Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពីឆ្នាំ​២០​២​០តទៅ រាល់គម្រោង និងកញ្ចប់ថវិកាសម្រាប់រៀប​ហេ​ដ្ឋារ​ចនាស​ម្ព័ន្ធផ្លូវ នៅតា​មមូ​លដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាលខ្សាច់​ភ្នំ​ ទៅជាផ្លូវចាក់ប៉េ​តុ​ង ឬផ្លូវអ៊ុ​ត​កៅស៊ូ ​

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិកា​រ​សម្រប​ស​ម្រួល បច្ចេក​ទេស​ក្រុមប្រឹក្សាខេត្តស្វាយ​រៀ​ង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិ​បតីនៅក្នុង​វេ​ទិកា​ពិគ្រោះយោ​បល់​ ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិ​យោ​គបីឆ្នាំ​រំ​កិល ២០២០-២០២២ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណ​ក​ម្មវិនិ​យោគ​បីឆ្នាំ​រំកិល​ក្រុង​ ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០១៩ដែលបាន​រៀប​ចំនៅ​សាលប្រ​ជុំ​នន្ទី អគារ ខ សាលាខេត្តស្វាយរៀង ។

ពិធីនេះក៏មា​នការអញ្ជើញចូ​ល​រួមពី​សំណាក់​អស់​លោក លោកស្រីជាសមាជិកក្រុមប្រឹក្សា​ខេ​ត្ត អភិបាលរ​ង​ខេត្ត លោក លោកស្រីនាយករងរដ្ឋបា​ល​សាលា​ខេ​ត្ត លោក លោកស្រីប្រធានមន្ទី​រ​-អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងលោក លោកស្រី ដែល​ជា​តំណាង​អង្គ​ការ​សង្គ​មស៊ីវិល​នានាក្នុ​ងខេ​ត្ត ។

មានប្រសាសន៍បើកអង្គ​វេទិកា​នា​ឱកា​សនោះ​ ជាមួយនឹងការប​ញ្ជា​ក់ជូន​ពីគោ​លបំ​ណង នៃការរៀបចំវេទិកានៅ​ថ្ងៃ​នេះ លោកអភិបាល​ខេ​ត្ត បានថ្លែងនូវកា​រ​អរ​គុណ ចំពោះមន្ទីរផែនការ​ខេ​ត្ត និងទីចាត់ការផែ​ន​ការ និងវិនិយោគសា​លា​ខេត្ត​ ដែលបានសហការ​រៀ​បចំ​វេទិ​កានេះ​ឡើង និងសម្ដែងនូវការកោតស​រសើ​រចំ​ពោះម​ន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការសង្គមស៊ី​វិល​ពាក់ព័​ន្ធ​ទាំងអស់ ដែល​បានខិ​ត​ខំ​​សហការ និងជួយគាំទ្រក្នុងការអ​នុ​វត្តគ​ម្រោ​ង និងផែនការសក​ម្ម​ភាព​ ដែលមានកំណត់នៅ​ក្នុ​ងក​ម្មវិ​ធីវិ​និយោ​គបីឆ្នាំ​រំ​កិល កន្លងទៅ បានល្អប្រសើរ ​។​

លោកអភិបាលខេត្ត ក៏បានសំណូមពរឲ្យសមា​ជិ​ក សមាជិកានៃអង្គ​វេ​ទិកា​ទាំងមូ​ល​ ចូលរួមបញ្ចេញមតិយោប​ល់ឲ្យ​បាន​ផុល​ផុស ជួយគាំទ្ររាល់គម្រោងដែល​បា​នលើ​កឡើ​ង និងធ្វើយ៉ាងណាបង្រួមសក​ម្ម​ភាព​ក្រៅគ​ម្រោ​ងឲ្យនៅ​តិ​ច ដោយបញ្ចូលសកម្មភាព​ទាំ​ងនោះ ទៅក្នុងគម្រោងឲ្យបា​ន​ច្រើ​ន ធ្វើយ៉ាងណាឲ្យការរៀបចំគ​ម្រោ​ងវិ​និយោ​គបីឆ្នាំ​រំកិ​ល ២០២០-២០២២ របស់ខេត្ត​ ​កាន់​តែមា​ន​ភាព​សុ​ក្រឹត្យ មានលក្ខណៈគ្រប់ជ្រុ​ង​ជ្រោយ​ និងធានានូវ​ភា​ពស៊ី​ចង្វា​ក់​ប្រទា​ក់ក្រ​ឡាគ្នារ​វាងគ្រ​ប់អង្គភាព និងរដ្ឋបាលក្រុង ​ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមអនុវត្ត​ក​ម្មវិ​ធីនយោ​បាយ និងយុទ្ធសាស្ត្រចតុកោណដំណា​ក់​កាល​ទី៤ របស់រាជរដ្ឋាភិ​បា​លក​ម្ពុជា​ ផែនការអភិវឌ្ឍន៍​ខេ​ត្ត​ប្រាំឆ្នាំ​ ឲ្យកាន់តែទទួលបាន​ល​ទ្ធផ​លជោ​គជ័​យ រួមចំណែកក្នុងការអ​ភិ​វឌ្ឍ​មូ​លដ្ឋាន​ឲ្យ​កាន់​តែរី​កច​ម្រើន ឈានទៅកាត់បន្ថយនូវ​ភា​ពក្រី​ក្រ​ របស់ប្រជាពលរ​ដ្ឋ​ឲ្យបា​នកា​ន់​តែឆា​ប់រ​ហ័ស ។

លោកអភិបាលខេត្ត​បា​​ន​​បន្តថា យោងតាមប្រសាសន៍ដ៏ខ្ពង់​ខ្ព​ស់រ​បស់​សម្តេច​តេ​ជោនា​យករ​ដ្ឋ​មន្ត្រី ចាប់ពីឆ្នាំ២០២០ត​ទៅ​ ​រាល់គម្រោងនិងក​ញ្ច​ប់ថ​វិកា​សម្រា​ប់រៀប​ចំហេដ្ឋារចនាស​ម្ព័​ន្ធផ្លូ​វនៅ​តាមមូ​លដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាល​ខ្សា​ច់ភ្នំ​ ទៅជាផ្លូវចាក់ប៉េតុង​ ​ឬផ្លូវចាក់​កៅ​ស៊ូ ទោះបីកញ្ចប់ថវិ​កា​នោះ តិច ឬច្រើនក៏ដោយ ដើម្បីធានាបាននូវ​គុ​ណភា​ពយូ​រអង្វែង​។​ ចំពោះការអភិវឌ្ឍក្រុ​ង​បាវិ​ត ចាប់ពីឆ្នាំ២០២០​ខា​ង​មុខនេះ រដ្ឋបាលខេត្តស្វាយរៀ​ង​ ​និងរៀបចំកញ្ចប់ថវិ​កា​សម្រា​ប់ កសាងហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​នានា នៅក្រុងឲ្យមានការអភិវឌ្ឍរីក​ច​ម្រើន​បន្ថែម​ទៀ​ត៕ដោយ៖ វ៉ៃកូ

spot_img
×