Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​៨៩​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ជួយ​លើ​ការផ្គត់ផ្គង់​ទឹក​-​អនាម័យ​ជនបទ និង​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ

spot_img

(​ភ្នំពេញ​)៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន​៨៩​លាន​ដុល្លារ ដែល​នឹង​បង្កើន​លទ្ធភាព​របស់​តំបន់​ជនបទ ក្នុងការ​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ ព្រមទាំង​កែលម្អ​កិច្ចខិតខំ​អភិវឌ្ឍ វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់ ADB នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ ៖ ​អគ្គបណ្ឌិត​​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Sunniya Durrani-Jamal នាយិកា ADB បាន​ចុះ ហត្ថលេខា​លើ​កិច្ចព្រមព្រៀង សម្រាប់​កម្មវិធី​អភិវឌ្ឍ​វិស័យ​សេវា​ផ្គត់​ផ្គត់​ទឹក និង​អនាម័យ​ជនបទ​ដំណាក់កាល​ទី​៣ និង​កម្មវិធី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ប្រកបដោយ​បរិ​យា​ប័ន្ន (​អនុ​កម្មវិធី​ទី​២) នៅឯ​ពិធី​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោកស្រី Sunniya Durrani-Jamal បាន​ថ្លែងថា «​កម្មវិធី​ទាំងពីរ​នេះ​គាំទ្រ​ដល់​វិស័យ អាទិភាព​ទាំង​៤ របស់​យុទ្ធសាស្ត្រ​ចតុកោណ រួមមាន​ដូចជា ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការកែលម្អ ការថែទាំ​សុខភាព សាធារណៈ និង​អាហារូបត្ថម្ភ ពិពិធ​កម្ម​សេដ្ឋកិច្ច ដោយ​ការលើកកម្ពស់​ការអភិវឌ្ឍ​វិស័យ ហិរញ្ញវត្ថុ និង​ធនាគារ ការលើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ឯកជន ការងារ និង​មុខរបរ តាមរយៈ​កិច្ច​គាំទ្រ សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ព្រមទាំង​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព តាមរយៈ​ការ លើកកម្ពស់ វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ​»​។​

​ប្រជាពលរដ្ឋ​ប្រមាណ ៤០០.០០០​នាក់ នឹង​ទទួលបាន​ប្រយោជន៍​ពី​កម្មវិធី​អភិវឌ្ឍ​វិស័យ​សេវា​ផ្គត់​ផ្គត់​ទឹក និង អនាម័យ​ជនបទ ដំណាក់កាល​ទី​៣ ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​បានអនុម័ត​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ តាមរយៈ ការសាងសង់ និង​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ ចំនួន ២.៥០០ កន្លែង ព្រមទាំង ការអនុវត្ត យុទ្ធនាការ​លើកកម្ពស់​ការយល់ដឹង យ៉ាងហោចណាស់​ក្នុងភូមិ​ចំនួន​៤០០ នៃ​ខេត្ត​ចំនួន​១០ ក្នុង ប្រទេស កម្ពុជា​។​

សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ប្រកបដោយ​ចីរភាព និង​គួរឱ្យ​ជឿជាក់​បាន នៅតែ​បន្ត​មាន​ភាពខ្វះខាត នៅ តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ដែលមាន​ប្រជាជន​ចំនួន ៧៧% នៃ​ចំនួន​ប្រជាជន​សរុប​ក្នុងប្រទេស​ចំនួន ១៦.៤ លាន​នាក់​រស់នៅ​។ ក្នុង​ឆ្នាំ​២០១៧ បើទោះបីជា​គ្រួសារ​ជនបទ​ចំនួន​៧៣% មានលទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់ ទឹកស្អាត​ក៏ដោយ ប៉ុន្តែ មានតែ ១១% ប៉ុណ្ណោះ ក្នុងចំណោម​គ្រួសារ​ទាំងនេះ ទទួលបាន​ការផ្គត់ផ្គង់​ទឹក តាមរយៈ​ការភ្ជាប់​បណ្តាញ​បំពង់​ទុយោ​។ ស្របគ្នា​នេះដែរ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជនបទ​ចំនួន ៥៦% មានលទ្ធភាព ទទួលបាន​អនាម័យ​ប្រសើរ​ជាង​មុន ហើយ​ប្រជាពលរដ្ឋ​ជនបទ ប្រមាណ ៤១% នៅតែ​បន្ត​អនុវត្ត​ការ​បន្ទោបង់ ពាសវាល​ពាសកាល ដែល​អាច​បង្កឱ្យមាន​ជំងឺ​រាគរូស និង​បញ្ហា​សុខភាព​សាធារណៈ​ដទៃទៀត​។​

​អនុ​កម្មវិធី​ទី​២ នៃ​កម្មវិធី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ដែល​បានទទួល​ការអនុម័ត​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី កាលពី ខែកញ្ញា ឆ្នាំ​២០១៩ គាំទ្រ​ដល់​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​មួយ ប្រកប​ដោយ​ប្រសិទ្ធ​ផល និង​មាន​ស្ថេរភាព ដែល​ជួយ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព​កាន់តែ​ធំធេង​។ អន្តរាគមន៍​សំខាន់ៗ រួមមាន ការធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន ជាពិសេស​ចំពោះ​គ្រួសារ​ក្រីក្រ​នៅ​ជនបទ និង​សហគ្រាស​ធុន​តូច និង​មធ្យម​។ កម្មវិធី​នេះ​ក៏​នឹង​ជួយ​លើកកម្ពស់ ស្ថេរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ព្រមទាំង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ ដើម្បី គាំទ្រ​ដល់​ការ ណែ​នាំឱ្យ​ស្គាល់​សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ​ថ្មីៗ​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×