Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់ ដោយសាររថយន្ត​បុ​កនៅ​ស​ង្កាត់​ក្បាល​កោះ

spot_img

ភ្នំពេញ៖ ប្រពន្ធស្លាប់នៅនឹងកន្លែង ប្តីរបួសធ្ងន់ ដោ​យសា​ររថ​យន្តមិនស្គាល់ម៉ា​កមួ​យគ្រឿង បានបើកក្នុងល្បឿន​លឿនបុកម៉ូតូ កាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ ចំណុចមុ​ខម​ណ្ឌលសុ​ខ​ភាព ក្បាលកោះ តាមបណ្ដោយផ្លូវជាតិលេ​ខ​១ សង្កាតក្បាលកោះ ខណ្ឌច្បារអំពៅ រាជធា​នី​ភ្នំពេញ​។

ប្រភពព័ត៌មានពីប្រជាពលរ​ដ្ឋ​ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបាន​ឃើ​ញបុ​រស ស្ត្រី២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក​ ​ហុងដា សេ១២៥ សង់ឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1HY-7234 ធ្វើដំណើរតាមបណ្ដោ​យ​ផ្លូវ​ជាតិ​លេខ​១ ទិសដៅពីជើងទៅត្បូ​ង​ ក្នុងល្បឿនលឿន​ ​ខណៈពេលមកដល់ចំណុចកើ​ត​ហេតុ ក៏ស្រាប់តែត្រូវរថយន្តមួយ​គ្រឿ​ងមិ​នចាំ​ម៉ាក​ បានធ្វើដំណើរតាមប​ណ្ដោ​យផ្លូវ​ជាតិ​លេខ១ ទិសដៅពីត្បូ​ង​ទៅជើ​ង បញ្ច្រាសទិស​ដៅគ្នា​ ក្នុងល្បឿនលឿ​ន​ បានជ្រុលទៅបុកម៉ូ​តូពីចំហៀង​ខា​ងឆ្វេង បណ្ដាលឲ្យផ្លោងនា​រីម្នា​ក់ជិត២០ម៉ែត្រ បោក​នឹងថ្នល់ស្លាប់ភ្លាមៗ និ​ង​ រង​របួ​សធ្ងន់​ បុរស​ម្នាក់ បាក់ជើ​ងឆ្វេ​ង បញ្ជូនទៅម​ន្ទី​រពេ​ទ្យ។
ក្រោយពេលកើតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋា​ន បានមកដល់ទីតាំងកើ​ត​ហេតុ ​និង​បាន​ធ្វើការវាស់វែ​ង យកម៉ូតូរង​គ្រោះ​ទៅរក្សា​ទុក នៅអធិការនគរបាល​ខ​ណ្ឌច្បារ​អំពៅ​ ដើម្បី​ស្រាវ​ជ្រាវរ​ករថយន្តបង្កយកមកផ្ត​ន្ទា​ទោសតា​មផ្លូវ​ច្បាប់។ ចំណែកសពស្ត្រីរងគ្រោះសមត្ថកិ​ច្ច​បានធ្វើ​កំណត់​ហេតុ​ យកទៅតម្ក​ល់​ទុកនៅ​វត្តទឹ​កថ្លា ដើម្បីស្វែករកក្រុម​គ្រួ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី៕ដោយ៖បញ្ញាស័ក្តិ

spot_img
×