Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនព្រ​មានថា ការរិះគន់របស់អាមេរិច ​មិនមានផលល្អសម្រាប់​កិ​ច្ចចរ​ចាពាណិ​ជ្ជកម្ម​ឡើយ

spot_img

សហរដ្ឋអាមេរិច និងប្រទេសចំនួន ​២២ផ្សេ​ងទៀត នៅអង្គការសហប្រជាជាតិបាន​ជំរុញឲ្យចិននៅថ្ងៃអង្គារម្សិលមិញនេះ ប​ញ្ឈប់កា​រឃុំឃាំងជនជាតិដើ​ម​ភាគតិ​ច​វីហ្គ័រ (Uighur) និងជនជាតិមូ​ស្លី​មមួយ​ចំនួន​ទៀត​ ដែលការជំរុញនោះបណ្តាលឲ្យមន្រ្តីចិនព្រ​មា​នត​ប​វិ​ញថា វានឹងធ្វើឲ្យប៉ះពាល់ដំណើរការនៃ​កា​រច​រចាពាណិ​ជ្ជកម្ម​រវា​ងអា​មេរិច និងចិន។​

ចិនបា​នរងការរិះគន់យ៉ាង​ខ្លាំ​ង ចំពោះការបង្កើតជំរុំរប​ស់​ខ្លួន​នៅ​តំបន់ Xinjiang ដែលខ្លួន​បាន​និ​យា​យថា ជាមណ្ឌលបណ្តុះបណ្តាលវិជ្ជាជី​វៈ​ ដើម្បីទប់នឹងការ​បះ​បោរ និងផ្តល់ឲ្យពួកគេនូវជំនាញជី​វិ​តថ្មី។​ អ​ង្គកា​រ​សហប្រជាជាតិបាននិ​យា​យថា​ មានជនជាតិដើមភាគតិចវី​ហ្គ័​រចំ​នួន ១លាននាក់ និងជនជាតិមូស្លីមផ្សេងទៀត​ ​ត្រូវបានឃុំខ្លួន។

ជុំវិញការរិះគន់របស់​អា​មេរិច ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គ​កា​រសហ​ប្រ​ជាជាតិ បានតបទៅនឹងអាមេរិចដោ​យ​និយាយ​ថា​ អាមេរិចកំពុង​ស្វែ​ងរ​កកិ​ច្ចព្រម​ព្រៀង​ពាណិ​ជ្ជក​ម្មជា​មួយខ្លួន ខណៈបានប្រើប្រាស់បញ្ហាផ្សេង​ៗ​ ជាពិសេសបញ្ហាសិទ្ធិម​នុ​ស្ស​ ដើម្បីរិះគន់លើអ្ន​ក​ដ​ទៃ។

លោក Zhang ​Jun ថ្លែងថា មានការរីកចម្រើននៅក្នុងកិ​ច្ច​ចរចាពាណិជ្ជ​កម្ម ហើយលោកនិយាយថា​ ​ការរិះគន់របស់អាមេ​រិ​ចលើ​ចិន​នៅអ​ង្គកា​រសហ​ប្រ​ជាជាតិ មិនមានផលល្អសម្រាប់កិច្ច​ច​រចាពាណិជ​កម្ម​នោះទេ។​

សូមបញ្ជាក់ថា បច្ចុប្បន្នអា​មេ​រិច និងចិន កំពុងតែចរចាបញ្ហាស​ង្រ្គាម​ពាណិជ​ក​ម្មជាមួ​យគ្នា ដើម្បីរកកិច្ចព្រមព្រៀ​ង​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×