Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្របួ​ចបា​នចោ​រជន​ជាតិ​វៀ​តណាមម្នាក់ លួចកា​ច់កម៉ូតូ​នៅក្រុ​ងបាវិ​ត

spot_img

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ជាជនជា​តិវៀតណាម ត្រូវបានសមត្ថកិ​ច្ច​ក្រុងបាវិត ក្របួ​ចបាន ខណៈដែល​ធ្វើសក​ម្មភា​ពលួច​ម៉ូតូរបស់គេ នៅបន្ទប់ផ្ទះជួ​ល​មួយក​ន្លែង នៅក្រុងបាវិ​ត ខេត្តស្វា​យរៀង​។ ករណីនេះបានកើតឡើងកាលពីវេ​លា​ម៉ោង​៤និង៤០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ទៀបភ្លឺ នៅបន្ទប់ផ្ទះជួល​ឈ្មោះ​ ភិ​ន រាក់ ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតក្នុងភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ​ស​ង្ស័យឈ្មោះ​ ត្រឹង យ៉ាំងកាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជនជាតិវៀតណាម មុខរ​បររត់​ម៉ូ​តូឌុប មានទីលំនៅភូមិ ធឹងចឹង ឃុំឡើយធឹង ស្រុក បេនកូវ ខេត្តតៃនិញ ប្រទេសវៀត​ណាម។​

ប្រភពបានបន្តទៀតថា៖ជនសង្ស័យខាងលើបាន​ធ្វើ​សក​ម្មភាព​លួចម៉ូ​តូ១​គ្រឿង ម៉ាក វ៉េវឆ្លាម ពណ៌ ខ្មៅ​ ពាក់​ផ្លាកលេខ70 F1 612-02 របស់ឈ្មោះ ធូក រ៉ាវី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរមុ​ខរ​បរ​សន្តិសុខ​កាស៊ីណូពិភ​ពថ្មី មានទី​លំនៅភូ​មិត្រពាំង​ស្មា​ច់ ឃុំ ខ្សែត ស្រុក កំព​ង់រោ​ទ៍ ខេត្ត​ស្វាយរៀ​ង។

ហើយបច្ចុប្បន្នជនសង្ស័​យ ត្រូវបា​នស​មត្ថ​កិច្ច ឃាត់ជា​ប​ណ្តោះអា​សន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋ​បា​លបាវិត ដើម្បីបំ​ពេញ​សំណុំរឿង ចាត់ការតាម​នីតិវិ​ធីច្បាប់៕ ដោយ៖វ៉ៃកូ

spot_img
×