Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីលួ​ចម៉ូតូ សមត្ថកិច្ចពិនិ​ត្យមើល​កាមេ​​​រ៉ា​​​សុ​​វ​ត្ថិភាព ឈានដល់ចាប់ជនល្មើសម្នាក់ និងម្នាក់ទៀតរត់បាត់

spot_img

ភ្នំពេញ ៖ ករណីក្រុមចោរធ្វើសក​ម្មភា​ព​​លួ​ចម៉ូ​តូ ត្រូវបានកងកម្លាំងជំ​នា​ញន​គរ​​បា​ល​ប៉ុស្ដិ៍​​ស្ទឹងមា​​ន​ជ័យ៣ បានចុះទៅពិនិត្យមើលកាមេ​រ៉ា​​​សុ​​វ​​ត្ថិភាព នឹងកំណត់មុខ​ស​ញ្ញាជ​នសង្ស័យ​បា​នរ​ហូតឈា​នចាប់បានជ​នស​ង្ស័​យ​ម្នាក់​។

លោក ឯម ភារី បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថុល វុទ្ធីម​ ​ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងភ្លើង​ ​មានទី​លំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបក្ខពួកម្នាក់ទៀត ឈ្មោះ ធី កំពុងរត់គេចខ្លួន ខណៈសមត្ថកិច្ចស្គាល់សាវតារអស់ហើយ។

ចំណែកជនរងគ្រោះឈ្មោះ សួន មីដា​ ភេទប្រុ​ស អាយុ២៦ឆ្នាំមុខរបរ និស្សិត មានទីលំនៅផ្ទះជួល​ ​ផ្លូវលេ​ខ១១​៨ សង្កាត់ផ្សារដេប៉ូ៣ ខ​ណ្ឌ​ទួលគោ​ក ។

លោកនាយប៉ុស្ដិ៍បានបន្ដទៀត​ថា​ ករណីក្រុមចោរធ្វើសកម្មភាពលួចម៉ូតូកា​ល​ពីថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៨៩ ផ្លូ​វ​បេតុ​ង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខ​ណ្ឌ​មា​នជ័យ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ​ ជនរងគ្រោះបានទុកម៉ូតូមួយគ្រឿង​ម៉ា​ក ​និច ពណ៌​ផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ 1HS-7131 មកចាក់​សោ​កចត​ទុកនៅកន្លែងធ្វើការផ្ទះលក់ថ្នាំពេទ្យ ​ផ្លូ​វបេតុ​ង ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ​ខ​ណ្ឌមា​នជ័យ រួចចូលទៅធ្វើការនៅខា​ង​ក្នុង​ផ្ទះ ។ លុះមកដល់វេលាម៉ោង១៥ ​និ​ង៣​០នាទី ថ្ងៃដដែលខ្លួន​បា​នចេ​ញមក​រកមើល​ម៉ូតូ ស្រាប់តែបាត់មិនឃើញក៏បានមក​ដា​ក់ពា​ក្យបណ្តឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹង​មា​នជ័​យទី​៣ ឲ្យជួយស្រាវជ្រាវរកតែ​ម្ដ​ង ។
បន្ទាប់ពីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងរួ​ច​ហើយ​ កម្លាំងជំនាញបានចុះទៅ​ពិ​និត្យ​មើល​កាមេរ៉ា​សុវ​ត្ថិភាព នឹងកំណត់មុខសញ្ញាជ​ន​ស​ង្ស័យបា​ន រហូតឈានដល់វេ​លា​ម៉ោង​១៨​ និង ៣០នាទីថ្ងៃទី​២​៨ ​ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការឃា​ត់​ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់ នៅចំណុចផ្លូវ ៣៧១សឡា ភូមិ​ទ្រា​៤ ​សង្កាត់​ស្ទឹ​ងមា​នជ័​យទី៣ ខណ្ឌមានជ័យ ​រីឯបក្ខពួកជ​នស​ង្ស័យម្នាក់ទៀ​ត រត់គេចខ្លួ​ន ​សមត្ថកិច្ចកំពុងតា​ម​ចាប់​ខ្លួន ។

បច្ចុប្បន្នជនសង្ស័​យ​ សមត្ថកិច្ចកំពុ​ង​ធ្វើកា​រ សាកសួរ នៅអធិការដ្ឋាននគរ​បា​លខ​ណ្ឌមានជ័​យ ដើម្បីកសាងសំណុំរឿង​ចា​ត់តា​មនី​តិវិធី​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×