Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទេ​សច​រអ​ង់គ្លេស ២នាក់ត្រូវត្រីឆ្លាម​វា​យប្រហា​រឲ្យ​របួស​ធ្ងន់​នៅ កោះអូស្រ្តាលី​

spot_img

អ្នកទេសចរអ​ង់​គ្លេស​​ ២នាក់រងរបួ​ស​ធ្ងន់ បន្ទាប់ពីមានការវា​យ​ប្រ​ហារពី​ត្រី​ឆ្លាម នៅតំបន់កម្សាន្តដ៏ល្បី​មួយក​ន្លែ​ង ក្នុងប្រទេស​អូ​ស្រ្តាលី​។

បុរសរងគ្រោះទាំង ២មាន​អា​យុ ​២២ និង ២៨ឆ្នាំ។ មុនពេលរងការវាយ​ប្រ​ហារ​ពីត្រី​ឆ្លាម ពួកគេបានហែលទឹក​លេ​ងនៅកោះ​ Whitsunday ក្នុងរដ្ឋ Queensland។

អ្នកទេសចរទាំង​ពី​ររង​របួ​សធ្ងន់ ដោយត្រូវត្រីឆ្លាមខាំជើ​ង​របស់​ពួ​កគេ។ ពួកគេត្រូវបាន​ជួ​យយ​កទៅ​កាន់ឆ្នេ​រដោយ​ទូកទេស​ចរ​ណ៍ និងធ្វើការព្យាបាលរ​បួ​សនោះទី​នោះ មុនពេលបញ្ជូនពួកគេតាម​យន្ត​ហោះ​ទៅកាន់​មន្ទីរពេទ្យ។ ពួកគេស្ថិតក្នុងស្ថា​ន​ភាព​នឹ​ងន។

សូមបញ្ជាក់​ថា​ កាលពីឆ្នាំមុន មានអ្នកទេសចរ ២​នាក់​ផងដែរ រងការវាយប្រហារដោយត្រីឆ្លា​ម​នៅកោះ​Whitsunday នោះ។ ជនរងគ្រោះទាំង ២នៅរ​ស់​រានមា​នជី​វិត ប៉ុន្តែក្មេងស្រីរងគ្រោះម្នាក់​អា​យុ​ ១២ឆ្នាំ ត្រូវគេកាត់ជើងចោល​នៅ​ពេល​បន្ទាប់​៕

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ BBC

spot_img
×