Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីខ្លោចចិត្ត ពេលឃើញប្រពន្ធនិងប្រុសសហាយ ថតឱបគ្នាបង្ហោះ បង្អួតបញ្ឈឺចិត្ត ប្ដី កំពុងមានជំងឺ

spot_img

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៩ ប្តីដើមរួមជាមួយប្រពន្ធកូន និងបុរសដែលជាសហាយស្មន់ បាននាំគ្នាមកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យសមត្ថកិច្ចជួយដោះស្រាយសង្រ្គាមស្នេហា ខណ:ដែលបុរសម្នាក់បានមកដណ្តើមយកប្រពន្ធរបស់គាត់ ទាំងគាត់ កំពុងតែរស់នៅជាមួយគ្នាដោយមិនទាន់លែងលះគ្នា។

យោងតាមបុរសវ័យចំណាស់ម្នាក់ ដែលគាត់បានអះអាងខ្លួនជាប្តីដើមបានរៀបរាប់ប្រាប់ឲ្យដឹងថា
រូបគាត់និងប្រពន្ធបានរៀបការរួមរស់នៅជាមួយគ្នាអស់រយៈពេល ១៦ឆ្នាំមកហើយ ដោយមានចំណងដៃកូនប្រុសស្រី ២នាក់
កូនស្រីអាយុ ១៥ឆ្នាំ កូនប្រុស អាយុ ១៣ឆ្នាំ តែសោកស្តាយដែលពួកគាត់មិនបានចុះអេតាស៊ីវិល។

រូបគាត់បានបន្តទៀតថា ការរស់នៅជាមួយក្រុមគ្រួសាររួមទាំងម្តាយក្មេកនៅ ឯខេត្តព្រៃវែង គឺជិវិតគ្រួសាររបស់គាត់មានក្តីសុខខ្លាំងណាស់។
មួយរយះក្រោយមកពួកគាត់បានចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងភ្នំពេញ ស្នាក់នៅម្តុំស្ទឹងមានជ័យ
ដោយប្រពន្ធធ្វើជាកម្មកររោងចក្រកាត់ដេរ ចំណែករូបគាត់ជាប្តីប្រកបមុខរបរលក់ដូរបន្តិចបន្តួច។

ក្រោយមករូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរមិនសង្ឃឹមថា និងរស់រានមានជីវិតដល់ថ្ងៃនេះទេ ខណ:ពេលដែលគាត់កំពុងតែដេកសំរាក នៅមន្ទីរពេទ្យដោយក្តីអស់សង្ឃឹមបានផ្តែផ្តាំថា អូនអើយបើអត់ពីបងទៅ សូមអូនរកមនុស្សណាល្អមើលថែអូនជំនួសបងមិននឹកស្មានថា ប្រពន្ធរបស់គាត់យកសំដីរបស់គាត់ ទៅអនុវត្តន៍ទាំងគាត់មិនទាន់បានលាចាកលោកផង។

ស្រាប់តែរយ:ពេលប្រហែល ៦ខែកន្លងមកនេះ ក៏ឃើញបុរសម្នាក់ដែលចូលខ្លួនមកសុំស្រឡាញ់ប្រពន្ធរបស់គាត់ ធ្វើឲ្យគាត់និងកូនៗព្រមទាំងម្តាយក្មេកមានការឈឺចាប់ និងខ្មាស់ដល់អ្នកស្រុកក្រោយពេលបុរសខាងលើនេះ នាំប្រពន្ធរបស់គាត់ទៅដេកផ្ទះសំណាក់ ហើយថែមទាំងឆាតរូបឲ្យបងប្អូនរបស់គាត់មើលទៀត ព្រមទាំងគំរាមមិនឲ្យគាត់និងម្តាយក្មេកតេទៅរំខានប្រពន្ធគាត់ បើមិនអញ្ចឹងទេនោះបុរសជាសហាយស្មន់និងបោកទូរស័ព្ទកម្ទេចចោល លែងឲ្យមានការទំនាក់ទំនងគ្នា។

ជុំវិញករណីខាងលើនេះលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ មិនហ៊ានទទួលពាក្យបណ្តឹងពីបុរសជាប្តីដើមនោះទេ ដោយលោកបានឲ្យភាគីទាំង ៣ទៅប្តឹងនៅ ឯស្រុកកំណើត របស់ពួកគាត់វិញទៅ ព្រោះពួកគាត់បានរៀបការនៅទីនោះ។

ចុងក្រោយបុរសជាប្តីដើមបានអង្វរសមត្ថកិច្ចថា បើលោកមេប៉ុស្តិ៍មិនទទួលបណ្តឹងរឿងសហាយស្មន់ ក៏មិនអីដែរតែគាត់សុំប្តឹងទារសំណង ថ្លៃបុរសជាសហាយបានបោកទូរសព្ទ័ដៃចំនួន ៣គ្រឿង ដែលរូបគាត់ទិញឲ្យប្រពន្ធគាត់ចាំរឿងប្តឹងសហាយស្មន់ចាំគាត់ទៅប្តឹងនៅស្រុកក៏បានដែរ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×