Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់ស្រុកសំឡូត ជាទីកន្លែងប្រមូលផ្តុំដោយអ្នកតស៊ូច្រើនជំនាន់ មកជាសុខសន្តិភាពនិងការអភិវឌ្ឍ

spot_img

បាត់ដំបង៖ ដើមឡើយតំបន់ស្រុកសំឡូត គឺជាទីកន្លែងដែលប្រមូលផ្តុំដោយអ្នកតស៊ូច្រើនជំនាន់ ក្នុងជម្លោះរវាងភាគីខ្មែរដ៏យូរអង្វែង , ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដោយសារតែ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ទើបតំបន់សំឡូតមានសុខសន្តិភាពនិងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។

នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០ ១៩ នៅក្នុងបរិវេណរដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការរងនគរបាលជាតិភូមិភាគទី៥ បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈដែលរៀបចំឡើងដោយរដ្ឋបាលស្រុកសំឡូត ខេត្តបាត់ ដំ បង ។

អញ្ជើញក្នុងពិធីនេះមានលោក លោកស្រី ជា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសំឡូត ឧត្តមសេនីយ៍ទោ ម៉ី សឹង្ហន មេបញ្ជាការកងពល តូចលេខ ៥២ លោក សើ សាម៉េត អភិបាលនៃគណៈអភិបាលស្រុកសំឡូត លោក លោកស្រីក្នុងគណៈក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធពាក់សមត្ថកិច្ចពាក់ព័ន្ធក្នុងភូមិសាស្រ្តស្រុកសំឡូត ប្រធាន អនុប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សា ឃុំ ប្រធានភូមិ ព្រមទាំងប្រជាពលរដ្ឋសរុ បចំនួន ៣៥០នាក់ ។

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានមានប្រសាសន៍ថា ដើមឡើយតំបន់ស្រុកសំឡូតនេះ គឺជាទីកន្លែងដែលប្រមូលផ្តុំដោយអ្នកតស៊ូច្រើនជំនាន់ ក្នុងជម្លោះរវាងភាគីខ្មែរដ៏យូរអង្វែង ប៉ុន្តែដោយ​សារ​គោល នយោ បាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា ទើបធ្វើឲ្យមាតុភូមិកម្ពុជាទាំង មូលនិយាយជារួម និងនិយាយដោយឡែក តំបន់ស្រុកសំឡូតយើងនេះ មានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឈន៍រីចំរើនដូចពេលបច្ចុប្បន្ន ប្រសិនបើគ្មាននយោបាយឈ្នះឈ្នះនេះទេ ម្លេះ ម៉ោងនេះពេលនេះយើងទាំងអស់គ្នាពុំមានវត្តមានមកអង្គុយនិយាយគ្នាដូចនេះបានឡើយ ។ លោកបានបន្តថា សុខសន្តិភាពដែលយើងកំពុងមានក្នុងដៃទាំងអស់គ្នាពេលនេះ ត្រូវបានក្រុមក្បត់ជាតិដែលមានមេក្លោងឈ្មោះ សម រង្សី ប៉ុនប៉ងបំផ្លាញចោលហើយនាំមកនូវការបែកបាក់ផ្ទៃក្នុងសង្គមជាតិទាំងមូល ដែល​យើងទាំងអស់គ្នាមិនអាចទទួលយកបានឡើយ ។

ដូច្នេះដើម្បីចូលរួមថែរក្សាការពារនូវសុខស​ន្តិភាព និងការអភិវឌ្ឈន៍ដែលយើងកំពុងមានដូច​សព្វថ្ងៃនេះ សូមប្រជាពលរដ្ឋនៅមូលដ្ឋានកុំចា​ញ់ការឃោសនា ញុះញង់ បោកបញ្ឆោត អូស​ទាញ របស់មេចលនាក្បត់ជាតិ សម រង្ស៉ី ព្រោះថាមេក្លោងក្បត់ជាតិរូបនេះ កំពុងឃោសនាអូស​ទាញបងប្អូនប្រជាពលរដ្ឋ បង្កើតឡើងនូវបដិវត្ត​ពណ៌ក្នុងមហិច្ឆិតាផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ដោយប្រជាពលរដ្ឋដើម្បីរូបគេ និងបក្សពួក កាន់កាប់អំ​ណាច ។

ជាមួយនេះដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមបន្តសកម្មភាពចូលរួមអនុវត្តនូវគោលនយោបាយស្តីពីភូមិឃុំមានសុវត្ថិភាពជាបន្តទៀតដោយក្នុងនោះផ្តោតសំខាន់លើ​បញ្ហាចំនួន០៣គឺ៖

១-បញ្ហាគ្រឿងញៀនគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន

២-បញ្ហាគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

៣-បញ្ហាបង្ការទប់ស្កាត់ករណីគ្រោះអគ្គិភ័យព្រោះរដូវរំហើយនិងរដូវប្រាំងបានចូលមកដល់ហើយ៕ ដោយ៖កូឡាប

spot_img
×