Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ប្ដេជ្ញា​ពង្រឹង​លើ​ការអនុវត្ត​វិធានការ​យុទ្ធសាស្ត្រ​ទាំង​០៧​ទប់ស្កាត់​ការនាំ​សារធាតុ​គីមី​ផ្សំ​គ្រប់​ប្រភេទ ពី​តំបន់​ខាងក្រៅចូលទៅក្នុង​តំបន់ត្រីកោណមាស​

spot_img

​ភ្នំពេញ ៖ ជាក់ស្ដែង​ថ្មីៗ​នេះ កម្ពុជា​បង្ក្រាបបាន​០១​ករណី ចាប់យក​គ្រឿងញៀន​បាន​ប្រមាណ ១០០​គីឡូក្រាម នៅ​ខេត្តកំពង់ធំ ដែល​នាំ​មកពី​តំបន់ត្រីកោណមាស ចូលមក​ប្រទេស​កម្ពុជា​តាម​ប្រទេស​ថៃ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​អះអាងថា ដោយ​ឈរលើ​ទស្សនៈ គ្មាន​សារធាតុ​គីមី​ផ្សំ គ្មាន​គ្រឿងញៀន​កម្ពុជា​បាន​ប្ដេជ្ញា​ពង្រឹង​លើ​ការអនុវត្ត​យ៉ាង​យកចិត្តទុកដាក់​នូវ​វិធានការ​យុទ្ធសាស្ត្រ​ទាំង​០៧ នៃ​ផែនការមេ​ឆ្នាំ​២០១៩-២០២២ ដោយ​ខិតខំ​ប្រឹងប្រែង​ចូលរួម​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ចំពោះ​ការនាំ​សារធាតុ​គីមី​ផ្សំ​គ្រប់​ប្រភេទ ពី​តំបន់​ខាងក្រៅ ចូលទៅក្នុង​តំបន់ត្រីកោណមាស និង​ការនាំ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​ចេញពី​តំបន់ត្រីកោណមាស មក​តំបន់​ខាងក្រៅ​។​

​ការបញ្ជាក់​ជំហរ​បែបនេះ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ នៅក្នុង​ឱកាស​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ ដំណើរការ​មជ្ឈមណ្ឌល​សម្របសម្រួល​សុវត្ថិភាព​ទន្លេមេគង្គ (SMCC) នៅ​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រធាន​ប្រតិភូ នៃ​ប្រទេស​សមាជិក SMCC ដែល​មកពី​ប្រទេស​ទាំង​៥ ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ (​ចិន ឡាវ សហភាព​មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​)​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែងថា ក្នុងនាម​ជា​ប្រទេស​ដែលមាន​ចំណែក​ទទួលខុសត្រូវ​តំបន់​គោលដៅ​ទី​០៨ (​ទន្លេមេគង្គ​ក្រោម​) កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​ត្រួតពិនិត្យ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប នូវ​រាល់​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ តាមរយៈ​ការរៀបចំ​នូវ​យន្តការ​វិធានការ​មួយចំនួន​ដូចជា​៖ ការបង្កើត​គណៈកម្មកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន ភាគ​ឦសាន ការរៀបចំ​បង្កើត​ភូមិ ឃុំ​/​សង្កាត់ គ្មាន​គ្រឿងញៀន នៅក្នុង​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង ការបើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​១ ទី​២ ទី​៣ និង​ទី​៤ ដែល​បាននិងកំពុង​បន្ត​យកចិត្ត​ខ្ព​ក់ដា​ក់ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម ដោយ​ផ្តោត​សំខាន់​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន (​ក្នុង​ខេត្ត​ភាគ​ឦសាន​) ពី​តំបន់​តំបន់ត្រីកោណមាស ដែល​កម្ពុជា​រឹបអូស​គ្រឿងញៀន​បានជា​ច្រើន​រយ​គីឡូក្រាម រួចមកហើយ​។​

​លោក​ថា យើង​បានធ្វើការ​ពង្រឹងសមត្ថភាព​ដល់​សមត្ថកិច្ច​តាម​ច្រក​ឱ្យ​ពង្រឹង​ការត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ ដែល​មានចែង​ក្នុង​តារាង​ឧបសម្ព័ន្ធ នៃ​ច្បាប់​ស្តីពី ការត្រួតពិនិត្យ​គ្រឿងញៀន ឱ្យមាន​ការត្រួតពិនិត្យ​កាន់​តឹងរឹង យកចិត្តទុកដាក់​ធ្វើការ​ឃ្លាំមើល និង​រាយការណ៍​ពី​វត្ត​មាននៃ​ការ​ចរាចរ​សារធាតុ​គីមី​ផ្សំ​ទាំងឡាយណា ដែល​អាច​ផលិត​គ្រឿងញៀន បាន និង​មិន​មានចែង​ក្នុង​តារាង​ឧបសម្ព័ន្ធ នៃ​ច្បាប់​ស្តីពី ការត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ថែមទៀតថា ក្នុង​បដិកា​នេះ​យន្តការ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​សុវត្ថិភាព​ទន្លេមេគង្គ គឺជា​យន្តការ​អនុតំបន់​មួយ ដ៏​មាន​សារៈសំខាន់​បំផុត ដែល​យើង​ត្រូវផ្តោត​ការយកចិត្ត ទុកដាក់​ចំពោះ​ការពង្រឹង និង​បង្កើន​នូវ​ប្រសិទ្ធភាព នៃ​យន្តការ​នេះ​ឱ្យស្រប​ទៅនឹង​ស្ថានភាព​ថ្មី នៃ​បញ្ហា​គ្រឿងញៀន នៅក្នុង​តំបន់​របស់​យើង​។ ដូច្នេះ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​សម្រប​សម្រួល​រៀបចំ​ចាត់ចែង​សំដៅ​ធ្វើយ៉ាងណា ឱ្យ​ការអនុវត្ត​ផែនការកម្ម​វិធី​ដែល​បានរៀបចំ​សម្រាប់​រយៈពេល​បី​ខែ​នេះ ឱ្យ​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ពិសេស​ក្នុង​រយៈពេល​នៅសល់​មួយខែ​ចុងក្រោយ​នេះ យើង​នឹង​បានឃើញ​នូវ​លទ្ធផល​ការងារ ពេញលេញ​ក្នុង​រយៈពេល​បី​ខែ​នេះ ក្នុងឱកាស​នៃ​ពិធី​បិទ​បញ្ចប់​ការ ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា ដែល​នឹង​រៀបចំ​នៅ​ចុងខែ​វិច្ឆិកា ខាងមុខ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×