Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះរ​ថភ្លើ​ងនៅ​ប៉ាគី​ស្ថាន ស្លាប់ ៦៥នាក់ របួសជាង ៣០នាក់

spot_img

មនុស្សយ៉ាងតិចចំនួន ៦៥នាក់បានស្លាប់ ​នៅពេលរថភ្លើងដែលពួកគេធ្វើដំណើ​រ​ត្រូវ​ភ្លើងឆា​បឆេះយ៉ា​ងស​ន្ធោរ​សន្ធៅ។ ពេលកើតហេតុ រថភ្លើង​កំពុ​ងធ្វើ​ដំណើរ​ពី​ទីក្រុង Karachi ឆ្ពោះទៅកាន់ទី​ក្រុង Rawalpindi។

រដ្ឋមន្រ្តីក្រសួងផ្លូវដែលប៉ា​គី​ស្ថាន​ឈ្មោះ Sheikh Rashid Ahmed បាននិយាយថា អគ្គិភ័យបង្កឡើងដោយសារតែការ​ផ្ទុះ​ហ្គាស​ ដែល​អ្នកដំ​ណើរ​យក​មកតាមខ្លួនដើម្បីធ្វើចំអិនម្ហូប​លើ​រថ​ភ្លើង។

អគ្គិលភ័យបានរីករាល​ដា​លនៅ​លើទូរ​រ​ថភ្លើងយ៉ា​ងតិច ៣។ ក្នុងគ្រោះថ្នាក់នោះ​ ​ក៏មានមនុស្សចំនួន ៣០នាក់ផងដែររងរ​បួ​ស ​ហើយចំនួនអ្នក​ស្លា​ប់អា​ចនឹង​កើនឡើ​ង។

លោករដ្ឋមន្រ្តីខាងលើថ្លែងថា ​”​ចង្រ្កាន២ បានផ្ទុះ។ ពួកគេកំពុងចំអិន​អា​ហារ និងមានប្រេ​ង​ផង​ដែរ ដែលជាតិប្រេងឆា​នេះហើ​យ​ធ្វើឲ្យភ្លើ​ងឆេះ​កាន់តែ​ខ្លាំង”។

លោកបញ្ជាក់ទៀតថា កាលដែល​អ្ន​កដំ​ណើរ​យក​ចង្រ្កា​នទៅជា​មួយលើនៅរ​ថ​ភ្លើង​ដើម្បី​ចំអិនអាហារហូប​ ​ក្នុង​ការ​ធ្វើដំ​ណើរចំងាយឆ្ងាយ​ ​គឺជាប​ញ្ហា​។

រថភ្លើងដែលបានធ្វើដំណើរ​ពី​ទីក្រុង Karachi ឆ្ពោះទៅកាន់ Rawalpindi គឺជារថភ្លើងរ​ប​ស់ក្រុ​មហ៊ុ​ន Tezgam ដែលជាក្រុមហ៊ុនរថភ្លើងដ៏ល្បី​ឈ្មោះ​ក្នុងប្រ​ទេសប៉ា​គី​ស្ថាន។

ខ្សែរថភ្លើងនោះបានរត់ជា​ប្រ​ចាំថ្ងៃ ហើយប្រើរយៈពេ​ល​ ២​៥ម៉ោងកន្លះ។

​សូមបញ្ជាក់ថា ការគ្រោះ​ថ្នាក់ដោ​យរ​ថភ្លើង​នៅក្នុង​ប្រទេសប៉ា​គី​ស្ថានមា​នអត្រា​ខ្ពស់ ដោយសារតែមានការដាក់​ម​នុស្ស​លើសចំ​ណុះ។ កាលពីឆ្នាំ ២០០៧ មនុស្ស ៥៦នាក់បានស្លាប់ក្នុង​គ្រោះ​ថ្នាក់​នៅទីក្រុ​ង Mehrab​pur៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×