Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស ថេត ប្រាប់នគរបាលនៅទូ​ទាំង​រាជ​ធា​នី ឲ្យទប់ស្កាត់នៅរា​ល់​​​​គ​​ម្រោ​​ង​កា​​​រ​ក្បត់ជាតិ ដែលមានបំណងផ្តួល​រ​លំរាជ​​រ​​ដ្ឋា​ភិ​​បាល​

spot_img

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យកងកម្លាំងទាំងអស់ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព ជូនដល់​ប​ងប្អូ​នប្រ​ជាពល​រដ្ឋ ជាពិសេសការពារ​ ​ទប់ស្កាត់នៅរាល់​គម្រោ​ងកា​រ​ក្បត់ជាតិ ដែលមានបំណងផ្តួលរលំរាជ​រ​ដ្ឋាភិ​បាល​ស្របច្បា​ប់ ដែលកើតចេញ​មក​ពីការ​បោះឆ្នោត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ​បាន​បើកកិ​ច្ចប្រជុំ​ស្តី​អំពី កិច្ចការផ្សព្វផ្សាយការពារ​ ​ទប់ស្កាត់នៅរាល់គម្រោងការ​ក្បត់ជាតិ ដែលមានបំណងផ្តួលរលំរាជ​រ​ដ្ឋាភិ​បាល​ស្របច្បា​ប់ ដែលកើតចេញ​មក​ពីការ​បោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយមានគណបក្សនយោ​បា​យជា​ច្រើនចូល​រួម ជាពិសេសមានប្រជាពលរដ្ឋដ៏ច្រើនលើសលប់រហូតដល់ ៨៣,០២% នៃអ្នកដែលមានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត​ ​ក្រោ​មអ​ធិបតីភា​ពលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបា​ល​រាជធានី​ភ្នំ​ពេញ ដោយមានការចូលរួមពីលោក ​លោ​កស្រីស្ន​ងកា​ររង នាយការិយាល័យ អធិការ អធិការ និងនាយប៉ុស្តិ៍ទាំង​១​០៥។

ជាកិច្ចបញ្ចប់ លោកស្នងការ បានណែនាំឲ្យកងកម្លាំងទាំងអស់ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព ជូនដល់​ប​ងប្អូ​នប្រ​ជាពល​រដ្ឋក្នុង​ឱកាស​ពិធីបុ​ណ្យឯករាជ្យជាតិ អ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ជាពិសេសគឺកា​រ​ចូល​រួមពិ​ធីហូ​បអំបុ​កសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕ដោយ៖កូឡាប

spot_img
×