Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារ​ឥណ្ឌា​ដែល​ធ្លា​ក់ជាប់​នៅក្នុង​អណ្តូង​ខួង បាន​ស្លាប់បាត់​ហើយ​

spot_img

កុមារ​ឥណ្ឌា​អាយុ ២​ឆ្នាំ​ម្នាក់ ដែល​ធ្លា​ក់ជាប់​នៅក្នុង​អណ្តូង​ខួង​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ បាន​ស្លាប់បាត់​ហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​។​

​មន្ត្រី​ឥណ្ឌា​នៅក្នុង​រដ្ឋ Tamil Nadu បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា សាកសព​របស់​កុមារា​ឈ្មោះ Sujith Wilson ត្រូវបាន​គេ​យកបាន​មកវិញ​ក្នុង​សភាព​រលួយ​។​

​កុមារ​តូច​ខាងលើ​បាន​ធ្លាក់​ចូលក្នុង​អណ្តូង​ខួង​ដែល​គេ​ឈប់​ប្រើ ខណៈ​គេ​កំពុងតែ​លេង​ជាមួយនឹង​កុមារ​ដទៃ។​

​ដំបូង​គាត់​ធ្លាក់​ជាប់​ក្នុង​អណ្តូង​ត្រឹម ១០​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ក៏​ធ្លាក់ចុះ​ទៅទៀត​រហូតដល់​ជម្រៅ ១៨០​ម៉ែត្រ បណ្តាល​ឲ្យ​អាជ្ញាធរ​ឥណ្ឌា​ចាត់វិធានការ​សង្គ្រោះ​ទ្រ​ង​ទ្រាយ​ធំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។​

​សូមបញ្ជាក់ថា អណ្តូង​ខួង​គឺជា​ប្រភេទ​អណ្តូង​ដែល​ត្រូវបាន​គេ​ជីក​ទៅខាង​ក្រោម​ដី​យ៉ាងជ្រៅ ដើម្បី​យក​ទឹក​។ អាជ្ញាធរ​ឥណ្ឌា បាន​ប្រើប្រាស់​គ្រឿងចក្រ​យ៉ាងច្រើន​ដើម្បី​ជីក​ចុះទៅ​ក្រោម​ក្បែរ​អណ្តូង​កើតហេតុ​នោះ ដើម្បី​សង្គ្រោះ​កុមារ​អភ័ព្វ​នោះ​។​

​សូមបញ្ជាក់ថា កាលពី​ខែមិថុនា ឆ្នាំមុន​ក៏មាន​កូនក្មេង​ម្នាក់​ធ្លាក់​ជាប់​នៅក្នុង​អណ្តូង​ដូចគ្នា​ដែរ​នៅក្នុង​រដ្ឋ Punjab​។ ទោះបី​មាន​ប្រតិបត្តិ​ការសង្គ្រោះ​រយៈពេល ២​ថ្ងៃ​ក៏ដោយ​ក៏​មិន​អាចជួយ​កុមារ​នោះ​ឲ្យ​នៅ​រស់រានមានជីវិត​ដែរ​។​

​មានការ​ស្នើ​ឲ្យ​មានការ​ផាកពិន័យ​ចំពោះ​ជន​ទាំងឡាយណា​ដែល​បើក​អណ្តូង​មិន​ប្រើ​ចំហរ​ចោល​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×