Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ បង្ហាញ​ឯកសារ​៤​ទំព័រ ករណី​ចោទ​លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង តែងតាំង​សាច់ញាតិ​ខុស​លក្ខខណ្ឌ និង​មិន​ត្រឹមត្រូវ​

spot_img

​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបង្ហាញ​ឯកសារ​មួយ ពាក់ព័ន្ធ​នឹង​ពាក្យ​ប្តឹង​នៅ​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ធ្វើការ​តែងតាំង​សាច់ញាតិ​ខុស​លក្ខខណ្ឌ និង​មិន​ត្រឹមត្រូវ តាម​តារាង​ព័ណ៌នា​មុខដំណែង​។​

ACU បាន​បញ្ជាក់ថា ការតែងតាំង​សាច់ញាតិ​ខុស​លក្ខខណ្ឌ និង​មិន​ត្រឹមត្រូវ​តាម​តារាង​ព័ណ៌នា​មុខដំណែង​ដូចខាងក្រោម ៖

១. តែងតាំង​ប្រពន្ធ​ឈ្មោះ ហុង ផានី ដែល​មិន​គ្រប់​លក្ខខណ្ឌ និង​មិន​ត្រឹមត្រូវ​តាម​តារាង​ព័ណ៌នា​មុខ​
​តំណែង​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ហើយ​ការតែងតាំង​នេះ​ផ្ទុយ​នឹង​អនុក្រឹត្យ​១១៤
​ចុះ​ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ នៅត្រង់​មាត្រា​៥ ចំណុច​លេខ​២ ត្រេ​ទី​២ បានសរសេរថា មន្ទីរ​​ជំនាញ​​​រាជធានី ខេត្ត ត្រូវមាន​អនុប្រធាន​មន្ទីរ​សុខាភិបាល​ត្រឹម ០៣​រូប តែ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​​មាន​អនុប្រធាន​មន្ទីរ​សុខាភិបាល​ចំនួន​ដល់​ទៅ ០៤​រូប​។​

២.​ជាងនេះទៀត​ក៏មាន​ការតែងតាំង​សាច់ញាតិ​ជាច្រើន​របស់ខ្លួន​ផងដែរ ជាពិសេស​ក្នុង​វិស័យ​ដីធ្លី​ដូចជា​៖

-​តែងតាំង​ប្អូនប្រុស​បង្កើត​ឈ្មោះ អួន វិបុល ជា​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​បាណន់​។​

-​តែងតាំង​ប្អូនជីដូនមួយ​ឈ្មោះ ហូ លន់​សីហា ជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​
​សំណង់ និង​ភូមិបាល​ស្រុក​បាណន់​។​

-​តែងតាំង​ប្អូនជីដូនមួយ​ឈ្មោះ រ៉ូ ជា​ប្រធានការិយាល័យ​រដ្ឋបាល​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តបាត់ដំបង​។​

-​តែងតាំង​អតីត​អ្នកបើករថយន្ត​ជា​បងប្អូន​ជី​មួយ​ឈ្មោះ ងួន សត្យា ជា​បុគ្គលិក​នៅ​មន្ទីរ​រៀបចំ​ដែនដី​
​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបាត់ដំបង់​។​

-​តែងតាំង​ប្អូនថ្លៃ​ឈ្មោះ ទី គឹម​ហេង ជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​ភូមិបាល​ក្រុង​បាត់ដំបង​។​

-​តែងតាំង​ប្អូនថ្លៃ​មិត្តភក្តិ (​ទី គឹម​ហេង​) ឈ្មោះ សយ សេ​វី ជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​កំរៀង​។​

​អ​.​ប​.​ព​. បាន​លើកឡើងថា នៅ​ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​​បំភ្លឺ​មក អ​.​ប​.​ព​. ដោយបាន​បដិសេធ​គ្រប់​ចំណុច​នៃ​ការចោទប្រកាន់​ខាងលើនេះ ដោយ​លោក​បាន​លើកឡើងថា​៖

