Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីចិនម្នាក់វ័យរហូតដល់ ៦៧ឆ្នាំ សម្រាលបានកូនស្រីម្នាក់ ក្រោយពរពោះដោយធម្មជាតិ

spot_img

ស្រ្តីជនជាតិចិនវ័យ ៦៧ឆ្នាំម្នាក់ ដែលជាវេជ្ជបណ្ឌិតចូលនិវត្តន៍ បានសម្រាលបានកូនស្រីម្នាក់នៅក្នុងប្រទេស​ចិន ដែលធ្វើឲ្យគាត់ក្លាយជាអ្នកម្តាយដ៏ចាស់ជាងគេបំផុតនៅក្នុងប្រទេសមានប្រជាជាតិច្រើនជាងគេបំផុតនេះ។

ស្រ្តីខាងលើមានឈ្មោះថា Tian។ គាត់បានសម្រាលបានកូនស្រីម្នាក់កាលពីថ្ងៃសុក្រកន្លងទៅនៅមន្ទីរពេទ្យ និងសម្ភព Zaozhuang កន្លែងដែលគាត់ធ្វើជាវេជ្ជបណ្ឌិតមុនពេលចូលនិវត្តន៍។

អ្នកនាំពាក្យរបស់មន្ទីរពេទ្យបានថ្លែងប្រាប់ CNN ដូច្នេះថា អ្នកស្រី Tian ពរពោះដោយធម្មជាតិ ក្រោយពេលអ្នកស្រីបានប្រើប្រាស់ចំណេះដឹងវេជ្ជសាស្រ្តរបស់គាត់ធ្វើឲ្យខ្លួនឯងមានការបង្កកំណើតបែបប្រពៃណីចិន។

ទារិការនោះត្រូវបានគេបង្កើតតាមរយៈការវះកាត់ និងមានទម្ងន់ ២,៥៦គីឡូក្រាម។

ពេទ្យចិនជំនាញខាងបង្កើតទារក បាននិយាយថា “ក្នុងកំឡុងពេលវះកាត់ ពួកយើងសង្កេតឃើញថា អូវ៉ែររបស់អ្នកស្រី Tian គឺមានសភាពដូចគ្នាទៅនឹងអូវ៉ែររបស់ស្រ្តីវ័យ ៤០ឆ្នាំដែរ”៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

ប្រភព៖ CNN

spot_img
×