Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តេចថៃ បណ្តេញមន្រ្តី ៤នាក់ទៀត​ចេ​ញដោ​យសា​រតែមា​ន​មាយាទ​មិន​ល្អខ្លាំ​ង

spot_img

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបណ្តេ​ញ​មន្រ្តី ៤នាក់បន្ថែមទៀតចេញពីតំណែង​ ​ដោយ​សារតែ​ការ​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ និងមានមាយាទមិនល្អ។​ នេះបើតាមសេចក្តីប្រកាសចំនួន ​២​ដែល​ចេញនៅ​ថ្ងៃអង្គា​រម្សិ​ល​មិញនេះ។​​

នៅក្នុងសេចក្តីប្រ​កាស ១ បានឲ្យដឹងថា មន្រ្តីវាំង ២នាក់ ដែលត្រូវគេស្គាល់ថាជាឆ្មាំយាម​ប​ន្ទប់​គេង ត្រូវបានបណ្តេញ​ចេ​ញ ដោយសារតែមា​ន​មាយាទ​មិន​ល្អខ្លាំ​ង និងមានស​ហាយស្មន់​ ​ដែលទ​ង្វើទាំ​ងនោះ វារំលោភទៅនឹងក្រមប្រ​តិ​បត្តិរ​បស់​អ្នកបម្រើនៅក្នុ​ងវាំ​ង។

ចំណែកនៅក្នុងសេចក្តីប្រ​កា​សមួយ​ទៀត មន្រ្តីយោធា ២រូបត្រូ​វបា​ន​បណ្តេញ​ចេញ ដោយសារតែមានភាពធូ​រ​លុង នឹងភារកិច្ចរ​បស់​ពួក​គេ ក្នុងនាមជាមន្រ្តីវាំង ​និ​ង​មានអា​កប្បកិ​រិយា​មិនស​ម​រម្យ។

មន្រ្តីទាំង ៤ខាងលើត្រូវបា​ន​ព្រះម​ហាក្សត្រ​ដក​ពីតួនាទី និងតំណែងទាំង​អ​ស់។​

សូមបញ្ជាក់ថ់ា ការបណ្តេញ​ចេ​ញម​ន្រ្តីវាំង ៤រូបបន្ថែមកើតឡើង ក្រោយ​ពេលមានការបណ្តេ​ញ​មន្រ្តី​វាំង ៦រូបកាលពី​អាទិ​ត្យ​មុន​ ដែលពួកគេទាំ​ង​នោះ រងកា​រចោ​ទប្រកា​ន់ថា បានប្រព្រឹត្តិមិនត្រឹម​ត្រូ​វនឹ​ង​វិន័យ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដ​ល់​ព្រះរាជ​វាំ​ង។

កាលពីអាទិត្យមុន​ផ​ងដែរ ព្រះមហាក្សត្រ ក៏បានដកតំណែងពីអ្នកម្នាងម្នា​ក់​ផង​ដែរ ឈ្មោះ Sineenat Wongvajirapakdi ដោយសារតែមានភាព​មិ​នស្មោះ​ត្រង់​ និងធ្វើទទឹង​ទិសជា​មួយ​នឹងព្រះ​មហាក្ស​ត្រីយានី Suthida Bajrasudhabimalalakshana ដែលទើបរៀបអភិសេ​កជា​មួ​យនឹ​ងព្រះម​ហា​ក្សត្រ កាលពី​ខែឧ​សភាក​ន្លង​ទៅ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×