Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើតេស្ត​ទឹកនោម រក​សារធាតុ​ញៀន​លើ​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ​១៥០​នាក់ រកឃើញ​២​នាក់​

spot_img

ព្រះវិហារ ៖ ក្នុង​ចំណោម​មន្ត្រី​ជាប់​កិច្ចសន្យា​ប្រមាណ​១៥០​នាក់ ដែល​បាននិងកំពុង​បំរើការ​នៅក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​រកឃើញថា មាន​ចំនួន​២​នាក់ បាន​ផ្ទុក​នូវ​សារធាតុ​ញៀន ប៉ុន្តែ​ស្ថិតក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ ។​
​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ លោក សំ លាង​ទ្រី បានអោយ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៨ ថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​យ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន លើ​បុគ្គលិក​ជាប់កិច្ចសន្យា​ប្រមាណ​១៥០​នាក់ ដោយ​យើង​ធ្វើតេស្ត តាមរយៈ​ទឹកនោម ហើយ​ក្រោយពី​ធ្វើតេស្ត​បាន​រកឃើញថា មាន​ចំនួន​២​នាក់ បាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ស្ថិតក្នុង​កម្រិត​តិចតួច ។​

​លោក​បញ្ជាក់ទៀតថា ការ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន លើ​បុគ្គលិក​ជាប់កិច្ចសន្យា​នេះ គឺ​បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​បុគ្គលិក កម្មករ​ខ្លះ នៅតាម​ការដ្ឋាន​មួយចំនួន មាន​ការប្រើប្រាស់​គ្រឿងញៀន​។ ដូច្នេះ​ទេ​ក្នុង​នាម​ថ្នាក់ដឹកនាំ​អង្គភាព នៅ​ពេល​ឮ​ព័ត៌មាន​បែបនេះ លោក​ក៏​បាន​ដាក់​កម្មវិធី​ដោយ​សហការ មួយ​នគរបាល​ការិយាល័យ​គ្រឿងញៀន ធ្វើតេស្ត​លើ​បុគ្គលិក​ជាប់កិច្ចសន្យា​ទាំងអស់នោះ ដោយ​ធ្វើ​ក្រោយ​ម៉ោង គោរព​ទង់ជាតិ​ប្រចាំ​សប្តាហ៍ ជា​លទ្ធផល ក្រោយ​ធ្វើតេស្ត​ទឹកនោម​រួច​ឃើញថា មាន​មន្ត្រី​ជាប់​កិច្ចសន្យា​២​នាក់ មាន​សារធាតុ​ញៀន ប៉ុន្តែ​មាន​តិចតួច ក្រៅពី​នោះ​មិន​មាន​ទេ​។​

​លោក សំ លាង​ទ្រី បាន​គូសបញ្ជាក់​ទៀត​ថា ឆ្លង​តាម​ការសួរនាំ​ដេញដោល ពី​សមត្ថកិច្ច ក៏​ដូច​រូបលោក​ផ្ទាល់​ឃើញថា បុគ្គលិក​ជាប់​កិច្ចសន្យា​ទាំង​២​នាក់ ដែល​មាន​ផ្ទុក​សារធាតុ​ញៀន​នោះ គឺ​មាន​យូរហើយ មុនពេល​ដែល​គាត់​ចូល​បំរើ​ការងារ ហើយ​ពេល​ដែល​គាត់​ចូល​បំរើ​ការងារ គាត់​មិន​បាន​ប្រើប្រាស់​ថ្នាំញៀន​ទេ ដូច្នេះ​ថ្នាំញៀន​ដែល​ធ្វើតេស្ត​ឃើញ គឺ​ដោយសារ​ជាប់​ពាក់ព័ន្ធ និង​ការប្រើ​របស់គាត់​ពី​លើក​មុន ដែល​ករណី​នេះ​ក្នុងនាម​ប្រធាន​អង្គភាព លោក​គ្រាន់តែ​ធ្វើការ​អប់រំ ណែនាំ​ប៉ុណ្ណោះ ហើយ​អនុញ្ញាត​ឲ្យ​គាត់​ចូល​បំរើការ​តាម​ធម្មតា​វិញ​។​

​លោក​បញ្ជាក់​ផង​ដែរ​ថា បុគ្គលិក​ទាំងអស់ បើ​ធ្វើ​តេស្ត​រកឃើញថា មាន​សារធាតុ​ញៀន លើក​ទី​១​លោក​គ្រាន់តែ​អប់រំ ធ្វើ​កិច្ចសន្យា​ផ្តិតមេដៃ ហើយ​កែខ្លួន​វិញ​ជា​បន្ទាន់ ប៉ុន្តែ​បើ​ធ្វើតេស្ត​លើក​ទី​២ រកឃើញ​មាន​សារធាតុ​ញៀន​ទៀត​នោះ នឹង​ត្រូវ​បណ្តេញចេញ​ពី​ការងារ​។ លើសពី​នេះ​នឹង​បញ្ជូន​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​ច្បាប់​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក​សូម​អំពាវនាវ​ជាថ្មី​ម្តងទៀត ឲ្យ​មន្ត្រី​ទាំងអស់​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រៀង​ញៀន ត្រូវខិតខំ​ធ្វើការ ដើម្បី​អនាគត​ខ្លួនឯង និង​ក្រុមគ្រួសារ ហើយ​លោក​មិន​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​ណា​ម្នាក់ នៅក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ពាក់ព័ន្ធ​គ្រឿងញៀន​នោះទេ​។ លោក​នឹង​បន្ត​សហការ​ជាមួយ​នគរបាល​ការិយាល័យ​គ្រឿងញៀន ដោយ​យ​ក្រោយ​រយៈ​
​ពេល​៤​ខែ​យើង​នឹង​ពិនិត្យ​ម្តងទៀត​។​ដូច្នេះ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន បើ​ស្រឡាញ់​ការងារ ស្រឡាញ់​ក្រុមគ្រួសារ​។ ចំពោះ​មន្ត្រី​ដែល​បំរើ​នៅតាម​ការិយាល័យ​នានា រាល់​ពេល​ជិះ​ម៉ូតូ​មក​ធ្វើការ ត្រូវ​ពាក់​មួកសុវត្ថិភាព ហើយ​ម៉ូតូ​ត្រូវ​ដាក់​កញ្ចក់​មើល​ក្រោយ បើ​មិន​ដូច្នេះ​ទេ អ្នកយាម​នឹង​មិន​ឲ្យចូល​ធ្វើការ​ទេ ដូច្នេះ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×