១.​ករណី​ប្រគល់​ភារកិច្ច​លោកស្រី ហុង ផានី ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង គឺ​ផ្អែក​តាម​លិខិត​លេខ ២១០៤ សខ​-​បប ចុះ​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨ របស់​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ស្ដីពី​សំណើ​តែងតាំង​មន្ត្រីរាជការ​ចំនួន ០២​រូប ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​។ លោកស្រី ហុង ដា​នី (​មាន​អតីតភាព​ការងារ​ចំនួន ២៧​ឆ្នាំ​) ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ជំនួស​លោកស្រី អ៊ូ វណ្ណដា អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ដែល​បាន​ចូលនិវត្តន៍​។ មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង គឺមាន​អនុប្រធាន​មន្ទីរ​សុខាភិបាល​ចំនួន ០៣​រូប សម​ស្របតាម​អនុក្រឹត្យ​លេខ ១១៤ អនក្រ​.​បក របស់​រាជរដ្ឋាភិបាល ស្តីពី​ការកំណត់​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​មុខដំណែង​ក្នុង​រចនាសម្ព័ន្ធ​នៃ​ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ ប៉ុន្តែ​ដោយសារ​មន្ទីរ​​សុខាភិបាល​ខេត្តបាត់ដំបង មា​នភា​មេ​មា​ញឹក និង​ការងារ​ទទួលខុសត្រូវ​ច្រើន ក្នុងការ​បម្រើសេវា​វិស័យ​សុខាភិបាល​​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព ទើប​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ស្នើសុំ​ក្នុង​អង្គប្រជុំ​គណៈ​​អភិបាលខេត្ត ឲ្យ​លើក​សំណើសុំ​គោលការណ៍​ទៅ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ពិនិត្យ និង​សម្រេច​លើ​ការស្នើសុំ​​បើក​ប្រអប់​មុខដំណែង​អនុប្រធាន​មន្ទីរ​បន្ថែម ០១​រូប​ទៀត ដោយ​ធ្វើការ​តែងតាំង​លោក ចេង លី​ស៊ុន​ឃាង (​មាន​អតីត​ភាព​ការងារ ២៧​ឆ្នាំ​) ឲ្យ​កាន់​មុខដំណែង​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង តាមរយៈ​លិខិត​លេខ ១៥៨/១៩​លស ចុះ​ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩​។ បន្ទាប់ពី​មាន​គោលការណ៍​ឯកភាព​ពី​ក្រសួង​មុខងារសាធារណៈ និង​ដោយ​​មានការ​ជូនដំណឹង​អំពី​គោលការណ៍​ឯកភាព​របស់​ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​ដីកា​ស្តីពី​ការ​​តែងតាំង និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រី ០២​រូប គឺ​លោកស្រី ហុង ដា​នី និង​លោក ចេង លី​ស៊ុន​ឃាង ឲ្យ​កាន់​មុខដំណែង​​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​។ ដំណើរការ​នៃ​ការតែងតាំង​នេះ គឺធ្វើឡើង​ត្រឹមត្រូវ និង​ស្របតាម​ស្មារតី​​ច្បាប់ និង​គោលការណ៍​បែបបទ និង​នីតិវិធី​ជា​ធរមាន​។​

២.​ចំពោះ​ការតែងតាំង​លោក ងូ​ន វិបុល ជា​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​បាណន់ គឺ​ស្របតាមគោលការណ៍ បែបបទ និង​នីតិវិធី​របស់​ក្រសួងមហាផ្ទៃ ក្រោយ​មានការ​ពិនិត្យ និង​វាយតម្លៃ​ពី​គណៈ​អភិបាល លក្ខណៈ​​សម្បត្តិ​ក៏ដូចជា​សមត្ថភាព​ចំណេះដឹង បទពិសោធន៍ អតីតភាព​ការងារ​រដ្ឋបាលខេត្ត​បានធ្វើ​សំណើសុំ​ទៅ​ក្រសួងមហាផ្ទៃ​ពិនិត្យ និង​សម្រេច ហើយ​ក្រសួងមហាផ្ទៃ​បានសម្រេច​តែងតាំង​តាមរយៈ​ប្រកា​សលេខ ៤៦៩៣​ប្រក ចុះ​ថ្ងៃទី​២៩ ខែ ឧសភា ឆ្នាំ ២០១៩​។​

