Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឱកាសបុណ្យអុំទូក ក្រសួងយុត្តិធម៌ ស្នើសុំលើកលែងទោស និងប​ន្ធូរប​ន្ថយទោស ដល់ទ​ណ្ឌិត​ ៩០នាក់

spot_img

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានប្រកាសព័ត៌មានលើផេកហ្វេសប៊ុកនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះថា ក្នុងឱកាសបុណ្យ​អុំទូ​ក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១​៩​ ខាង​មុខនេះ ក្រសួងយុត្តិធម៌ បានសម្រេចស្នើសុំលើក​លែ​ងទោ​ស ​និងបន្ធូរបន្ថយទោសដល់ទណ្ឌិ​ត​ចំនួ​ន៩​០រូប ក្នុងនោះក៏មានទណ្ឌិតជានារីចំ​នួ​ន​៥៨​រូប​។

ក្រសួងយុត្តិធម៌ Ministry of Justice បានឲ្យដឹងថា ” សូមជម្រាបជូនបងប្អូនសារព័ត៌​មាន​ជ្រាប​ថា៖ ក្រោយពីកិច្ចប្រជុំគណៈកម្មការជា​តិ​ ពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោ​ស​ និ​ងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំ​ទូ​ក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក (តាំងតុ) ដែលប្រព្រឹត្តទៅ​នា​ថ្ងៃទី​ ១០~១១ និង១២ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ខាងមុខនេះ លើសំណើរសុំអនុគ្រោះទោស​ដ​ល់ទ​ណ្ឌិតស​រុប ៥១២ នាក់ (ស្រី ៥៨ នាក់) ជាលទ្ធផល ​អង្គ​ប្រ​ជុំបានសម្រេចធ្វើសំណើរគោរពជូនប្រមុ​ខ​រាជ​រដ្ឋា​ភិបាល ដើម្បីពិ​និត្យ​ និងសម្រេចទូលថ្វាយព្រះ​ម​ហា​ក្សត្រ ជាទីគោរពសក្កា​រៈ​ដ៏ខ្ព​ង់ខ្ពស់បំ​ផុត ក្នុងការផ្តល់ការអនុគ្រោះ​ទោ​ស ដល់ទណ្ឌិតស​រុ​ប ៩០ នាក់ ( ស្រី ១៧ នាក់) ដែល​ក្នុ​ងនោះ​៖ បន្ថយទោស៦ ខែ ចំនួន ៥៨ នាក់ (ស្រី ១៣ នាក់)។ បន្ថយទោ​ស​៩ ខែ ចំនួន ១៤ នាក់ (ស្រី ១ នាក់)។
បន្ថយទោស១២ខែ ចំនួន ៨ នាក់ (ស្រី ១ នាក់)។ លើកលែ​ងទោ​ស ចំនួន ១០ នាក់ ( ស្រី ២ នាក់ ) ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ ក្រោយពី​កិច្ច​ប្រជុំ​គណៈ​ក​ម្មការជាតិ ពិនិត្យបញ្ជីស្នើសុំ​បន្ថូរ​បន្ថ​យទោ​ស និងលើកលែងទោសដល់ទ​ណ្ឌិ​ត ក្នុងឱកាសពិធីបុណ្យអុំទូក ប​ណ្តែតប្រ​ទី​ប សំពះព្រះខែ និងអកអំបុក ខាងមុខនេះ លើសំណើសុំអនុគ្រោះទោសដល់ទណ្ឌិត​ស​រុ​ប ៥១២ នាក់ ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានការបន្ធូរបន្ថ​យ​ និងលើក​លែ​ងទោ​ស ដល់ទ​ណ្ឌិត​ចំនួ​ន៣ដ​ង​ក្នុង១​ឆ្នាំ ក្នុងនោះមានបុណ្យចូល​ឆ្នាំ​ថ្មីប្រពៃ​ណីជាតិ​ខ្មែរ បុណ្យពិសាខបូជា និងបុ​ណ្យ​អុំទូ​ក៕ដោយ៖កូឡាប

spot_img
×