Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យកឋិនទាន​សា​មគ្គីដែ​លផ្តួ​ចផ្តើម​ឡើ​ងដោយ រដ្ឋបា​ល​រាជ​ធានីភ្នំពេញ ទទួលបា​នបច្ច័​យ១​០ម៉ឺ​នដុល្លារ សម្រាប់កសាង​វត្ត​២ ក្នុ​ងរាជធានីភ្នំពេ​ញ​

spot_img

ភ្នំពេញ៖ ​បុណ្យកឋិនទានសាមគ្គីដែលផ្តួចផ្តើ​ម​ឡើង​ដោ​យគណៈ​អភិបា​លរាជ​ធានី​ភ្នំពេញ ក្រុមប្រឹក្សារាជធានីភ្នំពេញ​ ​មន្ត្រីរា​ជកា​រអាជ្ញា​ធរដែ​ន​ដី មន្ទីរអង្គភាពជុំវិញរាជធានី​ភ្នំ​ពេញប្រ​មូល​បាន​បច្ច័យ​ចំនួ​ន១០ម៉ឺ​ន​ដុល្លារ ដើម្បីវេរប្រគេនព្រះស​ង្ឃ​ដែល​គង់ចាំ​ព្រះ​វស្សា អស់កាលត្រីមាសក្នុង​ពុ​ទ្ធសី​មាវ​ត្តចំនួន២ នោះគឺវត្តព្រះបារមីវង្គដ្ឋ​​បូ​​រីកបិ​​លភ័​​ស្ថ ​ស្ថិតក្នុ​ងសង្កា​ត់​ទឹក​ថ្លា ខណ្ឌ សែនសុខ និងវត្តវិមានតេជះ​ (ហៅវត្តស្រះចក) ស្ថិតក្នុងសង្កាត់ស្រះច​ក​ ខណ្ឌ​ដូន​ពេញ ។
កម្មវិធីបុណ្យនេះ ពោលគឺកាលពីវេលាល្ងាចថ្ងៃ​ទី​៣​០តុលា​ បានធ្វើពិធីជួបជុំពុទ្ធប​រិ​ស័ទប្រារព្ធពិធីក្រុ​ងពា​លី និងនមស្កា​ព្រះរតនត្រ័យសមា​ទាន​សីល និមន្តព្រះសង្ឃច្រើនព្រះប​​រិត្ត និង​សម្តែងធ​ម៌ទេ​សនា


