Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត កូរ៉េខាងជើង យល់ព្រម​បញ្ជូន​គណៈប្រតិភូ​កីឡា​ទៅ​ចូលរួម​កីឡា​អូឡាំពិក​រដូវរងា នៅ​កូរ៉េ​ខាងត្បូង​ខែក្រោយ​

spot_img

​ប្រទេស​កូរ៉េ​ខាងជើង​បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​គណៈប្រតិភូ​កីឡា​ទៅ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា ដែល​នឹង​ធ្វើឡើង​នៅ​ខែ​​កុម្ភះ ក្នុង​ប្រទេស​កូរ៉េខាងត្បូង​។

​ការប្រកាស​ពី​វត្តមាន​របស់​អត្ថ​ពលិ​កកូរ៉េខាងជើង​នេះ កើតឡើង ក្រោយពេល​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​បាន​បើក​កិច្ចប្រជុំ​កំរិត​ខ្ពស់ ​ជាមួយ​គ្នា​លើកដំបូង ក្រោយពេល​ខកខាន​អស់​រយៈពេល ២​ឆ្នាំ​។​

​ប្រទេស​កូរ៉េខាងត្បូង​ក៏​ស្នើ​ឲ្យមាន​ការ​រៀបការ​ជួបជុំគ្រួ​សារឡើងវិញ​ក្នុង​កំឡុង​ការប្រកួត​កីឡា​អូឡាំពិក​ផងដែរ សំរាប់​សាច់ញាតិ​របស់
​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​បែក​គ្នា​ក្នុង​កំឡុង​សង្គ្រាម​កូរ៉េ​។​

​សូម​រំលឹក​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​តានតឹង​កាន់តែខ្លាំង ចាប់តាំងពី​មាន​កិច្ចប្រជុំ​លើក​ចុងក្រោយ​បង្អស់​នៅក្នុង ​ឆ្នាំ ២០១៥​។​

​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​បែកបាក ក្រោយពេល​កូរ៉េខាងត្បូង​បាន​ព្យួរ​គំរោង​សេដ្ឋកិច្ច​រួម​នៅ​តំបន់​ឧស្សាហ៏កម្ម​កែសុង
(Kaesong) ស្ថិត​ក្នុង​ប្រទេស​កូរ៉េខាងជើង ដោយសារតែ​ការ​ធ្វើ​តេស្ត​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​របប​ព្យុង​យ៉ាង​។​

​ជា​ការឆ្លើយតប​វិញ កូរ៉េខាងជើង​ក៏​បាន​បញ្ចប់​ទំនាក់ទំនង​ទាំងអស់​ជាមួយនឹង​កូរ៉េខាងត្បូង រួម​មាន​ការ​កាត​ផ្តាច​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង ​រវាង​ប្រទេស​ទាំង​ពីរ​។ ភាព​តានតឹង​រឹតតែ​កើនឡើង​ខ្លាំង នៅ​ឧបទ្វីប ។​ចាប់តាំងពី​កូរ៉េ​ខាងជើង​បាន​អភិវឌ្ឍ​ន៏​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល របស់ខ្លួន និង​បាន​ធ្វើ​ការបាញ់​សាកល្បង​ជា​ញឹកញាប់ ៕ សុភ័ក្ត្រ​

spot_img
×