Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង រំលេច​ឡើង​ក្នុង​របាយការណ៍ ចោទប្រកាន់​ប៉េអឹម​ជាច្រើនរូប លើ​ករណី​ពុករលួយ​

spot_img

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង បាន​រំលេច​ឡើង​ក្នុង​របាយការណ៍​ខែតុលា​នេះ ពាក់ព័ន្ធ​អំពី​ការ​ចោទ​ប្រកាន់​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​​បន្ទាយមានជ័យ​, ករណី​ចោទប្រកាន់​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ថា​បាន​យកលុយ​ពី​ម្ចាស់​ឡាន​​ដែល​ត្រូវបាន​ឃាត់ទុក​, ករណី​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ទាំ​ឱ្យ​ជឿជាក់ថា ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុត សុភាព​​នាយក​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង ពុករលួយ ដោយ​ការពារ​អ្នក​ទំនាស់​ដីធ្លី​នៅ​​ខេត្តកំពង់ឆ្នាំង និង​ករណី​នាយក​វិទ្យាល័យ ហ៊ុន សែន ចាក់​អ​ង្រៃ ដែល​បាន​ទារប្រាក់ ៣០ ដុល្លារ​ពេល​សិស្ស​មក​ចុះឈ្មោះ​ចូលរៀន​។​

​សេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំ​លើក​ទី​៥១ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែតុលា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក តុ​ប សំ ប្រធាន​​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​។

​យោងតាម​របាយការណ៍​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ និង​លោកស្រី អ៊ូ ស៊ីថា ប្រធាន​នាយកដ្ឋាន​អប់រំ បង្ការ និង​ទប់ស្កាត់ នៃ​អង្គភាព​​ប្រឆាំង​អំពើពុករលួយ អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​ខែ​តុលា ឆ្នាំ​២០១៩ គឺ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប ២​ឆ្នាំ (២០១៨-២០១៩) មាន​ចំនួន​២២៦៥៤​នាក់ ក្នុងនោះ​នៅ​ខ្វះ ១៩​នាក់ មិនទាន់​បានធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ​​និង​បំណុល​គឺ​៥​នាក់ ជាប់​បេសកកម្ម​នៅក្រៅ​ប្រទេស មិនទាន់​ត្រលប់​មកវិញ​​។ ៣​នាក់ មាន​ជំងឺ​នៅ​មន្ទីរពេទ្យ ដែល​មិនអាច​ធ្វើការ​ប្រកា​សបាន​​។ ១១​នាក់ បាត់​ដំណឹង​- អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនអាច​ទំនាក់ទំនង​បាន​​។ ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​ខែ​​នេះ គឺ​៥​នាក់ តាម​របប​ប្រកាស​២​ឆ្នាំ (២០១៨-២០១៩)​។ ១០៥​នាក់ ប្រកាស​លើក​ទី​១ ព្រោះ​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​​។ ១៦​នាក់ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​លើកចុងក្រោយ បន្ទាប់ពី​លាឈប់​ពី​ការងារ -​ចប់​អាណត្តិ – ត្រូវ​បញ្ឈប់​ពី​ការងារ​។

នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បានចាប់ផ្តើម​ផ្សព្វផ្សាយ​ប្រតិទិន​​សម្រាប់​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​២​ឆ្នាំ​ថ្មី (២០១៨-២០២០) ។​

ពាក្យ​ប្តឹង​ក្នុង​ខែ​មាន ៦៥​ពាក្យ​ប្តឹង (​អនាមិក ២៣​ពាក្យ​) មាន​ពាក្យ​ប្តឹង ២៤ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឆ្លើយតប​ទៅ​ម្ចាស់​បណ្ដឹង​​ថា មិន​ស្ថិតនៅក្នុង​សម​ត្ត​កិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ឬ​មិនមាន​
​តយ​អំពី​អំពើពុករលួយ​ឡើយ​​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​កោះហៅ​ជន​រង​ការ​ចោទ​ពី​ពាក្យ​ប្តឹង ២​នាក់​​មក​ផ្តល់​ចម្លើយ​​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានធ្វើ​លិខិត​ជូន​ស្ថាប័ន និង​បុគ្គល​ដែល​ពាក្យ​ប្តឹង​​បានលើកឡើង​ចំនួន ៣៩​លិខិត​​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ការបំភ្លឺ​មកវិញ​ពី​ក្រសួង​ស្ថាប័ន និង​​បុគ្គល​តាម​ពាក្យ​ប្តឹង​ចំនួន ៤៤​លិខិត ។