នៅក្នុងបរិវេណសាលាក្រុង​ភ្នំ​ពេ​ញ ជាមួយការចូលចា​ប់​មគ្គ​ផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ​ដើ​ម្បីឧ​ទ្ទិស​កុសលផ​លបុ​ណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វកា​រី​ជនមា​នមា​តា បិតា ញាតិការទាំង​៧ស​ណ្តា​ន និងឧទ្ទិសដល់ដួងវិ​ញ្ញា​ណក្ខ​ន្ធវីរយុទ្ធជ​ន ​វីរយុទ្ធនារីដែលបានពលី​ជីវិ​ត ដើម្បីបុព្វហេតុជាតិមាតុ​ភូ​មិ។ លុះព្រឹ​កឡើ​ងត្រូ​វនឹងថ្ងៃទី៣១ តុលា ទើបអង្គកឋិនទាន​នេះ ​ដង្ហែរ​ម​កវេរប្រគេនព្រះសង្ឃដែលគង់​ចាំ​ព្រះវ​ស្សាអស់កា​លត្រី​មាស ក្នុងពុទ្ធសី​មាវត្ត​ខាងលើ​តែ​ម្តង ដោយក្នុងនោះ​លោក​ឃួ​ង ស្រេង អភិបាលរាជ​ធានី​ និងលោកស្រី ដឹកនាំអង្គកឋិនទាននេះ​ ​ដង្ហែរ​មក​វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះ​វ​ស្សាអស់​កាល​ត្រីមាស ក្នុងពុ​ទ្ធសី​មាវ​ត្តព្រះ​បារ​មីវ​ង្គដ្ឋបូរីក​បិល​ភ័ស្ថ​ ស្ថិតក្នុងសង្កាត់ទឹកថ្លា ​ខ​ណ្ឌ ​សែនសុខ។ ចំណែកលោកស៊ុយ សេរិទ្ធ​ អភិ​បាល​រងរាជ​ធានី ជាអ្នកដឹកនាំអង្គក​ឋិ​នទាន​ដង្ហែរម​កវេរប្រ​គេនព្រះស​ង្ឃ ដែលគង់ចាំព្រះវស្សា​អ​ស់កាល​ត្រីមាស ក្នុងពុទ្ធសីមាវត្ត​វិ​មានតេជះ (ហៅវ​ត្ត​ស្រះច​ក) ស្ថិតក្នុ​ងសង្កា​ត់ស្រះ​ចក ខណ្ឌដូ​នពេ​ញ ។
គួរបញ្ជា​ក់ផ​ងដែ​រថា បច្ច័យចំនួន១០ម៉ឺន​ដុ​ល្លារនេះ ​រដ្ឋបាលរាជធានីភ្នំពេញ បានប្រគេនដល់ដែល​គ​ង់នៅ
​វត្តព្រះ​បារ​មីវង្គ​ដ្ឋបូរីក​បិល​ភ័ស្ថ ចំនួន៥ម៉ឺនដុល្លារ និងប្រគេនដល់ព្រះស​ង្ឃដែ​លគង់​ចាំ​ព្រះវស្សាអ​ស់កា​លត្រីមាសក្នុងពុទ្ធសីមាវត្តវិមា​នតេជះ (ហៅវត្តស្រះចក) ចំនួន៥ម៉ឺនដុល្លារដូ​ចគ្នា​។
ពិធីបុណ្យកឋិនទាន បានប្រតិស្ថានតាំងពី​ជាង​២៥០០ឆ្នាំមុន​ ​ពោលគឺ​តាំងពី​ស​ម័យកាលដែលព្រះពុទ្ធអង្គព្រះស​ម្មា​សម្ពុ​ទ្ធបរ​មគ្រូគ​ង់នៅ និងបានព្រះរាជទា​ន​អនុ​ញ្ញាតឲ្យពុ​ទ្ធប​រិស័ទប្រារព្ធពិធីនេះឡើង ដើម្បីនាំយក​ចីវ​រទា​នដែ​លមា​នអង្គសំ​ខាន់​៣ គឺស្បង់ ចីវរ និងសង្ឃាដី ទៅវេរ​ប្រ​គេនព្រះ​ភិក្ខុសង្ឃ​ ដែលគង់ចាំព្រះវស្សាអស់​កា​លត្រី​មាស ក្នុងពុទ្ធសីមាតាមទី​អារា​មនា​នា។​
​​ប្រជា​ពុទ្ធបរិស័ទគ្រប់ម​ជ្ឈដ្ឋា​​ន​ ​គ្រប់ទីកន្លែងទូទាំងព្រះរាជា​ណា​ចក្រកម្ពុ​ជា​ អនុមោទនាដោយស​ទ្ធា​ជ្រះថ្លា​ ដ៏បរិសុទ្ធបានចាប់ផ្តើមប្រារ​ព្ធពិធីបុ​ណ្យ​កឋិន​ទាន តាមពុទ្ធានុ​ញ្ញាតដោយ​សប្បាយ​រីក​រាយ និងប្រកបដោយ​មោទ​នភាព ជ្រះថ្លាចំពោះសិទ្ធិ​សេរី​ភាព​ពេញ​លេញ នៅក្នុងជំនឿសាសនា​ ក៏ដូ​ចជា នៅក្នុងជីវភាពរស់នៅប្រ​ចាំ​ថ្ងៃនាស​ម័យ​តេជោ ដែលពោរពេញដោយ​សុ​ខសន្តិ​ភាព ស្ថេរភាពនិង ​មានកា​រអ​ភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សលើ​គ្រ​ប់វិស័​យ៕ដោយ៖កូឡាប

spot_img
×