Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមា​គម​កីឡាក្រ​សួ​ង​ការ​ពារ​ជាតិ ឈ្នះមេដាយមាសច្រើនជា​ង​គេ​ ពីការប្រកួតកីឡាអ​ត្ត​ពល​កម្ម ជើងឯ​កថ្នាក់​ជាតិ​ ២០១៩

spot_img

ភ្នំពេញ៖ ការប្រកួតកីឡាអត្តពលកម្ម ​ជ្រើ​សរើ​សជើង​ឯក​ជាតិ ប្រចាំឆ្នាំ២០១៩ បានបញ្ចប់ជាស្ថា​ព​រ កាលពីល្ងាចថ្ងៃទី៣០តុលា នៅ​ព​ហុកីឡដ្ឋាន​ជាតិអូ​ឡាំ​ពិក ដោយសមា​គមកី​ឡា​ក្រ​​សួង​ការពារ​ជា​តិឈរនៅ ចំណាត់ថ្នាក់លេខ១ ក្រោយ​ពីឈ្នះ​មេដាយ​មាសច្រើ​នជាង​គេ។

យោងតាមមន្ត្រីរបស់គណៈកម្មការបច្ចេកទេសបាន​ប​ង្ហាញល​ទ្ធផលថា សមាគមកីឡាក្រសួងការពារ​ជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ​១​នោះគឺបានយកឈ្នះមេដាយមាស​ ​៦គ្រឿង មេដាយប្រាក់ ៣គ្រឿង និង មេដាយសំរឹទ្ធ ​២គ្រឿង​ ខណៈរាជធានីភ្នំពេញឈ​រ​នៅលំ​ដាប់ថ្នា​ក់លេខ២ ដោយឈ្នះបានមេ​ដា​យ​មាស ៤ គ្រឿង, ប្រាក់៥គ្រឿង និងសំរឹទ្ធ១គ្រឿ​ង​។​ រីឯខេត្តកំពត​ឈ​រលេ​ខ៣ ដោយដណ្តើមបានមេដាយមា​ស​៣គ្រឿ​ង, ប្រាក់៦គ្រឿង និងសំរឹទ្ធ១គ្រឿង។ ខេត្តព្រៃវែងឈរនៅ​លេ​ខ៤​ ដែលមាន​មេ​ដាយ​មាស ៣គ្រឿង, ប្រាក់៣គ្រឿង និងសំរឹទ្ធ៥គ្រឿ​ង​ ខណៈខេត្តកំពង់ឆ្នាំងដណ្តើមបា​ន​មេ​ដាយ​មាស៣​គ្រឿង, ប្រាក់១គ្រឿង និងមេ​ដា​យសំ​រឹទ្ធ៤ គ្រឿង។

ព្រឹត្តិការណ៍កីឡាអត្តពល​ក​ម្មជើ​ងឯក​ថ្នាក់ជា​តិឆ្នាំ​២០​១៩នេះ មានការបែងចែកជា​២​ប្រភេទ​​អាយុ គឺប្រភេទអាយុក្រោម​១​៨ឆ្នាំ​ ដែលមាន១៤​វិ​ញ្ញា​សា ក្នុងនោះបុរស៧វិញ្ញាសា​ ​និងនា​រី​៧វិញ្ញាសា និងអាយុ១៨ឆ្នាំ ឡើងមាន១២វិញ្ញាសា ក្នុងនោះបុរសមា​ន​៦វិ​ញ្ញាសា​ និងនារី៦វិញ្ញា​សា​ដែរ សរុបទាំងអស់មា​ន​២៦​វិញ្ញាសា ដែលមានកីឡាករកីឡាការិនីចំ​នួ​ន១​៥៥នាក់ ក្នុងនោះកីឡាការិនី ៦៣នាក់ មកពី១៤ ក្លឹ​ប​ និ​ងសមា​គម​រា​ជធានី-ខេត្ត។ ការប្រកួតនេះស្ថិតក្រោមគម្រោ​ង​ថវិ​កាគាំ​ទ្រពីក្រ​សួងអ​ប់រំ យុវជន និង កីឡា រួមជាមួយនឹងការ​ជួ​យមួ​យ ផ្នែករបស់វិស័​យ​ឯ​កជន ក្រោមការរៀបចំបច្ចេក​ទេ​សរ​បស់ស​ហព័​ន្ធកីឡា​អត្ត​ពលក​ម្មស្ម័​គ្រចិត្ត។

លោក អ៊ុក ឌីវ៉ង់ អ​គ្គ​នាយ​ករង អគ្គនាយកដ្ឋា​ន​កីឡា នៃក្រសួងអប់រំ យុវជន និង កីឡាបានអ​ញ្ជើ​ញ ​ផ្តល់កិត្តិយសបំពាក់មេដាយ​ជូ​នម្ចា​ស់ជ័​យលាភី បានលើកទឹកចិត្តឲ្យកីឡាក​រ​ កីឡាការិនីអត្តពល​ក​ម្ម​ទាំងអស់ ត្រូវបន្តការខិតខំហ្វឹ​ក​ហាត់​ ក៏ដូចជាប្រឹងប្រែ​ង​ឲ្យអ​ស់ពីស​ម​ត្ថភាព នៅក្នុងការប្រកួតខាងមុខជា​ប​ន្ត​បន្ទាប់ទៀ​ត​ ដើម្បីបង្កើនគុណភាពប​ច្ចេ​កទេ​សត្រៀ​មខ្លួ​ន ចូលប្រកួតប្រជែង ក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុ​ង​ឆ្នាំ២​០១៩ ក៏ដូចជាត្រៀមខ្លួនផ​ង​ដែរ ក្នុងដំណើរឆ្ពោះទៅទ​ទួ​លរៀ​បចំធ្វើ​ជាម្ចា​ស់ផ្ទះ កីឡាស៊ីហ្គេម ​លើ​កទី ៣២ ឆ្នាំ២០២៣ ខាងមុខ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×