Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​សកម្មជន និង​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១០​នាក់ នៅក្នុង​ខេត្តបាត់ដំបង បានចេញ​មុខ ប្រកាស​ថ្កោលទោស​ចំពោះ​អំពើ​ក្បត់ជាតិ​របស់ សម រង្ស៊ី និង​បក្ខពួក​

spot_img

​បាត់ដំបង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៩ បាន​ផ្សព្វផ្សាយព័ត៌​មាន​​ថា ​បងប្អូន​ដែល​ធ្លាប់ជា​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១០​នាក់ នៅ​ខេត្តបាត់ដំបង បង្ហាញ​ពី​អំពើ​ក្បត់ជាតិ ក្បត់​រាជបល្ល័ង្ក របស់ សម រង្ស៊ី និង​បក្ខពួក ព្រមទាំង​អំពាវនាវ កុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចាញ់បោក និង​ដើរ​តាម​ឧបាយកល​នេះ​បន្តទៀត​។​

​ប្រភព​ដដែល បាន​បន្ថែមថា កាលពី​ថ្ងៃអាទិត្យ ទី ២៧ ខែតុលា ឆ្នាំ​២០១ ៩ ដោយ​មើលឃើញ​នូវ​សកម្មភាព ក្បត់ជាតិ ក្បត់​រាជបល្ល័ង្ក របស់​ទណ្ឌិត សម រង្ស៊ី មេ​ចលនា​ឧទ្ទាម​ដែល​កំពុង​បំផុសបំផុល ញុះញង់​ឲ្យ​ពួកគាត់​ព្រមទាំង​ប្រជាពលរដ្ឋ​ងើប​បះបោរ​ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​នោះមក​និង​ដោយ​យល់ឃើញថា ការចូលរួម​ក្នុង​សកម្មភាព (​ក្បត់ជាតិ​) ដែល​ផ្តើមឡើង​ដោយ​ទណ្ឌិត សម រង្ស៊ី រូបនេះ​និង​បក្ខពួក ជាហេតុ​នាំ​បង្ក​ឲ្យ​មានទោស​កំហុស​ដល់​ខ្លួន ដែលជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន ។ អតីត​សកម្មជន និង​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១០​នាក់ នៅក្នុង​ខេត្តបាត់ដំបង បានចេញ​មុខ ប្រកាស​ថ្កោលទោស​ចំពោះ​អំពើ​ក្បត់ជាតិ​របស់ សម រង្ស៊ី និង​បក្ខពួក ហើយ​មិន​ចូលរួម​ដាច់​ខាងក្នុង​សកម្មភាព​នេះ ព្រមទាំង​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស ឈប់​ជឿ​និង​ឈប់​ចាញ់បោក​ការឃោសនា ញុះញង់​បំផុសបំផុល ឧបាយកល​បោក​បញ្ឆោត​របស់ ជន​ក្បត់ជាតិ សម រង្ស៊ី នេះ​ទៀត​ទៅ ព្រោះ​ការចូលរួម​ក្នុង​សកម្មភាព​នេះ គឺជា​អំពើ​ល្មើសច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ពេល​មានទោស​ដល់​ខ្លួន សម រង្ស៊ី មិនមែនជា​អ្នកទទួលខុសត្រូវ​នោះទេ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លួនឯង​ជា​អ្នក​ទទួលទោស​។​

​សកម្មជន និង​ជា​សមាជិក​អតីត​បក្ស​សង្គ្រោះ​ជាតិ ទាំងនេះ មាន​៨​នាក់ នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង និង ២​នាក់ នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រួមមាន​៖

១- លោក ហួន ចន្ថា អាយុ ៤៩ ឆ្នាំ រស់នៅ​ភូមិ​ពាក់​ស្បែក ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ជា​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្នឹង​ស្រុក​បាណន់ (​គណបក្ស​សង្គ្រោះ​ជាតិ​)។

២- លោក ហាយ សុភាព អាយុ ៤១ ឆ្នាំ​រស់នៅ​ភូមិ​សំបួ​មាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ជា​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្នឹង​ស្រុក​បាណន់ (​គណបក្ស​សង្គ្រោះ​ជាតិ​)។

៣- អ្នកស្រី វ៉ា​ត់ ចាន់​ដេ​ត​អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​សំបួ​មាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ជា​អតីត​សកម្មជន (​គណបក្ស​សង្គ្រោះ​ជាតិ​) ឃុំ​ស្នឹង​ស្រុក​បាណន់​។

៤- អ្នកស្រី អ៊ុក ស្រី​ម៉ុម​អាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​ពាក់​ស្បែក ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ជា​អតីត​សកម្មជន (​គណបក្ស​សង្គ្រោះ​ជាតិ​) ឃុំ​ស្នឹង​ស្រុក​បាណន់​។

៥- លោក វ៉ាន់ ស៊ន​អាយុ ៥៧​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង ជា​អតីត​សកម្មជន (​គណបក្ស​សង្គ្រោះ​ជាតិ​) ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់​។

៦- លោក ប៉ែល តឿ​អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណន់ ខេត្ត​បាត់ ដំបង ជា​អ​តី​សកម្មជន (​គណបក្ស​សង្គ្រោះ​ជាតិ​) ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណន់​។

៧- អ្នកស្រី ទិន ហុង​អាយុ ៥២​ឆ្នាំ​រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង ជា​អតីត​សកម្មជន (​គណបក្ស​សង្គ្រោះ​ជាតិ​) ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណន់​។

៨- អ្នកស្រី ហួម ហ៊ុំ​អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង ជា​អតីត​សកម្មជន (​គណបក្ស​សង្គ្រោះ​ជាតិ​) ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណន់​។

៩- លោក អ៊ឹម យឿន​អាយុ ៦៥​ឆ្នាំ​រស់នៅ​ភូមិ​ឈើទាល ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ជា​អតីត​ជំទប់​ទី​២ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន (​គណបក្ស​សង្គ្រោះ​ជាតិ​)។

១០- លោក អ៊ុង វណ្ណា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ជា អ​តី​សកម្មជន (​គណបក្ស​សង្គ្រោះ​ជាតិ​) ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×