Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដងខ្លួន​និង​ព្រះ​សិរ បដិមា​ព្រះពុទ្ធ សម័យ​កណ្តាល​មួយ​ព្រះអង្គ ត្រូវបាន​ប្រទះឃើញ ក្នុង​ការដ្ឋាន​កំណាយ​ប្រាសាទតុប​ខាងលិច​

spot_img

​សៀមរាប​៖ ដងខ្លួន​បដិមា​ព្រះពុទ្ធ​ចំនួន​មួយ និង​ព្រះ​សិរ​បដិមា​ព្រះពុទ្ធ​ចំនួន​មួយ ត្រូវបាន​ប្រទះឃើញក្នុង​កំណាយ​ស្រាវជ្រាវ សិក្សា​អំពី​រចនាសម្ព័ន្ធ នៅខាងមុខ​ខឿន​តួ​កណ្តាល នៃ​ប្រាសាទតុប​ខាងលិច កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅនេះ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​២៨​ខែតុលា​។​

​លោក សុខ កែវ​សុវណ្ណារ៉ា បុរាណ​វិទូ​នៃ​វិទ្យាស្ថាន​ណា​រ៉ា ដែល​កំពុងតែ​អនុវត្ត​គម្រោង ជួសជុល​ប្រាសាទតុប​ខាង​លិច បានឱ្យដឹងថា ដងខ្លួន​និង​ព្រះ​សិរ​បដិមា​ព្រះពុទ្ធ​នេះ រកឃើញ​នៅ​ទីតាំង​ផ្សេង​ពីគ្នា ហើយ​ជា​បំណែក​ពីរ​ផ្សេងគ្នា កសាងឡើង​ក្នុងសម័យ​កណ្តាល (១៤៣១-១៨៦៣)​។ លោក សុវណ្ណារ៉ា បញ្ជាក់ថា ដងខ្លួន​បដិមា​ព្រះពុទ្ធ ត្រូវបាន​រកឃើញ ក្នុង​ជម្រៅ​១​ម៉ែត្រ​ជាង ក្រោម​គ្រឹះ​ប​ល្ល័​ង្គ​ព្រះ និង​ក្នុង​សភាព​ព្រះ​ភ្នែន​ផ្ងារ​ឡើងលើ​។ ចំណែកឯ​ព្រះ​សិរ​វិញ ត្រូវបាន​ប្រទះឃើញ​កប់​ក្នុង​ដី ជម្រៅ​៤០​សង់ទីម៉ែត្រ ឃ្លាត​ពី​កន្លែង​រកឃើញ​ដងខ្លួន​បី​ម៉ែត្រ​។​

​ក្នុងពេល​បច្ចុប្បន្ន ដងខ្លួន​បដិមា​ព្រះពុទ្ធ​រួម​នឹង​ព្រះ​សិរ ប្រទះឃើញ​ក្នុង​ការដ្ឋាន​កំណាយ នៅពេលនេះ ត្រូវបាន​យកទៅ​រក្សាទុក នៅ​វិទ្យា​សា្ថ​ន​ណា​រ៉ា ដើម្បី​សម្អាត និង​ចុះបញ្ជី​សារពើ​ភណ្ឌ ទុកជា​ឯកសារ សម្រាប់​ស្រាវជ្រាវ និង​ការជួសជុល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×