Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា សុផារ៉ា ៖ មន្ត្រី ខិតខំ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ទាំង​កាយវិកា និង​ពាក្យសម្ដី​

spot_img

​ភ្នំពេញ ​៖ ​លោក​ទេសរដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី បាន​សំណូមពរ​ឱ្យ​មន្ត្រី ខិតខំ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ ដោយ​ត្រូវ​សម្រួល​ឥរិយាបទ​ទាំង​កាយវិកា និង​ពាក្យសម្ដី ដោយ​ធ្វើ​យ៉ាង​ឱ្យ​ពួកគាត់​មាន​ភាពកក់ក្ដៅ ព្រោះ​ពេល​ខ្លះ​ពួកគាត់​មិន​បានដឹង​ពី​បែបបទ​នៃ​ការ​ធ្វើការ​របស់​មន្ត្រី​យើង​ឡើយ ។​

លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ញា​ប​ត្រ​រង​ជំនាញ​សុរិយោដី និង​រៀបចំ​ដែនដី ដល់​សិក្ខាកាម​នៃ​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចំនួន ១១៦​រូប នៅ​ទីស្ដីការក្រសួង​នៅ​រសៀល​ថ្ងៃ​ចន្ទ ៧​រោច ខែ​បុស្ស ឆ្នាំ​រកា ព​.​ស​. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែ​មករា ឆ្នាំ​២០១៧​។​

​លោក ឃិន ឡុង​ហេង នាយក​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១១ ដោយ​គិត​ពី​ពេល​ចាប់ផ្ដើម សាលា​បាន​បណ្ដុះបណ្ដាល​សិក្ខាកាម​សរុប​ចំនួន ៣២៩​រូប ស្រី ៣១​រូប ក្នុងនោះ ជំនាញ​សុរិយោដី ចំនួន ២៧៣​រូប ស្រី​២៩​រូប និង​ជំនាញ​រៀបចំ​ដែនដី ចំនួន ៥៦​រូប ស្រី ០២​រូប​។​

​ក្នុងឱកាស​នោះ លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​សម្ដែង​នូវ​ការអបអរសាទរ​ដល់​សិក្ខាកាម ដែល​បាន​បញ្ចប់​ការសិក្សា​ប្រកបដោយ​ភាពជោគជ័យ នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល បរិញ្ញាបត្រ​រង​ជំនាញ​សុរិយោដី និង​រៀបចំ​ដែនដី និង​បាន​ថ្លែងអំណរគុណ​ដល់ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​របស់​ក្រសួង ដែល​បាន​ឆ្លៀត​ឱកាស​ពី​ការងារ​នាំយក​បទពិសោធន៍​ដែល​ខ្លួន​មាន​ទៅ​បង្ហាត់បង្រៀន​សិក្ខាកាម​បន្ថែម រហូត​ទទួលបាន​លទ្ធផល​ជោគជ័យ​នា​ពេល​នេះ​។

ក្នុងឱកាស​នោះ​ដែរ លោក ទេសរដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​ឱ្យ​សិក្ខាកាម​ទាំងអស់​ត្រូវ ៖១). ខិតខំ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ ដោយ​ត្រូវ​សម្រួល​ឥរិយាបទ​ទាំង​កាយវិកា និង​ពាក្យសម្ដី ដោយ​ធ្វើ​យ៉ាង​ឱ្យ​ពួកគាត់​មាន​ភាពកក់ក្ដៅ និង​ចងចាំ​ជានិច្ច​ចំពោះ​ទង្វើ​ល្អ​របស់​មន្ត្រី​យើង ដែល​បាន​ផ្ដល់ជូន​គាត់ ព្រមទាំង​ផ្ដល់​នូវ​ទំនុកចិត្ត និង​ភាពជឿជាក់​របស់​ពួកគាត់​មក​លើ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រោះ​ពេល​ខ្លះ​ពួកគាត់​មិន​បានដឹង​ពី​បែបបទ​នៃ​ការ​ធ្វើការ​របស់​មន្ត្រី​យើង​ឡើយ ដូច​ច្នេះ​ត្រូវ​ធ្វើ​យ៉ាង​ផ្ដល់​ជូន​ពួកគាត់​ឱ្យបាន ឱ្យ​លឿន និង​មាន​តម្លាភាព ជា​ពិសេស​ត្រូវ​អត់ធ្មត់​ជានិច្ច​។ ២). ជួយ​តាមដាន​ផែនការ​ដែល​ក្រសួង​បានដាក់ចុះ​ទាំង ១៩​ចំណុច នៅ​ថ្ងៃ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួង​កាលពី​ថ្ងៃ​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧ កន្លងទៅ ដោយ​ចូលរួម​ចំណែក​ជាមួយ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី ខេត្ត ទៅ​តាម​ជំនាញ​របស់​ខ្លួន​ដែល​បាន​សិក្សា​បញ្ចប់​នា​នេះ​។ ៣). បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង ជា​ពិសេស​ពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង ត្រូវ​ប្រជុំ​ពិភាក្សា និង​រួម​គ្នា​រក​ដំណោះស្រាយ និង ៤). ខិតខំ​ជួយ​ពូន​ជ្រុំ ដើម្បី​គាំទ្រ​គោលនយោបាយ​របស​រាជ​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង ជាពិសេស​គោលនយោបាយ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង​នៅ​នីតិកាល​ទី​៦ ឱ្យ​រីកចម្រើន​បន្ថែម​ទៀត​។ ក្នុងឱកាស​នោះ​លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏​បាន​ចែក​វិញ្ញាបត្រ​បញ្ជាក់​ការសិ​ក្សា​ជូន​ដល់​សិក្ខាកាម​ទាំង ១១៦​រូប និង​ឧបត្ថម្ភ​ថវិកា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូន​ដល់​សិក្ខាកាម​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×