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​រំលេច​ឡើង​ក្នុង​របាយការណ៍ ពាក់ព័ន្ធ​អំពី​ការចោទប្រកាន់​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​​បន្ទាយមានជ័យ​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោះលែង​ជនជាប់សង្ស័យ​គ្រឿងញៀន ។​ ​លិខិត​អនាមិក​បាន​ចោទ​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន រួមជាមួយ​ព្រះរាជអាជ្ញា​​ខេត្តបន្ទាមានជ័យ មាស ច័ន្ទ​ពិសិដ្ឋ ក្នុង​ករ​ណ៍​ចាប់​គ្រឿងញៀន​កាលពី​ថ្ងៃទី​៩ ខែ​​មីនា ឆ្នាំ​២០១៧ នៅ​ក្រុង​សិរី​សោ​ភ័​ណ្ឌ ចំនួន ៧ នាក់ ហើយ​មានការ​សូកប៉ាន់​សរុប​​ជាង​មួយ​លាន​ដុល្លារ ឱ្យ​ដោះលែង ៣ នាក់ ហើយ ៤ នាក់​ទៀត កំពុង​បន្ត​រៀបចំ​​ដោះលែង ។​

​ដោយ​ត​មួយ​ព័ត៌មាន​ទាំងនោះ ពី​ម្ចាស់​បណ្តឹង​អនាមិក​មិន​ច្បាស់លាស់ អង្គភាព​​ប្រឆាំង​អំពើពុករលួយ មិនទាន់​សម្រេច​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ ហើយ​បាន​​បាត់​នីតិវិធី​ប្រមូល​ព័ត៌មាន យកមក​វិភាគ​ថ្លឹងថ្លែង​ជាមុនសិន ។ ជា​លទ្ធផល​ឃើញថា ម្ចាស់​បណ្ដឹង​មាន​គំនុំ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន ដែល​ពួកខ្លួន (​រាប់ទាំង​​មេធា​រី បានមក​ទទួល​សុំឱ្យ​លើកលែង ករណី​ម្ចាស់​បណ្តឹង​អនាមិក​នេះ ដែល​ជាប់​​ចោទ​ពី​ករណី​គាស់​ទូដែក​យកប្រាក់ ២០ ម៉ឺន​ដុល្លារ ដែលជា​សំណុំរឿង ក្នុង​ដៃ​កង​​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទើប​ម្ចាស់​បណ្តឹង​អនាមិក​២​នាក់​ប្ដី​ប្រពន្ធ​នឹង​​ហើយ​បាន​សារភាពថា ពួកខ្លួន​ប្តឹង​ពី​ឈ្មោះ បោ​ន ប៊ិន ព្រោះតែ បោ​ន ប៊ិន ចាត់ការ​​មិន​ព្រម​លើកលែង ឱ្យ​ពួកខ្លួន​ដែល​ជាប់​បទ​លួច មាន​ស្ថាន​ទម្ងន់ទោស លួច​លុយ​ពី​​ទូដែក របស់​បងស្រី​របស់ខ្លួន កាលពី​ខែមិថុនា ឆ្នាំ​២០១៨​នេះ ។

