Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិន ​១១នាក់ ត្រូវ​បណ្តេ​ញចេញ​ពីកម្ពុជា ពាក់ព័ន្ធ​នឹង​បទល្មើ​ស​ ក្លែងបន្លំឆបោកតា​ម​ប្រពន្ធ័​ទូរ​គម​នា​គមន៍

spot_img

ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ​នៃ​អគ្គនា​យក​ដ្ឋានអ​ន្តោប្រវេស​ន៍ នាព្រឹកថ្ងៃព្រហស្បតិ៍​​ ទី៣១ ខែតុលា ឆ្នាំ២០១៩ ដោយមានការចង្អុលដឹកនាំពី​ ​លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍​ បានសហការជាមួយ ​ប៉ុ​ស្តិ៍ច្រក​ទ្វារអា​កាស​យានដ្ឋា​នអន្ត​រជាតិ​ភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី​១​ ធ្វើការបណ្តេញចេញជន​ជា​តិចិ​នចំ​នួន ១១នាក់ ចេញពីព្រះរា​ជាណា​ចក្រ​កម្ពុ​ជា។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអ​ង្កេ​ត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង ​១១នាក់ ស្រី ០១នាក់ ត្រូវបាន​បណ្តេ​ញចេញ​ពីព្រះរា​ជាណាច​ក្រកម្ពុជា យោងតាមប្រកាសបណ្តេញចេ​ញ​ក្រសួ​ងម​ហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ និងហាមចូលព្រះរាជាណាច​ក្រ​កម្ពុ​ជារយៈ​ពេល ៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើ​ស​ ក្លែងបន្លំឆបោកតា​ម​ប្រពន្ធ័​ទូរ​គមនា​គមន៍ (VOIP)។ កិច្ចប្រតិបត្តិកា​រ​នេះ ក៏មានការចូលរួមពីកងកម្លាំ​ងសម​ត្ថ​កិច្ច របស់ក្រសួងសន្តិសុខសាធា​រណៈ ​នៃសាធារណរដ្ឋប្រជា​មា​និត​ចិន ដើម្បីយកទៅអនុវត្ត​តាម​ច្បាប់​នៅប្រ​ទេសចិ​ន៕ដោយ៖កូឡាប

spot_img
×