Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទេសចរម្នាក់​ធ្លាក់​ចូល​ជ្រោះ​ជម្រៅ ៧៥ ម៉ែត្រ ស្លាប់​យ៉ាង​អាណោច​អាធម ព្រោះ​តែ​ពុំ​អើពើ​នឹង​«ផ្លាក​សញ្ញា​ព្រមាន​សុវត្ថិភាព»

spot_img

​​អ្នកទេសចរ​ម្នាក់​ដែល «​ពុំ​អើពើ​នឹង​ផ្លាកសញ្ញា​ព្រមាន​» នៅ​ទឹកជ្រោះ​ដ៏​ល្បីល្បាញ​មួយ បាន​ធ្លាក់ចុះ​ក្នុង​ជ្រោះ​ជម្រៅ​ប្រមាណ ៧៥ ម៉ែត្រ រហូត​ស្លាប់ ខណៈ​ព្យាយាម​ថតរូប ។​ Radwan Sbih អាយុ ២៧ ឆ្នាំ រួមជាមួយ​មិត្តភក្តិ ៣ នាក់ នៅពេលនោះ ពួកគេ​បាន​ដើរ​ឆ្លងកាត់​ព្រៃ ទៅកាន់​កំពូល​ជ្រោះ Na Mueang ដ៏​គ្រោះថ្នាក់ នៅលើ​កោះ Samui ប្រទេស​ថៃ ។

Radwan មកពី Jerusalem ក្នុងប្រទេស​អ៊ីស្រាអែល បាន​ប្រវេ​ស​ប្រវាស​ឡើង​តាម​ផ្ទាំង​ថ្ម ដើម្បី​ថតរូប​ទេសភាព​ដ៏​ស្រស់ៗ​ស្អាត ប៉ុន្តែ គាត់​បាន​បាត់បង់​លំនឹង​ជើង បន្ទាប់ពី​រអិល​នឹង​ផ្ទៃ​សើម ។​

​មិត្តភក្តិ​របស់ Radwan ពិតជា​មានការ​រន្ធត់​ចិត្តជា​ខ្លាំង នៅពេល​ឃើញ​គាត់​បាន​ធ្លាក់ចូល និង​ពុំ​អាច​ចូល​ជួយ​បាន ព្រោះតែ​ចរន្តទឹក​ហូរ​ដ៏​ខ្លាំងក្លា ដែល​បង្កឡើង​ដោយ​ទឹកជំនន់ ។​

​សាកសព​របស់ Radwan ត្រូវបាន​ខ្សែទឹក​នាំយក​ចូលទៅ​នឹង​ផ្ទាំង​ថ្ម​បែកបាក់ មុនពេល​ត្រូវបាន​ស្រង់​ដោយ​ក្រុម​សង្គ្រោះ ដែល​បាន​ប្រើ​ខ្សែពួរ និង​ជណ្តើរ ដើម្បី​ឆ្ពោះទៅកាន់​សាកសព​របស់គាត់ ។​

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ភ្ញៀវទេសចរ​បរទេស ជួប​គ្រោះថ្នាក់​នៅ​ទីកន្លែង​ដ៏​ស្រស់ស្អាត​នេះ ។ តាម​របាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹងថា Luke Scott អាយុ ២០ ឆ្នាំ មកពី​អង់គ្លេស បាន​នៅ​រស់រានមានជីវិត បន្ទាប់ពី​ធ្លាក់ចូល​ជ្រោះ Na Mueang ជម្រៅ​ជិត ៨០ ម៉ែត្រ ។ នៅក្នុង​ខែកក្កដា អ​តី​តារាភាពយន្ត​សញ្ជាតិ​អង់គ្លេស លោក Paul Nicholls ត្រូវ​ជាប់គាំង​ក្នុង​អាង​ថ្ម​នៅ​ខាងក្រោម​ទឹកជ្រោះ Khun Si នៅ​កោះ Koh Samui នេះ អស់​រយៈពេល ៧២ ម៉ោង ។ ហើយ​គាត់​បាន​រងរបួស​បាក់ជើង ។​

​លោក Teerapong Saowarat ប្រធាន​ឧ​ស្យា​ន Na Muang Safari បាន​និយាយថា​៖ «​មាន​ផ្លាកសញ្ញា​ព្រមាន​ច្រើន ហើយ​សំខាន់បំផុត ដែល​ភ្ញៀវទេសចរ​មកពី​អ៊ីស្រាអែល​ពុំ​ជឿ​ផ្លាកសញ្ញា​ទាំងនោះ ។ ខ្ញុំ​សូម​ណែនាំ​ដល់​ភ្ញៀវទេសចរ​ទាំងអស់ ជឿ​សញ្ញា​ព្រមាន និង​ធ្វើដំណើរ សម្រាប់​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​» ។​

​ស្នងការ​នគរបាល Koh Samui លោក Dareon Narong បញ្ជាក់ថា អាជ្ញាធរ​នឹង​ដំឡើង​ផ្លាកសញ្ញា​សុវត្ថិភាព​បន្ថែមទៀត នៅ​តំបន់​នេះ ៕​

spot_img
×