Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកន​យោបា​យប្រជា​និ​យម មិ​នមែនជាអ្នកប្រ​ជា​ធិប​តេយ្យ​នោះឡើ​យ

spot_img

ភ្នំពេញ ៖ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី ដែលកំពុងគេចខ្លួនពីសំណាញ់ច្បាប់កម្ពុជា ហើយនៅបរទេសនោះ បាន សរសេរហ្វេសប៊ុកផ្លូវការ ចោទវិទ្យុបារាំងអ​ន្តរជាតិ (RFI) មានលំអៀង ទៅរករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន។ ទណ្ឌិត សម រង្ស៊ី បានផ្តល់បទសម្ភាសន៍ ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ពីទីក្រុងប៉ារីស ដោយទណ្ឌិត សម រង្ស៊ី បានឆ្លើយពង្រាងមិនចំនឹងសំណួររបស់អ្នកសារព័ត៌មានវិទ្យុបារាំង។ ពាក់ព័ន្ធនឹង ការចោទប្រកាន់នោះ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានអះអាងថា អ្នកនយោបាយប្រជានិយម មិ​នមែនជាអ្នកប្រជាធិបតេយ្យនោះឡើយ​។

លោក ហ្សង់ ហ្វ្រង់ស័រតាន់ នាយកគ្រប់គ្រងការផ្សាយវិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសា និងជាអ្នកបកស្រាយលើភូមិសាស្ត្រនយោបាយ បានសរសេរហ្វេសប៊ុកផ្លូវការថា អ្នកប្រជានិយមមិនមែនជាអ្ន​ក​ប្រជា​ធិប​តេយ្យ​ទេ។ មាន​ចំណុ​ចរួ​មយ៉ាង​តិចពីររវាង មនោគមវិជ្ជានៃប្រជានិ​យ​មផ្សេ​ងៗ ដែលកំពុងកើនសន្ទុះ នៅ​ក្នុងពិ​ភពលោ​កស​ព្វថ្ងៃ។ ទី១៖ គឺ ការតាំងខ្លួនជារា​ស្ត្រ​ អ៊ីចឹងហើ​យបាន​ជាគេ​ដាក់​ឈ្មោះឱ្យ​ថា ប្រជានិយម អក្សរកាត់នៃ ប្រជារាស្ត្រនិយម ដ្បិ​តពួ​កប្រ​ជានិ​យមតាំងខ្លួនជាអ្នកតំណាងផ្តាច់មុខឱ្យ​រា​ស្ត្រ និងតាំងខ្លួនជាអ្នកការពារផ្តា​ច់​មុខ​ផ​លប្រ​យោជន៍​រប​ស់​រាស្ត្រ។
ពួកប្រ​ជានិ​យមពូ​កែបំបោ​សអង្អែលរាស្ត្រ និងពូកែបោកប្រាស់រាស្ត្រ ដើម្បី​សម្រេច​ប្រយោ​ជន៍ នយោបាយរបស់​ពួ​កគេ។ រាស្ត្រចង់បានអ្វី ពួកប្រជានិយមសន្យាហ្នឹង ទោះ​បី​ជាដឹ​ងថា ក្រោយពីក្លាយជាអ្នក ​ដឹ​កនាំប្រទេ​ស​ហើយ ពួកគេមិនអាចធ្វើតាមពាក្យស​ន្យា​ក៏ដោ​យ​។ រីឯចំណុចរួមទី២៖ គឺការស្អប់ខ្ពើមពួកឥ​ស្សរជ​នអ្ន​កមា​នអំ​ណាចឬ​អ្នកមានឥទ្ធិពល ដូចជាថ្នាក់ដឹកនាំប្រទេស និងអ្នកកា​សែ​តនៃ​ ប្រព័ន្ធផ្សព្វផ្សាយនានា (​ទាំងពួកមិនកាន់ជើ​ង​ខ្លួន ទាំងពួកមានជំហរអព្យា​ក្រឹ​ត) ដែលពួកប្រជានិយមចោទថាស្ថិតនៅខា​​ង​ពួ​កឥស្ស​រជន និងចោទថាកំពុងចិញ្ចឹ​ម​ប្រព័​ន្ធគ្រប់គ្រងបច្ចុប្បន្នដែលមិនផ្តល់យោជន៍​ដ​ល់រា​ស្ត្រ។

