Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេស​កក​ម្ម១០​ខេត្ត តបតា​មពាក្យ​បណ្ដឹង​១៦​ករណី ត្រូវបានលើកឡើងក្នុ​ង​អង្គប្រ​ជុំប្រ​ចាំខែ​

spot_img

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ នេះសមាជិកឧត្តមក្រុមប្រឹក្សា​ពិ​គ្រោះ ​និងផ្ដល់យោបល់ពីគណ​ប​ក្ស​ខ្មែ​រក្រោ​ក បានចូលរួមកិច្ចប្រជុំ​ប្រ​ចាំខែ របស់​ឧត្តម​ក្រុម​ប្រឹក្សាពិ​គ្រោះ​ និងផ្ដល់យោបល់ប្រចាំខែ​តុ​លា នៅទីស្ដីការនាយករដ្ឋ​ម​ន្ត្រី ​( វិមាន​សន្តិភា​ព​ )។

នៅក្នុងកិច្ចប្រជុំនេះ លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម បានលើកឡើងពីបេ​សក​កម្ម១០ ខេត្ត តបតាមពាក្យបណ្ដឹង​ ​១៦ ករណី និងបើកការស៊ើបអ​ង្កេត​១ករណី ក្នុងចំណោមករណីទាំង​អ​ស់យើងខ្ញុំបានសង្កត់ធ្ងន់ករណី​ធំ​ៗ៣​ ដូច​ខា​ងក្រោម៖

១ / ករណីការរកឃើញ ការប្រើអំណាច​ដោយ​ខុស​ច្បាប់​របស់មេ​បញ្ជា​ការ​ខេត្តស្ទឹ​ងត្រែ​ង ដើម្បីយកទ្រព្យសម្បត្តិរបស់ពល​រ​ដ្ឋឈ្មោះ​ សែ ម៉េងជា , ថែមទាំងបំ​ពា​នលើលិខិ​តរបស់​អ​ង្គភាព​ប្រឆាំ​ង​អំពើពុករ​លួ​យ ។ ហើយផ្គើនមិន​អនុ​វត្ត​ន៍ មិនគោរព​តា​មសេ​ចក្ដីណែ​នាំ របស់ស្ថាប័នថ្នាក់ជាតិ​ ​។

២ / ករណីអាជ្ញាធរខេត្តកំ​ព​ង់ធំ​មិនអ​នុ​វត្តន៍ សជណ លេខ ១០៤៤ សជណ ចុះ ថ្ងៃទី២២ កក្កដា ឆ្នាំ ២០១៤ ដែលនាំឲ្យឈ្មួ​ញ​ជាឧ​ត្តមសេ​នីយឯ​ក ឈ្មោះ គាំសារឿន អាចយកអាងទឹ​ករ​ប​ស់រ​ដ្ឋម​កធ្វើអាជីវ​កម្ម​ជិះជា​ន់ធ្វើបាប​ពលរ​ដ្ឋ​ ខណៈដែ​ល ក្រុមប្រឹក្សាឃុំគ​ណ​បក្ស​ប្រជា​ជន ចេញមុខមកការពា​រផ​លប្រ​យោជន៍​ប្រជា​ពល​រដ្ឋ ប្រឆាំង និងការជិះជា​ន់ គឺឈ្មួញផ្កាយ​៣ ដែលធ្វើអាជីវ​កម្ម​រំលោភ សជណ បានប្ដឹងចាប់ក្រុមប្រឹក្សាឃុំ​នោះ​ ដាក់ពន្ធធនាគាទៀតផ​ង ។

៣ / ករណី អភិបាលខេត្តមណ្ឌលគិរីភូតកុ​ហ​កស​ម្ដេចតេ​ជោ និងបំភ្លៃអង្គហេតុដោយចេ​ត​នា ជុំវិញទិ​ដ្ឋភា​ពប​រិវេណម​ជ្ឈម​ណ្ឌល​វប្បធម៌ជ​នជាតិ​ភាគតិ​ចភ្នំដោះ​ក្រមុំ​ ។

លោក បានលើកឡើងថា “គ្រប់​ករ​ណីទាំ​ងអស់ សមាជិកឧត្តមក្រុម​ប្រឹ​ក្សាពិគ្រោះ​និង​ផ្ដល់​យោបល់ ពីគ​ណបក្ស​ខ្មែរ​ក្រោក សុទ្ធតែបានសិក្សាច្បា​ស់​លាស់ ដោយផ្ទៀ​ងផ្ទា​ត់លើ មូលដ្ឋា​នច្បា​ប់ ដែលមានឯកសាគ​តិ​យុត្តជា​ភ​ស្តុតាង មុនរៀបចំជារបាយការ​ណ៍​ជូននា​យ​ករដ្ឋ​មន្ត្រី​”៕ដោយ៖កូឡាប

spot_img
×