Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជុំពិគ្រោះយោបល់ លើ​សំណើសុំ​វិសោធនកម្មច្បាប់ស្តី​ពី​សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

spot_img

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ លើ​សំណើសុំ​វិសោធនកម្មច្បាប់ស្តី​ពី​សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សមាគ​ម ​និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ព្រមទាំងសាធារណជនជាតិ និងអន្ត​រ​ជាតិ​ ជ្រាបថា ក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្រ​ប​សម្រួ​លដោះ​ស្រា​យសំណើ ​និង​សំណូមព​ររ​បស់អង្គ​ការសង្គមស៊ីវិល នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជា​មួ​យតំណាងអ​ង្គការ​សង្គមស៊ីវិល ដើម្បីស្វែងយល់បន្ថែ​ម​ទៀតលើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមា​គ​ម​និងអង្គការមិនមែនរ​ដ្ឋាភិបា​ល របស់អង្គការសង្គមស៊ីវិល​។

កិច្ចប្រជុំពិគ្រោះយោបល់​នេះ ត្រូវរៀប​ចំធ្វើ​ឡើ​ងនៅ​ថ្ងៃច​ន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០ នាទីព្រឹក នៅសាលប្រជុំ អគារ S ទីស្តីការក្រសួងមហាផ្ទៃ
៕ ដោយ៖កូឡាប

spot_img
×