Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ពលករ​ខ្មែរ​រាប់ពាន់នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ វិលត្រឡប់​ចូលមក​ស្រុកកំណើត​ប្រទេស​កម្ពុជា​វិញ តែ​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​ថា ជា​រូបថត​ចាស់​

spot_img

​បាត់ដំបង​៖ ក្នុង​រយៈពេល​ថ្មីៗ​នេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្សាយ​ព័ត៌មាន​ថា​មាន​ពលករ​ខ្មែរ​រាប់ពាន់នាក់ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​វិលត្រឡប់​ចូលមក​ស្រុកកំណើត​ប្រទេស​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្តបាត់ដំបង​។​

រូបថតឯកសារ

ករណីនេះ នៅ​ថ្ងៃទី​៣០​តុលា​២០១៩ នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង បានចេញ​សេចក្តីបំភ្លឺ​ជូន​ដល់​សាធារណជន បញ្ជាក់ថា សារព័ត៌មាន​នោះ បាន​យក​រូបភាព​ចាស់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា​វិញ តាម​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ដូង ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កាលពី​ឆ្នាំ​២០១៨ ។

​សូមបញ្ជាក់ថា រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​ចាប់តាំងពី​ថ្ងៃទី​២៧​និង​ថ្ងៃទី​២៨​ខែតុលា​នេះ ពលករ​ខ្មែរ​ទាំងប្រុស ស្រី រាប់ពាន់នាក់​បានចាប់ផ្តើម​នាំគ្នា សម្រុក​ចេញពី​ប្រទេស​ថៃ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​ដើមកំណើត​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​មន្ត្រី​ដដែល​បាន​បន្តថា ការ​សម្រុក​ចេញពី​ប្រទេស​ថៃ របស់​ពលករ​ខ្មែរ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ សរុប​ចំនួន​ជាង​៣០០០​ទៅ​៤០០០​នាក់ ហើយ​អ្វីដែល​ផ្លែ​ក​រយៈពេល​២​ថ្ងៃនេះ គឺ​នៅ​ថ្ងៃទី​២៧​និង​ថ្ងៃទី​២៨ ដែល​ក្នុង​មួយថ្ងៃ​ចូល​ជាង​១០០០​នាក់ ខុស​ផ្នែក​ពី​ធម្មតា ដែល​ថ្ងៃ​ធម្មតា​មាន​ត្រឹមតែ​១០០​នាក់ គឺ​ស្ងាត់ឈឹង ខុសគ្នា​ទៅនឹង​រយៈពេល​២​ថ្ងៃនេះ​គឺមាន​ចំនួន​ច្រើន ដែល​មន្ត្រី​របស់លោក​អង្គុយ​វៃ​ប៉ាស្ទ័រ តាំងពីព្រឹក​រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ ហើយ​នៅតែ​មានមក​កកកុញ​បន្ត​មិន​អស់​។​

ពលករ​ខ្មែរ​ដែល​សរុក​មក​នាពេល​នេះ គឺ​ពួកគាត់​មាន​ប៉ាស្ព័រ​ទាំងអស់ (​វី​សារ​ពីរ​ឆ្នាំ​) ដោយមាន​មេខ្យល់​ដើរ​បំផុស នៅក្នុង​តំបន់​ដែល​ខ្មែរ​យើង​រស់នៅ ធ្វើការ​ច្រើន ដូចជា​រ៉ាក់យ៉ង ដូចជា​ច័ន្ទ អី​និង សុទ្ធ​តែមាន​មេខ្យល់​គេ​ដាក់​ប្រចាំ​នៅ​មួយៗ​ក្នុង​តំបន់​នឹង ហើយ​នៅពេល​ក្រុមការងារ​សួរនាំ​ពួកគាត់​ថា​មកលេង​ផ្ទះ​។​

​ពាក់ព័ន្ធ​ករណីនេះ ប៉ុស្ដិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ដូង ស្ថិតក្នុង​ខេត្តបាត់ដំបង បាន​ចេញមក​បំភ្លឺ និង​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ព័ត៌មាន​មួយចំនួន ដែល​ផ្សាយ​ថា មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​វិលត្រឡប់ ចូលមក​ប្រទេស​កម្ពុជា​វិញ តាម​ច្រកទ្វារព្រំដែន​អន្ដរជាតិ នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ ដែល​នាំ​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ​។​

​លោក​វរសេនីយ៍ឯក ផាត សុផាន់​ណា នាយប៉ុស្ដិ៍​នគរបាល​ច្រក​ទា្វរ​ព្រំដែន​អន្ដរជាតិ​ដូង បាន​អំពាវនាវ​ដល់​គ្រប់​បណ្ដាញសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់ មេ​ត្ដា​កុំ​ចុះផ្សាយ​នូវ​ព័ត៌មាន​ដែល​មិន​ពិត និង​មាន​ប្រភពព័ត៌មាន​មិន​ច្បាស់លាស់ ដែល​នាំ​ឲ្យ​មានការ​យល់ច្រឡំ និង​ប៉ះពាល់​ដល់​កិត្តិយស​ស្ថាប័ន​មាន​សមត្ថកិច្ច ដែល​កំពុង​បំពេញភារកិច្ច​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​៕​ដោយ​៖​កូ​ឡាប​

រូបថតឯកសារ
spot_img
×