Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេ​ល១​សប្តា​ហ៍ហើយ សមត្ថកិច្ចនៅមិនទាន់រក​ឃើ​ញស្ត្រី​ជនជា​តិអ​ង់គ្លេស បាត់ខ្លួននៅលើកោះរ៉ុង ខេ​ត្តព្រះសី​ហនុ​ទេ

spot_img

ខេត្តព្រះសីហនុ៖ ព័ត៌មានក្រៀមក្រំ ពី​ការបាត់ខ្លួនស្ត្រីទេសចរជន​ជា​តិអង់​គ្លេស​ម្នាក់ នៅលើកោះរ៉ុង ក្រុងកោះរ៉ុង កាលវេលា​ជិត​ភ្លឺថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០១៩ បានក្លាយជាប្រធានបទ ឬដំណឹ​ងសំ​ខាន់ ដែលសារណជនជាតិ-អ​ន្តរជា​តិច​ង់ដឹង និងកំពងតាមដាន ពីជោ​គ​វា​សនា របស់ស្ត្រីជនជាតិអង់គ្លេសរូ​ប​នោះ​ បន្ទាប់ពីបានបាត់ដំណឹង​រ​យៈពេល​មួយ​សប្តា​ហ៍កន្ល​ង​មកនេះ នៅខេត្តព្រះសីហនុ ក្នុង​ប្រ​ទេសក​ម្ពុជា។


សម្រាប់ប្រតិបត្តិការស្វែងរក​ មន្ត្រីរដ្ឋបាលខេត្តព្រះសី​ហ​នុ ថ្លែងថា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិ​ច្ច​បាន​បញ្ជូ​នកងអ​ន្តរាគ​មន៍ពិ​សេសបន្ថែម ជាមួយសត្វឆ្កែហិតក្លិន ​ឆ្ពោះទៅកា​ន់កោះ​រ៉ុង ដើម្បីបន្តស្វែងរកស្ត្រីជន​ជា​តិអ​ង់គ្លេស​ឈ្មោះ Amelia Bambridge អាយុ ២១ឆ្នាំ ដែលបានបាត់ខ្លួននៅលើកោះរ៉ុង​ ​តាំ​ងពីទៀបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ​២​០១​៩។
ទាក់ទិនបញ្ហានេះដែរ មន្ត្រី​រ​ដ្ឋបា​លក្រុង​កោះ​រ៉ុង បានឲ្យដឹងនៅព្រឹកថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ២០១៩នេះថា ការស្វែ​ងរ​ក​ស្ត្រីជន​ជាតិអ​ង់​គ្លេស ដែលបាត់ខ្លួននៅលើកោះរ៉ុ​ង​ ពីកម្លាំងសមត្ថ​កិ​ច្ច និងក្រុមអ្នកស្ម័គ្រចិត្តនៅ​តែ​ធ្វើប​ន្ត ប៉ុន្តែមិនទាន់ទ​ទួ​លបា​នដំណឹ​ងនៅឡើ​យទេ គិតមកត្រឹមថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ២០១៩នេះ។
មន្ត្រីក្រុងកោះរ៉ុង បន្ត​ថា​ ថ្ងៃនេះ កម្លាំងចម្រុះ បានបន្តចុះរុករកស្ត្រីរងគ្រោះជ​ន​ជាតិ​អង់​គ្លេស ដែលបាត់ខ្លួនជាប​ន្ត​ទៀត​។ ក្នុងនោះកម្លាំងជំនាញស្ថាប័​ន​ពាក់​ព័ន្ធ​ដ​ទៃទៀត ក៏វានបន្តចុះស្រា​វ​ជ្រាវ ដើម្បីរកប្រភព និងដើមហេតុ ​ដែ​លឈា​នដ​ល់បាត់​ខ្លួន​ស្ត្រីរ​ងគ្រោះរូប​នោះ​៕ ដោយ៖ ដែន សីមា

spot_img
×