Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្គេម​បាញ់​ត្រី​ក្នុង​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ ដែល​គណបញ្ជាការ​ឯ​ភាព​ខណ្ឌ​ចំកា​មន​ចុះបង្ក្រាប​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ បើក​ដំណើរការ​ឡើងវិញ មិន​ខ្លាច​អភិបាលខណ្ឌ​ចំកា​មន​ឡើយ​

spot_img

​ភ្នំពេញ ៖ ហ្គេម​បាញ់​ត្រី​យីហោ​ដាយ​អឺ​ម៉ិ​នខា​ធូ​ន​វើ​ល​ដ៌ នៅក្នុង​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ ដែល​កន្លងមក​ត្រូវបាន​កម្លាំង គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចំកា​មន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ ចំកា​មន​ចុះបង្ក្រាប​និង​ដកហូត​បាន​ទូ​ហ្គេម​បាញ់​ត្រី​ជាច្រើន​ទូ​នោះ រហូតមកដល់​ពេលនេះ​ទីតាំង​នេះ​កំពុង​បើក​ដំណើរ​ការទទួល​អ្នកញៀន​ល្បែង​នេះ​ឡើងវិញ​ហើយ​សង្ស័យ​ចរចា​ត្រូវ​គ្នា​។​

​គួរ​បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​១៨ ខែសីហា នេះ រាជរដ្ឋាភិបាល កម្ពុជា បានចេញ​សារាចរ​ណែនាំ​មួយ ដែល​សម្រេច​ឲ្យ​បញ្ឈប់​ចេញ​អាជ្ញាប័ណ្ណ​ប្រកប​របរ​អាជីវកម្ម​ល្បែងភ្នាល់ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​និង​អ៊ីនធឺណិត online គ្រប់​ប្រភេទ​ដើម្បី​ធានាបាន​នូវ​ការថែរក្សា​ការពារ​សន្តិសុខ​សាធារណៈ​និង​សង្គម​។​

​ប្រជាពលរដ្ឋ កំពុង ងឿងឆ្ងល់ ថា ហេតុអ្វី​បានជា​ទីតាំង​នេះ​អាច​បើក​ដំណើរ​ការណ៍​បាន​ឡើងវិញ ព្រោះ​កន្លង មក​ទីតាំង​នេះ​ត្រូវបាន​បង្ក្រាប​២​ដង​រួចមកហើយ ឬមួយ​ក៏​កា​ចុះបង្ក្រាប​នេះ​គ្រាន់តែ​ជា​សម្ដែង​ល្ខោន​ទេ​។​

​គួររំលឹកថា លោក ឃួ​ង ស្រេង ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​នេះ បានដាក់​ចេញ​ជា​វិធានការ​ក្ដៅ​លើ​ការបង្ក្រាប​បទល្មើស​នានា និង​បង្ក្រាប​ល្បែងស៊ីសង់​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូទាំង​ខណ្ឌ ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​រស់នៅ​ដោយ​ភាពកក់ក្តៅ និង​សុខសាន្ត​ក្នុងការ​រស់​ខណៈ ដែល​ប្រទេសជាតិ មាន​សន្តិភាព​ពេញ​បរិបូណ៌​។ ការដាក់ចេញ​នូវ​វិធានការ​បែបនេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ដោយមាន ការចូលរួម​ពី​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​ពីរភេទ​អាជ្ញាធរ ដែនដី ទាំង​១៤​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ដាក់ចេញ​ជា​ផែនការ និង​វិធានការ​ផ្សេងទៀត​ក្នុងការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ដើម្បី​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ ។​

​តែ​ផ្ទុយទៅវិញ លោក ថេ​ង សុ​ថុល អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌចំការមន ក៏ដូចជា​លោក អធិការ​ខណ្ឌចំការមន ហាក់​មិន​យកចិត្តទុកដាក់​ចំពោះ​ប្រសាសន៍ អភិបាល​រាជធានី ទាល់តែសោះ ដោយ​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​របស់គាត់ កំពុង​វាយ​លុប​ទីផ្សារ​បែបនេះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×