Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល​ ​សម្រេចច្រាន​ចោល​បណ្ដឹង​សុំ​​​នៅ​ក្រៅ​ឃុំ​របស់អតីត​អ្នកបកប្រែ​ទូរទស្សន៍​រុ​ស្ស៊ី RT រឿង​ ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ ​

spot_img

ភ្នំពេញ៖ ក្នុ​ង​សវនាការ​នៅ​តុលាការ​កំ​ពូល​​ កាល​ព្រឹក​ថ្ងៃទី២៨ខែតុលាឆ្នាំ២០១៩ ​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​ ​បាន​​ប្រកាសរក្សា​ការ​សម្រេច​​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​​ការ ដោយមិន​អនុញ្ញាតឱ្យ​លោក​​​ រ៉ាត់ រ័ត្ន​មុន្នី បាន​នៅ​ក្រៅ​ឃុំ​ជា​​ប​ណ្ដោះ​​អាសន្ន​​តាមការស្នើសុំរបស់ចុងចោទនោះឡើយ​។

មេធាវីការ​ពារ​ក្ដី​ឱ្យ​លោក រ័ត្ន​មុន្នី លោក សំ ទិត្យសីហា មាន​ប្រសាសន៍​ថា វា​គឺជា​ប្រការ​គួរ​ឱ្យ​សោកស្ដាយ​ចំពោះ​កូន​ក្ដីលោកនិងក្រុមគ្រួសារ ហើយថា នឹងស្នើកាន់សាលាឧទ្ធរណ៍ដើម្បីពន្លឿនសវនាការ​អង្គ​សេចក្ដីឱ្យបានឆាប់។ លោក សំ ទិត្យសីហា មានប្រសាសន៍ថា​ វាពិតជាលំបាកសម្រាប់កូនក្ដីខ្ញុំ ខ្ញុំពិតជាសោកស្តាយណាស់ដែល​តុលាការ​សម្រេច​បែបនេះក្នុងនាមជាមេធាវីខ្ញុំនឹងខិតខំបន្ត​ទៀត​ដើម្បី​រកយុត្តិធម៌ឱ្យកូនក្ដីខ្ញុំ។

សូមបញ្ជាក់ថា លោក រ៉ាត់ រ័ត្នមុនី បានជាប់ពន្ធនាគារអស់ជាង៨ខែមកហើយ។

អ្នកស្រី ឡុង គីមហ៊ាង ភរិយារបស់លោក រ៉ាត់ រ័ត្នមុនី បានថ្លែងថា ការសម្រេចនេះពិតជាអយុត្តិធម៌ចំពោះ​ប្ដីគាត់​ណាស់​។ អ្នកស្រីថា ពលរដ្ឋខែ្មរយើងជាច្រើន ពេលនេះ ក៏កំពុងព្រាត់ប្រាស់គ្រួសារ សាច់ញាតិ និងកំពុងរង​ភាពអយុត្តិធម៌ដូចពួកយើង ដោយសារតែតុលាការកម្ពុជា។

គួររំលឹងផងដែរថា លោក រ៉ាត់ រត្នមុនី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ក្រោមបទចោទថា បាន ញុះញង់ឱ្យមានការរើសអើង។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលីស​​ថៃ​នៅ​ក្នុង​ទីក្រុង​បាង​កក​​កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈលោក​ព្យាយាម​សុំសិទ្ធិជ្រកកោន​នៅឯការិយាល័យ​សុំទិដ្ឋាការ​ទៅ​ប្រទេស​ហូឡង់​នៅប្រទេសថៃ។ ក្រុមគ្រួសាររបស់លោក បាន​សុំអន្តរាគមន៍ជាច្រើន​ដង​ច្រើនសារ​ទៅកាន់ស្ថាន​ទូតរុស្ស៊ី​ប្រចាំនៅកម្ពុជា ប៉ុន្តែមិនមានការឆ្លើយតប៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×