Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីហុងគ្រី សូ​ម​ចូល​រួម​អបអរសាទរ ជាមួយវ​ឌ្ឍន​​ភា​​ពក​ម្ពុជា ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស

spot_img

ភ្នំពេញ៖ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាច​ក្រី​ ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ​ខែតុលា ឆ្នាំ២០១៩នេះ លោកយាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីសាធារណរដ្ឋ​ហុ​ងគ្រី បានសម្តែងការអបអរសាទ​រ​ចំ​ពោះ ការអភិវឌ្ឍរបស់​ប្រ​ទេសក​ម្ពុ​ជា។

លោកបានលើកឡើងថា ការអភិវឌ្ឍទីក្រុងភ្នំពេញប្រកបដោ​យ​វិបុ​លភាព ដោយមានអគារខ្ពស់​ៗ​ នាពេលបច្ចុប្ប​ន្ន​នេះ​ ជាសញ្ញា បង្ហាញពីអនាគតដ៏​ល្អ​រប​ស់ក​ម្ពុជា។ ប្រទេសហុងគ្រីសូ​ម​ចូល​រួម​អបអរសាទរជាមួយវឌ្ឍន​ភា​ពក​ម្ពុជា។ ជាមួយគ្នា លោកប្រធានាធិបតី បានជម្រាបសម្តេចប្រធានរ​ដ្ឋ​សភាថា កម្ពុជាជាប្រទេសមួយដែលមានវ​ប្ប​ធម៌​ អរិយធម៌ដ៏រុងរឿង និងយូរលង់មកហើ​យ​ ប្រាសាទអង្គរ ជាអច្ឆរិយ​ដ៏​ល្អឯ​កមួយ ដែលពលរដ្ឋហុងគ្រីចង់មកទ​ស្ស​នា រួមទំាងខ្លួនលោកផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាងកក់​ក្តៅ​ចំពោះ​ លោក យាណូស អាឌ័រ ដែលបានអញ្ជើញមកបំ​ពេ​ញ ​ទស្សនកិច្ចជាផ្លូ​វ​រដ្ឋ នៅព្រះរាជាណាចក្រ​ក​ម្ពុជា​។

សម្តេចបានគូសបញ្ជា​ក់​ថា វត្តមានដ៏ខ្ពង់ខ្ពស់រប​ស់​ លោកប្រធានាធិបតី និងគណៈប្រតិភូជាន់ខ្ព​ស់​នៅពេ​ល​នេះ មានអត្ថន័យជា ​ប្រ​វត្តិ​សា​ស្រ្ត និងបានផ្តល់កិត្តិយសយ៉ាងធំធេង​ដ​ល់ប្រ​ជាជា​តិក​ម្ពុជា។ រដ្ឋសភាកម្ពុជា វាយតម្លៃខ្ពស់ និងពេញចិត្ត ចំពោះវឌ្ឍនភាព នៃ​កិ​ច្ចស​ហប្រតិ​បត្តិ​ការទ្វេភាគី រវាងរដ្ឋាភិបាល​នៃ​ប្រ​ទេសទំា​ងពីរ រួមទំាងសមិទ្ធផលនានា ដែលប្រមុខរដ្ឋាភិ​បា​ល នៃប្រទេសទំា​ង​ពី​រ ខិតខំរួម​គ្នា​សម្រេ​ចបា​នមក​នេះ។

សម្តេចប្រធានរដ្ឋស​ភា​ បានរំលឹកថា ហុងគ្រីគឺជាមិ​ត្ត​ចាស់​រប​ស់កម្ពុជា ដែលធ្លាប់មានគុណបំណាច់​ដ៏​ធំចំ​ពោះក​ម្ពុជា កាលពីទសវ​ត្ស​រ៍ ឆ្នាំ១​៩៨០ បន្ទាប់ពីកម្ពុជាទើបបានរំ​ដោះ​ពីរ​បប ប៉ុល ពត មិនត្រឹមតែប៉ុ​ណ្ណោះ​ ហុងគ្រីក៏បានចូលរួ​ម​ចំណែ​កយ៉ា​ងសក​ម្មក្នុ​ងការស្វែ​ង​រក សន្តិភាព ជូន​ក​ម្ពុជា ក្នុងក្របខ័ណ្ឌអង្គការសហប្រជា​ជា​តិនៅក​ម្ពុជា​ទៀត​ផង៕ដោយ៖កូឡាប

spot_img
×