Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីអំពើក្បត់ជាតិរួមគំនិតជាមួយទណ្ឌិត សម រង្សី និងបក្ខពួក អតីតសមាជិក​គណបក្សសង្គ្រោះជាតិ៥​៧នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

spot_img

ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ អតីតសមាជិក​គណបក្សសង្គ្រោះជាតិចំនួន​៥​៧នាក់ ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនដាក់ពន្ធនាគារ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធករណីអំពើក្បត់ជាតិ ក្បត់រាជបល្ល័ង្ក របស់ ទណ្ឌិត សម រង្សី និងបក្ខ។

រូបថតរបស់អតីតសមាជិក​គណបក្សសង្គ្រោះជាតិចំនួន​​៥​៧នាក់ ត្រូវបានអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នក​ស្រី មួរ សុខហួរ បាន​ចងក្រងតារាងសកម្មជន និងមន្ត្រីមូលដ្ឋានរបស់បក្សប្រឆាំង ដែលត្រូវបានចាប់ខ្លួន បង្ហោះតាមហ្វេសប៊ុកហើយមនុស្ស​​ដែ​ល​​​ត្រូវ​សមត្ថកិច្ចចាប់ខ្លួន ចំនួន៥៧នាក់ក្នុងនោះមានស្ត្រី​ចំ​នួន៦​នាក់។

ពាក់ព័ន្ធនឹងករណីនេះ គណនីហ្វេសប៊ុក Bora Hernandez បានចូលខំមិនលើហ្វេសប៊ុករបស់អ្នក​ស្រី មួរ សុខហួរ ថា “តែចូ​លពាក់​​ព័​ន្ធនឹងនយោយបាយដោយខ្វះការពិចារណា គឺដឹង​តែ​ចាញ់​បោកគេ​ហើយ មីងហួរ បោក​តាំងពីមីងនៅសក់ខ្មៅ​ ​រហូតដល់សក់ស ក្រុ​មអ្នកបោកពាក់អាវធំ ស៊ីម្ហូបឆ្ងាញ់ ដេកម៉ាស៊ីនត្រជាក់ ប្រើរបស់ល្អ មានលុយចាយមិនខ្វះ​ ណាស់តែពូមីងនៅស្រុកខ្មែរវេទនា ​ត្រូវ​គេចា​ប់ បែកកូនបែកចៅ អាហ្នឹងហើយ ការ​ចូល​រួមខ្វះការពិចារណា”។

ចំណែកគណនីហ្វេសប៊ុក ច័ន្ទ រាម បានខំមិនផងដែរថា ” សកម្មជនទាំងអស់ ដែលបានជាប់គុក ដោយសារនយោបាយ ចាយមនុស្សរបស់ សម រង្ស៊ី ត្រូវចាំទុក”។

អ្នកស្រី មួរ សុខហួរ មានសរសេរលើហ្វេសប៊ុកថា “បងប្អូនជាសកម្មជនសកម្មនារី នៃគណបក្សសង្គ្រោះជាតិ​ដែលកំពុ​ង​​រងគ្រោះដោយភាពអយុត្តិធម៌ ដែលកំពុងជាប់នៅពន្ធនាគារបងប្អូ​ន​ហ្នឹង​ហើយជាវីរៈជនវីរៈនារី​គណបក្ស​សង្គ្រោះ​​ជាតិនឹងមិនបំភ្លេចនូវវីរៈភាព ​មិនបំភ្លេចនូវការគ្រោះថ្នាក់និង​ជីវិតដ៏លំបាក​​រ​បស់ប​ងប្អូនទេ។ យើងនឹងធានាថាមិនទុករឿង​ហ្នឹ​ង​ចោលទេ រឿងហ្នឹងយើងប្ដឹងនៅអន្តរជាតិ​ហើ​យ យើ​ងបញ្ជូនមេធាវីជួយបងប្អូនហើយ”។

សូមបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីសប្ដាហ៍មុនថា ចល​នារប​ស់ ទណ្ឌិត ​សម រង្ស៊ី ជាចលនា​ឧទ្ទាម ហើយសម្តេចតេជោ បានប្រគល់ភារកិច្ចឱ្យ​រ​ដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ រៀបចំ​ចាត់​​វិធានកា​រចាប់ខ្លួនពួកក្បត់ជាតិទាំងនោះ។

គួររំលឹកផងដែរថា បងប្អូនដែលធ្លាប់​ជាអ​តីតស​មាជិកគណបក្សសង្រ្គោះជាតិ ជាច្រើននាក់ដែលភ្ញាក់ខ្លួនពីការចាញ់បោកក្រុមក្បត់ជាតិ បានបង្ហាញពីអំពើក្បត់ជាតិ ក្បត់រាជបល្ល័ង្ក របស់ ស​ម រង្ស៊ី និងបក្ខពួក ព្រមទាំងអំពាវនាវ កុំឲ្យបងប្អូនប្រជាពលរដ្ឋចាញ់បោកនិងដើរតាមឧបាយក​ល​នេះបន្តទៀត។

កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១ ៩ ដោយមើលឃើញនូវសកម្មភាព ក្បត់ជាតិ ក្បត់រាជបល្ល័ង្ក របស់ទណ្ឌិត សម រង្ស៊ី មេចលនាឧ​ទ្ទាមដែលកំពុងបំផុសបំផុល ញុះញង់ឲ្យពួកគាត់​ព្រមទាំងប្រជាពលរដ្ឋងើបបះបោ​រ​ក្នុង​បំណ​ងផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត​ចេញពីកា​រ​បោះឆ្នោ​ត ដោយប្រជាពលរដ្ឋនោះមក​និ​ងដោយយល់ឃើញថាការចូលរួមក្នុងសក​ម្ម​ភាព (ក្បត់ជាតិ) ដែលផ្តើមឡើងដោយទណ្ឌិត សម រង្ស៊ី រូប​នេះនិងបក្ខពួក ជាហេតុនាំបង្កឲ្យមានទោសកំហុស​ដ​ល់ខ្លួ​នដែលជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ​។ អតីតសកម្មជននិងជាសមាជិកគណប​ក្ស​សង្រ្គោះ​ជាតិចំនួន ១០នាក់ នៅក្នុងខេត្តបាត់ដំបង បា​នចេ​ញមុខ ប្រកាសថ្កោល​ទោសចំពោះអំពើក្បត់ជាតិរប​ស់​ សម រង្ស៊ី និងបក្ខពួក ហើយមិនចូលរួមដាច់ខា​ង​ក្នុង​សកម្ម​ភាពនេះព្រមទាំងបានអំពាវនា​វ​ ដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ឈប់ជឿនិងឈប់ចាញ់បោក ការឃោសនាញុះញង់បំផុសបំផុល​ ឧបាយកល​បោកបញ្ឆោតរបស់ ជនក្បត់ជាតិ សម រង្ស៊ី នេះទៀតទៅ ព្រោះការចូលរួមក្នុងសកម្មភាព​នេះ គឺជា​អំពើល្មើ​ស​ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាហើយ​ពេល​មាន​​ទោ​សដល់ខ្លួន សម រង្ស៊ី មិនមែនជាអ្នកទទួលខុសត្រូវនោះទេ​ ​គឺបងប្អូនប្រជាពលរដ្ឋខ្លួនឯង​ជាអ្ន​កទទួ​លទោស៕ ដោយ៖កូឡាប

spot_img
×