Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ៤ នាក់ នៅ​ស្រុក​សំឡូត អំពាវនាវ​កុំ​ឲ្យ​បងប្អូន ចាញ់បោក​និង​ដើរ​តាម​ឧបាយកល ក្រុម​ក្បត់ជាតិ ក្បត់​រាជបល្ល័ង្ក សម រង្ស៊ី និង​បក្ខពួក​

spot_img

បាត់ដំបង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា បងប្អូន​ដែល​ធ្លាប់ជាអតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤ នាក់ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង បង្ហាញ​ពី​អំពើ​ក្បត់ជាតិ ក្បត់​រាជបល្ល័ង្ក របស់ សម រង្ស៊ី និង​បក្ខពួក​ព្រមទាំង​អំពាវនាវ​កុំ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​ចាញ់បោក​និង​ដើរ​តាម​ឧបាយកល​នេះ​បន្តទៀត​។​

​នៅ​ថ្ងៃ ពុធ ទី ៣០ ខែតុលា ឆ្នាំ​២០១ ៩ ដោយ​មើលឃើញ​នូវ​សកម្មភាព ក្បត់ជាតិ ក្បត់​រាជបល្ល័ង្ក របស់​ទណ្ឌិត សម រង្ស៊ី មេ​ចលនា​ឧទ្ទាម​ដែល​កំពុង​បំផុសបំផុល ញុះញង់​ឲ្យ​ពួកគាត់​ព្រមទាំង​ប្រជាពលរដ្ឋ​ងើប​បះបោរ​ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត ដោយ​ប្រជាពលរដ្ឋ​នោះមក​និង​ដោយ​យល់ឃើញថា ការចូលរួម​ក្នុង​សកម្មភាព (​ក្បត់ជាតិ​) ដែល​ផ្តើមឡើង​ដោយ​ទណ្ឌិត សម រង្ស៊ី រូបនេះ​និង​បក្ខពួក ជាហេតុ​នាំ​បង្ក​ឲ្យ​មានទោស​កំហុស​ដល់​ខ្លួន ដែលជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន ។ អតីត​សកម្មជន​និង​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤​នាក់ នៅក្នុង​ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង បានចេញ​មុខ ប្រកាស​ថ្កោលទោស​ចំពោះ​អំពើ​ក្បត់ជាតិ​របស់ សម រង្ស៊ី និង​បក្ខពួក ហើយ​មិន​ចូលរួម​ដាច់​ខាងក្នុង​សកម្ម ភាព​នេះ​ព្រមទាំង​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស ឈប់​ជឿ​និង​ឈប់​ចាញ់ បោក ការឃោសនា​ញុះញង់​បំផុសបំផុល ឧបាយកល​បោក​បញ្ឆោត​របស់ ជន​ក្បត់ជាតិ សម រង្ស៊ី នេះ​ទៀត​ទៅ ព្រោះ​ការចូលរួម​ក្នុង​សកម្មភាព​នេះ គឺជា​អំពើ​ល្មើសច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ពេល​មានទោស​ដល់​ខ្លួន សម រង្ស៊ី មិនមែនជា​អ្នកទទួលខុសត្រូវ​នោះទេ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លួនឯង​ជា​អ្នក​ទទួលទោស​។​

​បើតាម​របាយការណ៍រ​បស់ ផែន​ការងារ​សន្តិសុខ​និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា សកម្មជន និង​ជា​សមាជិក​អតីត​បក្ស​សង្គ្រោះ​ជាតិ​មាន​៖

១-​ឈ្មោះ ហេង សុផល ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​

២-​ឈ្មោះ​ណង ណូ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​

៣-​ឈ្មោះ​ឡឹង សំ ភេទ ប្រុស អាយុ​២៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​

៤-​ឈ្មោះ ប៊ុន សុ​ផៃ ភេទ ស្រី អាយុ ២៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​៕​ដោយ​៖​កូ​ឡាប​

spot_img
×