នាយកគ្រប់គ្រងការផ្សាយវិទ្យុបា​រាំ​ងជាខេ​មរភា​សា បានបន្តលើ​កឡើ​ងថា អាស្រ័យទៅតាមស្ថានភាពផ្ទៃ​ក្នុ​ងនៃ​ប្រទេស​នីមួយៗ ពួកប្រជានិយម ជាអ្នកប្រកាន់វណ្ណៈ​ ​និងប្រ​កាន់ពូ​ជ​សាសន៍។ នៅក្នុងន័យនេះ ពួកប្រជានិយ​ម​ដែល​ជាទូទៅ​មិនមែ​នជាអ្ន​កក្រីក្រ​ទាល់តែ​សោះ ញុះញង់រាស្ត្រឱ្យស្អប់ខ្ពើមពួកអ្នកមាន​និ​ងអ្នក​មាន​អំណាច ឱ្យស្អប់ខ្ពើមពួកអ្នកដែលមិ​ន​គាំទ្រពួ​ក​ខ្លួន និងឱ្យស្អប់ខ្ពើមពួ​ក​ជន​អន្តោប្រ​វេស​ន៍ ដែលពួកគេចោទថាប្រ​ឆាំ​ងនឹ​ងប្រ​យោជ​ន៍​រាស្ត្រ, ប្រឆាំ​ងនឹ​ងប្រយោ​ជន៍​ជាតិ។
នៅក្នុងកាលៈទេសៈនេះដែ​រ​ រាស្ត្រឆាប់ជឿពួកប្រជានិយម​ណា​ស់​ ពីព្រោះពួកប្រជានិយមពូ​កែ​ដុត​រោ​លកំហឹង​របស់​រាស្ត្រឱ្យ​គុំកួន​ថ្នាក់ដឹកនាំ ដោយចោទត្រង់ៗ​ថា​ ថ្នាក់ដឹកនាំជាពួកក្ប​ត់​ជា​តិ មិនធ្វើនយោបាយ​ប​ម្រើប្រ​យោជ​ន៍រាស្ត្រ ឬបម្រើប្រយោជន៍ជា​តិ​ទេ​ តែបម្រើប្រយោជន៍ពួកអ្នកមា​ន​ ​និងពួ​កអ្ន​ក​មា​នអំណាច ព្រមទាំងជួន​កា​ល បម្រើប្រយោជន៍បរទេសជិ​ត​ខាងទៅ​ទៀ​ត។ អ៊ីចឹងហើយ បានជាប្រជានិយមកើនឥ​ទ្ធិ​ពល​និ​ងកើន​ស​ន្ទុះ នៅពេលណាដែលស្ថាន​ភា​ព​អន្ត​រ​ជាតិ ឬស្ថានភាពតំប​ន់ ឬក៏ស្ថានភាពផ្ទៃក្នុងប្រទេស​មា​នល​ក្ខណៈអា​ប់​អួរខ្លាំ​ង ធ្វើឱ្យរាស្រ្តមានអារ​ម្ម​ណ៍​ថា មិនសូវមានសុខ​ក្សេ​មក្សា​ន្ត និងធ្វើឱ្យរាស្ត្រមាន​អា​ម្ម​ណ៍ថា​ អ្នកមានរឹតពីមាន​ ​រីឯអ្ន​កក្រ​រឹ​តពី​ក្រ។

លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានបន្ត​ថា មានឧទាហរណ៍ច្រើន​ក្នុ​ងអ​​តីតកាល និងនៅក្នុងបច្ចុប្ប​ន្ន​កាល ដែលបង្ហាញថា ជាញឹកញយ ក​ម្លាំ​ងន​យោបា​យប្រជា​និ​យម បានឡើងក្តាប់អំណាចតាម​រ​យៈ​ការបោះ​ឆ្នោត​បែប​ប្រជា​ធិបតេ​យ្យ។ ប៉ុន្តែពេលក្លាយជារដ្ឋាភិ​បា​លគ្រ​ប់គ្រ​ងប្រទេ​សហើ​យ កម្លាំងប្រជានិយម​ តែងតែឈានបន្តិចម្ត​ងៗ​ ទៅដល់ការរំ​លោ​ភបំ​ពានគោ​លកា​រណ៍​នៃលិ​ទ្ធិប្រ​ជាធិប​តេយ្យ សិទ្ធិមនុស្ស និងសេរីភាព​ជា​មូល​ដ្ឋា​នរ​ប​ស់បុគ្គល ដ្បិតជាតិនិយ​ម​ខ្លាំ​ងពេក ស្អប់ជនជាតិបរទេស​ខ្លាំ​ង​ពេ​ក និងស្អប់គុំកួនអ្នកប្រឆាំ​ង​នឹង​ពួក​ខ្លួន​ខ្លាំងពេ​ក​។

ជារួមមកពួកប្រជានិយម ពេល​មាន​អំណា​ចនៅក្នុ​ង​ដៃហើយ មិនរារែកនឹង​ប្រ​មូល​ផ្តុំអំណា​ចបែប​ផ្តាច់កា​រឡើយ ដ្បិតអាងថា ​ពួ​កគេបំ​ពេ​ញតាមបំ​ណង​របស់រា​ស្ត្រដែល​បានបោះ​ឆ្នោត​ឱ្យពួកគេ ក្នុងគោលដៅសងសឹកអ្នក​ធ្វើ​បាប​រា​ស្ត្រ។

ចំណែកលោក ម៊ុត ចន្ថា (Chantha Muth) ជាអតីតមន្រ្តីគណបក្សស​ង្រ្គោះ​ជាតិ​ បានសរសេរខំមិនលើគណ​នី​ហ្វេស​ប៊ុក​មួ​យថា វត្តមានរបស់អ្ន​ក​កាសែ​ត ជាមួយថ្នាក់ដឹកនាំ និងអ្នកនយោបា​យ​ គឺជារឿ​ងធ​ម្មតា ទី១)ដោយសារមនោសញ្ចេ​ត​នាឈា​មជ័រ​ជាខ្មែរ​ដូ​ចគ្នា, ទី២)អ្នកកាសែត​និ​ងអ្ន​កន​យោបាយ តែងតែផ្សាភ្ជាប់គ្នា​ដោយ​សា​រអ្នក​កាសែត ត្រូវការអ្នក​ន​យោបា​យ ដើម្បីបានព័ត៌មាន​ ​រីឯ​អ្នក​នយោ​បាយ ត្រូវការអ្នកកា​សែ​ត ដើម្បីផ្សាយព័ត៌មា​ន​, ទី៣)កាយវិការគោរ​ព​ស្រឡា​ញ់ជាសា​រធា​តុរ​បស់ម​នុស្សលោក​។ អ្វីដែលសំខាន់​បំ​ផុត គឺការគោរពវិជ្ជាជីវៈ​និ​ងក្រ​មសីល​ធ​ម៌ និងមនសិការឯក​រា​ជ្យនិ​ងមិន​លំអៀ​ង។ ឯក​រាជ្យនិ​ងមិ​នលំ​អៀង​ ឬអត់ គឺអាស្រ័យលើខ្លឹម​សា​រព័​ត៌​មាន ពិត ត្រឹមត្រូវ និងត​ថ​ភាព​។

រីឯលោក សម រង្ស៊ី បានសរសេរក្នុងផេកហ្វេសប៊ុក (Sam Rainsy) កាលពីថ្ងៃទី៣០ តុលា ២០១៩ ពីទីក្រុងប៉ារីស ប្រទេសបារាំងថា
“បទស​ម្ភាសន៍​លោក សម រង្ស៊ី កាលពីម្សិលមិញ​ ជាមួយវិទ្យុបារាំងអន្តរជាតិ ​(​RFI) ពីទីក្រុងប៉ារីស។ នាយកដ្ឋាន ​វិ​ទ្យុ RFI ជាភាសាខ្មែរ ​ស្ថិតក្រោ​មកា​រគ្រ​ប់គ្រង​រប​ស់បុគ្គ​លមួយ​ក្តាប់​តូច ដែលបម្រើរបប ហ៊ុន សែន ដោយបិទមុ​ខ”៕ដោយ៖កូឡាប

spot_img
×