Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម លើកទឹកចិត្តអត្តពលិកអង្គភាពកីឡានគរបាលជាតិកម្ពុជាដែលឈ្នះមេដាយជូនជាតិពីកីឡានគរបាលពិភពលោក

spot_img

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបានទៅចូលរួមប្រកួតកីឡានគរបាលពិភពលោក លើក​ទី១៨ ឆ្នាំ២០១៩ នៅសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំអង្គភាពកីឡានគរបាលជាតិកម្ពុជា ព្រមទាំងកីឡាករ កីឡាការិនីត្រូវបង្កើនការយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បង្កើនគុណបច្ចេកទេសឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីត្រៀមចូលរួមក្នុងការប្រកួតនៅក្រៅប្រទេស និងបន្តដណ្តើមជ័យលាភីជូនជាតិ។

សម្តេចក្រឡាហោមក៏សម្តែងនូវអំណរគុណចំពោះទឹកចិត្តគាំទ្ររបស់សប្បុរសជន ក្នុងការឧបត្ថម្ភដល់វិស័យកីឡានៅក្នុងអង្គភាពកីឡានគរបាលជាតិកម្ពុជា។ សម្តេចក្រឡាហោម ស ខេង ក៏បានឧបត្ថម្ភលើកទឹកចិត្តជាប្រាក់រង្វាន់ជូនម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធផងដែរ។

សូមបញ្ជាក់ថា ប្រតិភូ អត្តពលិកនគរបាលជាតិកម្ពុជា ៩៦រូប លើមាន១៣ប្រភេទកីឡា ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បានចូលរួមប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ នៅខេត្ត Cheng Du ប្រទេសចិន។ ជាលទ្ធផល កីឡាករ-កីឡាការិនីកីឡានគរបាលកម្ពុជាបានយកឈ្នះមេដាយ ចំនួន៤៦គ្រឿង ក្នុងនោះ មេដាយមាស១៨ ប្រាក់១៧ និងសំរឹទ្ធ១១។

នេះជាលើកទី១របស់កីឡានគរបាលកម្ពុជា ដែលចូលប្រកួតពិភពលោក ហើយទទួលបានជោគជ័យលើសពីការរំពឹងទុក ក្រោមការឧបត្ថម្ភថ្លៃសំបុត្រយន្តហោះ និងលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង រីឯថ្លៃស្នាក់នៅ និងអាហារ គឺម្ចាស់ផ្ទះ ចិន ជាអ្នកទទួលរ៉ាប់រងយ៉ាងកក់ក្តៅ៕ ដោយ៖កូឡាប

spot_img
×