈគណនីទាំងពីរ​នេះ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×