Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មជន​១​រូប ក្នុង​ចលនា​ឧទ្ទាម​ខុសច្បាប់​របស់ សម សេរី ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ប​ញ្ជូ​ទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃទី​30 ខែតុលា ឆ្នាំ​2019​នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​១​រូប ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ចូលរួម​ក្នុង​ចលនា​ឧទ្ទាម​ខុសច្បាប់​ដឹកនាំ​ដោយ​ឈ្មោះ សម សេរី ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍ថា ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ស្រាវជ្រាវ​ករណី​ខាងលើ រហូត​ឈានដល់​ការ​បង្ក្រាបបាន​ជាក់ស្តែង​។​

​ជនសង្ស័យ ឈ្មោះ​ធុ​យ វី ហៅ ធុ​យ ឬ​ទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃទទឹង ឃុំ​ភ្នំ​តូច​
​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវ​កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​កាលពី​ម្សិលមិញ វេលា​ម៉ោង​11​និង​30 ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៩​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ ធុ​យ វី ឬ ធុ​យ ឬ​ទ្ធី នេះ បាន​ចាក​ចេញទៅ​ប្រទេស​ថៃ ដោយមាន​ការ​ផ្តូ​ច​ផ្តើម​ពី​ឈ្មោះ​សម សេរី ជា​មេ​ចលនា រណសិរ្ស​រំដោះជាតិ​ខ្មែរ និង ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​និរទេស​ជាតិខ្មែរ​ខុសច្បាប់ ហើយ​ឈ្មោះ ធុ​យ វី ធ្លាប់​ត្រូវបានតែងតាំង ជា​អ្នកនាំពាក្យ​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ និង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក្នុង​រដ្ឋាភិបាល​និរទេស​ខុសច្បាប់​របស់ សម សេរី ផងដែរ ។​

​នៅក្នុង​ឆ្នាំ​២០១៩ ឈ្មោះ​ធុ​យ វី ត្រូវបាន សម សេរី តែងតាំង​ទៅជា​អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​សាសនាវិញ​។

​ឈ្មោះ ធុ​យ វី បាន​បញ្ជាក់ថា រូបគេ​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​រួមគំនិត​ក្បត់​ជាមួយ ក្រុម​ឧទ្ទាម សម សេរី និង​ក្រុម អតីត CNRP ពិតប្រាកដ​មែន ក្នុងនោះ​រូបគេ​បាន​ចូលរួម​ក្នុងការ​ប្រជុំ​ទទួល​ផែនការ​នានា​, រៀបចំ​ឯកសារ​និង​សៀវភៅ​ដែលមាន​ខ្លឹមសារ​ញុះញង់​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម និង​បានធ្វើការ​ផ្សព្វ ផ្សាយ​ខ្លឹមសារ នយោបាយ និង ស្ថានភាព​នៅក្នុង​ស្រុក​ខ្មែរ ដោយ​ផ្តោតលើ ការរិះគន់​វាយប្រហារ​ដល់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន តាមរយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​នៅ​ប្រទេស​ថៃ ឈ្មោះ ធុ​យ វី និង​សកម្មជន​នៃ​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ចំនួន ៦៦​នាក់ រួម​និង​សកម្មជន​អតីត CNRP ប្រមាណ​៥០០​នាក់ មាន​ទាំង​មេដឹកនាំ​អតីត CNRP ប្រ​ចាំ​នៅ​ខេត្ត​សមុទ្រ​ប្រា​កាន​ប្រទេស​ថៃ​បាន​ជួបជុំគ្នា​ដើម្បី​រៀបចំ​ផែនការ និង​ចាត់​តាំងធ្វើ​សក​មម្ម​ភាព ដោយ​រួមទាំង​ការប្រមូល​មូលនិធិ​រួមគ្នា​ជួយ​ដល់​ការ​ធ្វេី​ដំណេី​រ​វិល​ចូល​ស្រុក​របស់ សម រង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ផែន​ការធ្វើ​រដ្ឋប្រហារ​។ ឈ្មោះ ធុ​យ វី បាន​ឆ្លើយ​បន្ថែមថា ចំពោះ​គូកន​និង​បក្ខពួក​របស់ខ្លួន គឺ​នៅ​ប្រទេស​ថៃ​ទាំងអស់ មិន​មាននៅ​កម្ពុជា​នោះទេ ហើយ​រូបគេ​តែង​លួច​ចេញ​ចូលមក​ប្រទេស​កម្ពុជា តាម​ស្ថានភាព​ជាក់ស្តែង​ដែល​អាច​ចូល​បាន នៅពេល​ដែលមាន​កិច្ចការ​ត្រូវ​ធ្វេី ដេី​ម្បី​យកទៅ​រាយការណ៍​ឱ្យ សម សេរី មុនពេល​បង្ហោះ​តាម​បណ្តាញ​សង្គម​៕ ដោយ​៖​កូ​ឡាប​

spot_img
×