Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថវិកាដែលបា​ន​មកពី​កា​រប្រ​គំតន្ត្រីម​នុ​ស្សធម៌មណ្ឌ​លកម្សាន្ត CLUB VIP ជាង២​​០​លា​នរៀល ត្រូវបានយកមកប្រគល់ជូន​ម​ន្ទីរ​ពេទ្យ​គ​ន្ធបុប្ផា

spot_img

​តាកែ​វ៖ នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩នេះ លោក អេង ប៉ជាក រួមជាមួយភរិយា និង​តារាចម្រៀ​ងលោក ខាត់ ជេម បាននាំយកថវិកាដែលបានមកពីការសំណាក់អាជ្ញារ​ធ​រ បងប្អូនសប្បុរសជននានានៅក្នុង​ខេ​ត្តតា​កែវ ចូលរួមធ្វើការជួយឧប​ត្ថម្ភថវិកា​ ក៏ដូចជាការ​ជា​វនូវ​ភេ​សជ្ជៈ នៅក្នុងការប្រគំតន្ត្រីមនុស្សធម៌ដើម្បីម​ន្ទីរពេទ្យ​គ​ន្ធបុប្ផា ដែលរៀបចំឡើងនៅមណ្ឌលកម្សាន្ត CLUB VIP ក្រុងដូនកែវ ខេត្តតាកែវ កាលពីយប់ថ្ងៃទី​២​៦ ខែតុលា ឆ្នាំ២០១៩ បានថវិកាចំនួន ២២.៥៣៧.២០០រៀល យកមកប្រគល់ជូន​ដល់​ម​ន្ទីរពេទ្យគន្ធបុប្ផាហើយ ។​

លោក អេង ប៉ជាក ម្ចាស់មណ្ឌលកម្សាន្ត CLUB VIP តាកែវ បាននិយាយថា មន្ទីរពេទ្យគន្ធ​បុប្ផាជា​មន្ទី​រពេ​ទ្យមួយ ដែលបានចូលរួមជួយដល់កុ​មា​រក​ម្ពុជា រាប់​លាន​នាក់ ដោយមិនគិតថ្លៃសេវា​ព្យា​បាល​ និងមិនគិតពីអ្ន​ក​មានឬ​អ្នក​ក្រ​ឡើយ ឲ្យតែកុមារ មានជំងឺគឺមន្ទីរពេទ្យគន្ធបុប្ផា ធ្វើការជួយសង្គ្រោះ​ ​និង​ព្យាបា​លឲ្យអស់ពីល​ទ្ធភា​ពទាំង​អ​ស់ ។
លោក អេ​ង ប៉ជាក បានបន្តថា រូបលោករួមជាមួយភរិយា បានធ្លាប់ឆ្លងកាត់ ដោយកូនរូបលោ​ក​ផ្ទាល់​ មានមានជំងឺ ហើយ​ក៏ត្រូ​វបា​នសង្គ្រោះបន្ទាន់ និ​ងព្យាបា​លបា​នជា​សះ​ស្បើយ មកវិញ ដោយក្រុមគ្រូពេទ្យដែលមានជំនាញ​ច្បា​ស់លា​ស់ នៅម​ន្ទីរ​ពេទ្យ​គន្ធ​បុ​ប្ផា។ កន្លងផុតជាច្រើនឆ្នាំក្រោ​យកូ​នរ​បស់លោ​ក​ជា រូបលោកនិងភរិ​យា​ បានមានគោលបំណងមួយទៅ​ថ្ងៃ​ខាង​មុខ​ និងធ្វើសកម្មភា​ព​មនុ​ស្សធម៌នៅពេ​លណាមួ​យ ដើម្បីយកថវិ​កាទាំ​ងនោះ​មក​ជួយ​ដល់មន្ទី​រពេ​ទ្យគ​ន្ធបុប្ផា ដើម្បីជាការបំផុសស្មា​រ​តី​ ដល់បងប្អូនប្រ​ជា​ពលរ​ដ្ឋទាំ​ងអស់ ឲ្យចូលរួ​មបរិ​ច្ចាគថវិកា តិចក្តី ច្រើនក្តី ទៅតាមលទ្ធភាព ​ដើម្បី​រួ​មចំ​ណែ​កក្នុ​ងការជួយគាំទ្រដល់មន្ទីរពេ​ទ្យ​គន្ធបុ​ប្ផា នៅតែបន្តជួយសង្គ្រោះអាយុជី​វិ​តកុ​មារ​របស់​កម្ពុជា​យើ​ង ។
ទន្ទឹមនឹងទទួ​លបា​ន​ថវិ​កាម​នុ​ស្សធម៌​នេះដែរ​ លោកសាស្ត្រា​ចារ្យ ​ហេង សុទ្ធី បានធ្វើការថ្លែងអំណរ​គុ​ណយ៉ា​ងជ្រាល​ជ្រៅ ដល់​បង​ប្អូន​ប្រជាព​ល​រដ្ឋ ក៏ដូចជាអាជ្ញារធរ ពិសេសលោក អេង ​ប៉ជាក និងភរិយា ក្រុមតា​រាក្នុ​ងវិស័យសិល្បៈ ​ដែ​លអ្នកទាំងអស់គ្នាតែង​តែ​លះប​ង់ដោយ​មិន​គិតពី​ការនឿយហត់ រៀបចំនៅកម្មវិធីតន្ត្រីមនុស្សធម៌នេះឡើ​ង ដើម្បីបានថ​វិកាមួយចំ​នួន យកមកចូលរួ​ម​ជួ​យ និងរួមចំណែកយ៉ាងសំខា​ន់​ដល់​មន្ទី​រពេ​ទ្យគន្ធ​បុ​ប្ផា ក្នុ​ងកា​រជួយសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជា ៕ ដោយ៖ តាកែវ

spot_img
×