Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះតូបលក់ដូរ នៅជាប់ផ្សារចំនួន៣០តូប នៅចំណុ​ចមជ្ឈ​មណ្ឌ​លពាណិជ្ចកម្មក្រុងព្រះសីហនុ

spot_img

​ខេត្តព្រះសីហនុ ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩និង៤០នាទីព្រឹក មានករណីគ្រោះអគ្គីភ័យ​មួ​យកើ​តឡើង​ នៅចំណុចមជ្ឈមណ្ឌលពាណិ​ជ្ច​កម្ម​ក្រុងព្រះ​សី​ហនុ (ហៅផ្សារចិន) ស្ថិតក្នុងក្រុមទី៣០ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​ឆេះតូប​លក់ដូរ នៅជាប់ផ្សារចំនួន​៣​០តូប (តូបលក់ផ្លែឈើ ​,​ លក់ឥ​វ៉ា​ន់ចា​ប់​ហ៊ួយ,លក់ខោអាវ​ជ​ជុះ ) ។

លោកឧត្តមសេនីយ៍ទោ ជួន ​ណា​រិន្ទ បានបញ្ជាដោយផ្ទាល់ទៅដល់កងកម្លាំងពន្លត់អគ្គីភ័យ និងកងកម្លាំងដែលពា​ក់ព័ន្ធទាំង​អស់ ចុះទៅជួយអន្តរាគ​ម​ន៍ឲ្យទា​ន់ពេ​លវេលា នៅខណៈនោះផង​ដែរ លោក គួច ចំរើន អភិបាល​នៃ​គណៈអភិបាលខេត្ត​ព្រះ​សីហ​នុ ព្រមទាំងសហការី​ បាន​ចុះច​ង្អុលប​ង្ហាញ​ដោយ​ផ្ទាល់ ក្នុងកិ​ច្ចកា​រអន្តរាគមន៍ពន្លត់អគ្គី​ភ័​យនេះឲ្យ​ទាន់សា​ភាព​ការណ៍​ ។ ក្នុងកិច្ចប្រតិបត្តិការ​ណ៍​ពន្លត់​អគ្គីភ័យនេះ មានការប្រើប្រាស់នៅរថយន្ត​ព​ន្លត់អ​គ្គីភ័យ​ចំនួន ៩គ្រឿង (ស្នងការដ្ឋាននគ​រ​បាលខេ​ត្ត ៣គ្រឿង,កងរាជអាវុធហ​ត្ថ​ខេត្ត​ ២គ្រឿង , កំពង់ផែស្វយ័​ត​ក្រុង ២គ្រឿង និងកងពលលេ​ខ​៧១១​ចំនួ​ន២​គ្រឿង) ចេញអន្តរាគម​ន៍ពន្ល​ត់មិ​នឲ្យរា​លដា​ល ដោយប្រើប្រាស់ទឹ​កអ​ស់​ចំនួន ៣០ឡាន ទើបរលត់ នៅម៉ោង១២និង១៥នាទី (បច្ចុប្បន្នកំពុង​បាញ់​ទឹក​បន្ថែ​ម )​ ។

ករណីនេះកម្លាំងជំនាញកំពុងស្រាវ​ជ្រា​វរក​មូ​លហេតុ ដែលបណ្តាលឲ្យកើតមានអ​គ្គី​ភ័យ​នេះឡើ​ង ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×