Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាសា​ទអា​យុកា​ល ៥០០ឆ្នាំរបស់ជប៉ុនត្រូ​វ​ភ្លើ​ងឆេះ

spot_img

ភ្លើងយ៉ាងខ្លាំងបានឆាបឆេះប្រាសា​ទ​ប្រវ​ត្តិសា​ស្រ្តរ​បស់ជ​ប៉ុ​នដែល​មាន​អាយុ​កាលជាង ៥០០ឆ្នាំ នៅភាគខាងត្បូងកោះ O​kinawa កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។​ ភ្លើងក៏​បាន​រីក​រាលដា​លឆេះ​នៅជុំវិ​ញបរិ​វេ​ណប្រាសាទនេះ ដែល​ជាបេតិក​ភណ្ឌ​ពិភ​ពលោក​ផងដែរ។

ប្រាសាទ Shuri Castle គឺជាផ្នែកមួយនៃប​រិ​វេ​ណរបស់​អាណា​ចក្រ Ryukyu ដែលវាត្រូវបានគេជឿជាក់ថា​បា​ន​កើតឡើ​ងកា​លពី​ទសវត្សរ៍ឆ្នាំ ១៤០០មកម្លេះ។ រចនាសម្ព័ន្ធបច្ចុប្បន្នរ​ប​ស់​ប្រាសាទ​នោះកំពុងត្រូវបានសាងសង់ឡើង​វិ​ញ ដោយយកតាមគម្រោង​ដើ​ម និងរូបថតនៃប្រ​សា​ទចា​ស់។

ភ្លើងបានចាប់ផ្តើមឆេះនៅ​ម៉ោ​ង ​៣ព្រឹក ថ្ងៃព្រហស្បតិ៍ ប៉ុន្តែរហូតមកដល់ពេលនេះ​ ​គេនៅមិនទាន់បានដឹងពីបញ្ហា​ដែ​លបណ្តា​ល​ឲ្យកើត​អគ្គិ​ភ័​យនៅ​ឡើយទេ។

“មូលហេតុនៃភ្លើងឆេះគេ​មិ​នទា​ន់កំ​ណត់​បា​ន​នៅឡើយទេ ប៉ុន្តែនាឡិការរោ​ទ៍​រ​បស់​ក្រុ​មហ៊ុ​នស​ន្តិសុខ បានបន្លឺឡើងនៅម៉ោងប្រហែល​ ​២ក​ន្លះព្រឹ​ក”។ នេះបើតាមការបញ្ជា​ក់​រ​ប​ស់លោក Ryo Kochi អ្នកនាំពាក្យរប​ស់​ប៉ូលី​ស​នៅកោះ Okinawa។

លោកបញ្ជាក់បន្ថែមថា “​ភ្លើងចាប់ផ្តើ​ម​ឆេះនៅ​ប្រាសា​ធធំ ហើយភ្លើងរីករាលដាលយ៉ា​ង​លឿន​ទៅកា​ន់រ​ច​នាសម្ព័​ន្ធ​សំខា​ន់​ៗផ្សេងទៀត។ ក្រុមពន្លត់អគ្គិភ័យកំពុ​ង​តែដុ​តដៃដុតជើងជាមួ​យ​នឹងភ្លើង”។

សូមបញ្ជាក់ថា ប្រាសាទ​ S​huri Castle គឺជាបេតិកភ​ណ្ឌ​រប​ស់ពិភ​ពលោ​កដែល​តំណាង​ឲ្យ​កោះ Okinawa។​ ប្រាសាទនោះត្រូវបានបំផ្លាញយ៉ាងដំ​ណ​មក្នុ​ងអំឡុ​ងសង្រ្គា​មលោ​កលើ​កទី ២ ប៉ុន្តែវាត្រូវបានជុះជុលស្តារឡើ​ង​វិញ​ និងបើកឲ្យដំណើរកា​រ​ជាឧ​ទ្យាជាតិ​ឡើង​វិញ ក្នុងឆ្នាំ ១៩៩២៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×