ការស្រាវជ្រាវ​បង្ហាញថា ករណី​ចាប់​គ្រឿងញៀន​ថ្ងៃទី​៩ ខែ​មិនា ឆ្នាំ​២០១៧ នេះ​​។ ទី​១ ជា​ករណី​បង្ក្រាប​ដោយ​នគរបាល មិនមែន​ស្ថិតក្រោម​ករ​ណ៍​កង​រាជ​​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទេ​​។ ទី​២ ឆ្នាំ​២០១៧​នោះ ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន មិនទាន់​ត្រូវបានតែងតាំង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​​។ ទី​៣ ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា មាស ច័ន្ទ​ពិសិដ្ឋ និង​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន​មិនទាន់បាន​ស្គាល់គ្នា​ទេ​​។ តាម​ការស្រាវជ្រាវ​ផ្សេងៗ​ទៀត រាប់ទាំង​ចម្លើយ​របស់​ម្ចាស់​បណ្តឹង​អនាមិក ទាំងពីរ​​នាក់​ប្តី​ប្រពន្ធ ចម្លើយ​របស់​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត បង្ហាញ​ច្បាស់​ថា បណ្តឹង​នេះ​​មាន​ចេតនា​គាបសង្កត់​មកលើ​រូប​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន ដែល​មិនមាន​ពាក់ព័ន្ធ​អ្វី​​សោះនឹង​ករណី​ចាប់ ឬ​ដោះ​ជនសង្ស័យ​គ្រឿងញៀន​នេះ ហើយ​ដែល​ប្រការនេះ ​នាំឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន ដែល​មិនបាន​ប្រព្រឹត្ត​អំពើពុករលួយ ដូច​ក្នុង​បណ្តឹង​អនាមិក​នេះ​បាន​បរិហារ​ទេ ។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ សម្រេច​មិន​បើក​ការស៊ើបអង្កេត លើ​ករណី​​ចោទប្រកាន់​មកលើ​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន ទេ ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​​បន្ត​មួយ​ជំ​ហ៊ាន​ទៀត ដើម្បី​សុំ​ការបំភ្លឺ​ចំណុច​មួយចំនួនទៀត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ​ព្រះរាជអាជ្ញា​ខេត្តបន្ទាយមានជ័យ ថា​តើ​មាន​ពាក់ព័ន្ធ​ដូច​ការចោទប្រកាន់ របស់​ម្ចាស់​​បង​អនាមិក​ដែរឬទេ​?

​លោក​បាន​បន្ថែមថា ​ករណី​ចោទប្រកាន់​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ថា​បាន​យកលុយ​ពី​ម្ចាស់​ឡាន​
​ដែល​ត្រូវបាន​ឃាត់ទុក ។ ការស្រាវជ្រាវ​បង្ហាញថា ពិតជា​មានការ​ទាវ​-​ការទទួលប្រាក់​​ដូច​ការផ្សព្វផ្សាយ​មែន ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ត្រូវការ​ពេលវេលា​បន្តិចទៀត​​ដើម្បី​វាយតម្លៃថា ការទារ​ប្រាក់​-​ការទទួលប្រាក់​នេះ​យ៉ាងដូចម្តេចខ្លះ ដើម្បី​មាន​មូលដ្ឋាន​​បន្ត​និតិ​វិធី​បើក ឬ​មិ​ទ​បើក​ការស៊ើបអង្កេត​ករណីនេះ ។​

​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ពី ករណី​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ទាំ​ឱ្យ​ជឿជាក់ថា ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុត សុភាព​​នាយក​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង ពុករលួយ ដោយ​ការពារ​អ្នក​ទំនាស់​ដីធ្លី​នៅ​​ខេត្តកំពង់ឆ្នាំង ។ ការស្រាវជ្រាវ​បង្ហាញថា អ្នក​ចុះផ្សាយ​មិនមាន​ព័ត៌មាន​ពី​រឿងនេះ​​ហើយ​មាន​កំហឹង ក៏​ជ្រុល​ចុះផ្សាយ​បរិហារ​ឧ​ត្ត​ម​សេនីយ​ឯក ប៊ុត សុភាព ទៅ ។ ម្ចាស់​​បណ្តាញ​សង្គម​បានធ្វើការ​សុំទោស​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុត សុភាព រួចហើយ ។

