Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយ​ន្ត​ស្ទូចប​ត់ឆ្វេ​ងមិនប្រ​យ័ត្ន ត្រូវរថយ​ន្ត​ក្រុង​បុកពី​ក្រោយ ស្លាប់អ្នកបើកបរម្នា​ក់ នៅក្រុង​ស្វាយ​រៀង

spot_img

ខេត្តស្វាយរៀងៈ បុរសតៃកុងរថយន្តដឹក​ភ្ញៀ​វទេសចរណ៍ ជាជនជាតិវៀតណាមម្នាក់​បានស្លាប់ ក្រោយពេលបញ្ជូនទៅធ្វើការស​ង្គ្រោះ​នៅម​ន្ទីរពេ​ទ្យខេត្ត​ស្វាយរៀង នៅក្នុងករណីគ្រោះថ្នាក់ចរាច​រ​ណ៍ដ៏គួរឱ្យរន្ធត់ រវាងរថយន្តដឹកភ្ញៀវទេ​សច​រណ៍​ប្រភេទ​៤៥​កៅអី បានបុករថយន្តស្ទូច​ប​ត់ឆ្វេ​ងមិន​ប្រុង​ប្រយ័​ត្ន។ ហេតុការ​ណ៍នៃគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោ​ង​ ០៧ និង ៥៥ នាទី ព្រឹកថ្ងៃចន្ទ ០១ កើត ខែកត្តិក ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ​ ១ នៅចន្លោះគីឡូម៉ែត្រលេខ ​១​២១-១២២ ស្ថិតក្នុងភូមិស្វាយ​ សង្កាត់ចេក ក្រុងស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថាៈ មានករណីគ្រោះថ្នាក់ចរាចរ​ណ៍​មួយកើ​ត​ឡើង វាងរថយន្ត និងរថយន្ត ក្នុងទិសដៅស្របគ្នាពីលិចទៅកើត​ គឺទី១-រថយន្តម៉ាកហ៊ីយ៉ាន់ដា​យ​ ប្រភេទ​ទេស​ចរណ៍ ៤៥ កៅអី ពាក់ផ្លាកលេខ ភ្នំ​ពេញ ៣B-៣៨៨៣ ពណ៌បៃតង បើកបរដោយឈ្មោះ ទ្រឿ​ង​ ម៉ិញហ័រ ភេទប្រុស ជនជាតិវៀតណា​ម​ អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិ​ភូ​ហ្វា ឃុំភូថិន ស្រុកតាំប៊ិន ខេត្តវិនឡុង ( រងរបួ​សធ្ងន់​ ហើយបានស្លាប់ពេ​លប​ញ្ជូនម​កដ​ល់​មន្ទីរ​ពេ​ទ្យខេត្ត ) និងអ្នករួមដំណើរ​ចំ​នួ​ន ២៥ នាក់ រងរបួសស្រាល ២ នាក់ ឈ្មោះ ជា បុប្ផា ភេទស្រី អាយុ ៤៤ ឆ្នាំ​ រ​ស់នៅ​ភូមិទួ​លស្វា​យ​ព្រៃ សង្កាត់ទួលស្វាយព្រៃ១​ ​ខណ្ឌចំ​កា​មន រាជធានី​ភ្នំ​ពេញ និងឈ្មោះ មូ សែតញុក ភេទស្រីអាយុ ៤៣ ឆ្នាំ​ មា​នទីលំ​នៅភូ​មិ​ក​ណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹ​ង​ត្រែង ។ ទី២-រថយន្តស្ទូច ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង ៣A-៧៦៧៧ បើកបរដោយឈ្មោះ ​គ​ង់ វន្ថា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកបរមា​ន​ទីលំ​នៅភូ​មិ​ទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង​ ​( គ្មា​ន​របួស ) ។

ប្រភពដដែលបានឱ្យដឹងប​ន្ត​ថាៈ បច្ចុប្បន្នមធ្យោបាយ​ត្រូ​វបា​នយ​កទៅ​រក្សា​ទុក នៅការិយាល័យ​ន​គរ​បាលច​រាចរ​ណ៍ខេត្ត​ ។ ចំណែក សាកសពជនរង​គ្រោះស​មត្ថ​កិច្ច​ បានប្រគល់ជូនគ្រួសារសព​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ និងអ្នករងរ​បួ​សស្រា​លព្យាបា​ល នៅមន្ទីរពេទ្យបង្អែកខេ​ត្ត​ស្វាយរៀ​ង​ ។ ហើយមូ​លហេតុ ដែលបណ្តាលឱ្យកើតមាន​នៅ​គ្រោះថ្នា​ក់ច​រាច​រណ៍ខា​ងលើ​នេះ បណ្តាលមកពីរថយ​ន្ត​ស្ទូច​ប​ត់ឆ្វេ​ង ៕ដោយ៖វ៉ៃកូ

spot_img
×