​ពាក្យបណ្ដឹង​ក្នុង​វិស័យ​អប់រំ​គឺ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រមូល និង​បាន​ជម្រាប​ជូនទៅ​រដ្ឋមន្ត្រីក្រសួង​អប់រំ​​យុវជន និង​កីឡា រួចហើយ អំពី​បណ្ដឹង​នានា​ជុំវិញ​ការប្រឡង​បាក់​ឌុប​កន្លងមក ។​

ករណី​នាយក​វិទ្យាល័យ ហ៊ុន សែន ចាក់​អ​ង្រៃ ដែល​បាន​ទារប្រាក់ ៣០ ដុល្លារ​ពេល​សិស្ស​មក​ចុះឈ្មោះ​ចូលរៀន ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស្រាវជ្រាវ​​ឃើញថា ពិតជា​មានការ​ទា​រយ​ក​ប្រាក់ ៣០ ដុល្លារ (១២​ម៉ឺន​រៀល​) ពី​កូនសិស្ស​ពេល​​ចុះឈ្មោះ​ពិតប្រាកដ​មែន​​។ នាយក​សាលា​នេះ ធ្លាប់​រង​ពាក្យ​ប្តឹង​ចំនួន​ច្រើនលើក​មកហើយ​​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុង​បន្ត ដើម្បី​សុំ​ការបំភ្លឺ​មួយចំនួន​ពី​​នាយក​សាលា និង​ពី​ថ្នាក់ដឹកនាំ​មន្ទីរ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​​។ ដើម្បី​ធានាថា គោលការណ៍​ស្ម័គ្រចិត្ត​នេះ មិន​ប៉ះពាល់​ដល់​គោលការណ៍​រដ្ឋ​​ដែល​ធានាថា ការសិក្សា ១២ ឆ្នាំ​មិន​បង់​ថ្ងៃ​ទេ ។​

​ករណីបណ្ដឹង​ទាក់ទង​ដល់​មន្ត្រី​សុរិយោដី​មន្ត្រី​មូលដ្ឋាន ទារ​កម្រៃ​ខុសច្បាប់​ក្នុង​ការទទួល​​កម្មសិទ្ធិ ។ ​

បន្ទាប់ពី​ការដេញដោល ផ្លាស់ប្តូរ​យោបល់​ទៅលើ​ចំណុច​នីមួយៗ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​​ពុករលួយ នៅតែ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការទទួលខុសត្រូវ​ខ្ពស់ ការអនុវត្ត​ច្បាប់ និង​ការចូល​រួមជាមួយ​ការ​​លំបាក​នានា ក្នុងការ​កែទម្រង់​រប​ស់រ​ដ្ឋ ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។

​លោក​តុ​ប សំ បាន​ថ្លែងថា ក្រុម​ប្រឹក្សាជាតិ​​ប្រឆាំង​អំពើពុករលួយ ផ្តល់​អនុសាសន៍ ដល់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មួយចំនួន​ដូចជា កោតសរសើរ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ចេះ​ទាញយក​ព័ត៌មាន ពី​​បណ្តាញ​សង្គម ហើយ​មានការ​លើកទឹកចិត្ត​បណ្តាញ​សង្គម ឱ្យ​បន្តការងារ​ជាជាង​​ចាប់កំហុស អូស​ដំណើរ​។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ លើកទឹកចិត្ត​ប្រធាន​​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឱ្យ​ខិតខំ​ពុះពារ​ការលំបាក​ថែមទៀត ដើម្បី​ធ្វើការ​ឆ្លើយ​​តប​ឱ្យបាន​ទូលំទូលាយ នៅ​បណ្តាញ​សង្គម អំពី​លទ្ធផល នៃ​ការស្រាវជ្រាវ​របស់ខ្លួន ។​

ជំរុញ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ឱ្យបាន​ខ្លាំងក្លា​ថែមទៀត ទាំង​ការងារ​អប់រំ​​ទាំង​ការងារ​បង្ការ​ទប់ស្កាត់ និង​ទាំង​ការងារ​បង្ក្រាប​បញ្ជូនទៅ​តុលាការ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×