៣. ការប្រគល់​ភារកិច្ច​លោក ហូរ លន់​សីហា ជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​ភូមិបាល​ស្រុក​បាណន់ ដោយ​ផ្អែក​តាម​លិខិត​លេខ ០១២/១៧ សប​ណ ចុះ​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧​របស់​រដ្ឋបាល​ស្រុក​បាណន់ និង​ដោយមាន​ចំណារ​ឯកភាព​បញ្ជូន​លេខ​១៤៥៩ ដន​សស​.​ប ចុះ​ថ្ងៃទី ១៤ ខែ កញ្ញា​ឆ្នាំ ២០១៧ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបាត់ដំបង​។ តាម​សំណើ​រដ្ឋបាល​ស្រុក​បាណន់ និង​ការឯកភាព​ពី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តបាត់ដំបង បានរៀបចំ​ប្រជុំ​គណៈ​អភិបាលស្រុក​ធ្វើការ​ពិនិត្យ​ពិភាក្សា និង​វាយតម្លៃ​មន្ត្រីរាជការ​រួចមក អង្គប្រជុំ​គណៈ​អភិបាលស្រុក​បាណន់​បាន​ឯកភាព​សម្រេច​ជ្រើស​រើសយក​បេក្ខជន ០១​រូប គឺ​លោក ហូរ លន់​សីហា ក្នុងចំណោម​បេក្ខជន​ប្តូរ​ផ្គង ០៤​រូប​ ​ដែលមាន​លក្ខណៈសម្បត្តិ​ស័ក្តិសម​ជាងគេ​សម្រាប់​មុខដំណែង​ជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​​សំណង់ និង​ភូមិបាល ស្រុក​បាណន់​។ បន្ទាប់ពី​មានការ​ឯកភាពគ្នា គណៈ​អភិបាលស្រុក​បាន​លើកសំណើ​ជូន​​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បាណន់ ដើម្បី​សុំ​ការពិនិត្យ និង​អនុម័ត​លើ​ការស្នើសុំ​ប្រគល់​ភារកិច្ច​លោក ហូរ លន់​សីហា​​ជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល ស្រុក​បាណន់​។ ជា​លទ្ធផល​ក្រុមប្រឹក្សា​​ស្រុក​បាណន់ បាន​បោះឆ្នោត​អនុម័ត​គាំទ្រ​លើ​ការស្នើសុំ​របស់​រដ្ឋបាល​ស្រុក​បាណន់ និង​បាន​លើកសំណើ​មក​​រដ្ឋបាលខេត្ត​បាត់ដំបង​តាមរយៈ​លិខិត​លេខ ០១២/១៧ សប​ណ ចុះ​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ ព្រមទាំង​មាន​​ចំណារ​ឯកភាព​បញ្ជូន​លេខ ១៤៥៩ ដន​សស​.​បប ចុះ​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧ របស់​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​​នីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបាត់ដំបង ទើប​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ឯកភាពគ្នា​នៅក្នុង​អង្គប្រជុំ​គណៈ​​អភិបាលខេត្ត​បាត់ដំបង លើ​ការស្នើសុំ​ប្រគល់​ភារកិច្ច​ជូន​លោក ហូរ លន់​សីហា ជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី​​នគរូបនីយកម្ម សំណង់ និង​ភូមិបាល ស្រុក​បាណន់​។

បន្ទាប់មក រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​ដីកា​ប្រគល់​ភារ​កិច្ច​ឲ្យ​លោក ហូរ លន់​សីហា ជា​ប្រធាការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​បាណន់​​តាមរយៈ​ដីកា​លេខ ០៦/១៧ ឯក​.​ត​ត ចុះ​ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៧ ហើយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ ​និង​សំណង់ បាន​ឯកភាព​ផ្តល់​នីត្យានុកូលភាព​លើដី​កាលេ​ខ​០៣៦/១៧ ដក​.​ត​ត ចុះ​ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៧ ​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​។ ការតែង​តាំង​លោក ហូរ លន់​សីហា គឺធ្វើឡើង​មុនពេល​ដែល​គាត់ (​ងួន រតនៈ​) កាន់​​មុខដំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​

៤.​តែងតាំង​លោក រឿង ស៊ីណា​រ៉ូ ជា​ប្រធានការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តបាត់ដំបង ក្នុង​ឆ្នាំ ២០១៣ គឺធ្វើឡើង​មុនពេល​ធ្វើ​ប្រតិភូកម្ម​អំណាច​រដ្ឋបាល​ថ្នាក់ក្រោម​
​ជាតិ​ក្នុងការ​តែងតាំង និង​ការបញ្ចប់​ភារកិច្ច​មន្ត្រីរាជការ​ស៊ីវិល​បំពេញការងារ​ថ្នាក់ក្រោម​ជាតិ ដែល​ការតែងតាំង​​លោក លឿង ស៊ីណា​រ៉ូ នេះ ជា​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បានតែងតាំង​​តាម​ប្រកា​សលេខ ១៤៤ ប្រក​បុ ចុះ​ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៣ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​​សំណង់ មុនពេល​ដែល​គាត់ (​ងួន រតនៈ​) ឡើងកាន់ដំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​

៥.​ការបញ្ចូល​លោក ងួន កិ​ត្យ ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​ផ្អែកលើ​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន និង​បទបញ្ជា​លេខ ០១ តាម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ដោយមាន​ការចូលរួម​របស់​ក្រុមមន្ត្រី​បច្ចេកទេស​វាស់វែង​ដីធ្លី កម្លាំង​ជំនួយ​យុវជន​ស្ម័គ្រចិត្ត ដើម្បី​វាស់​​វែង​ដីធ្លី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ក្នុង​យុទ្ធនាការ​នៃ​ការកែទម្រង់​ស៊ីជម្រៅ ដើម្បី​ដោះស្រាយ​ស្ថានភាព​កាន់​​កាប់​ដីធ្លី​មិន​ច្បាស់លាស់ ឬ​មិនទាន់​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ឲ្យ​មកកាន់​កាប់​ច្បាស់លាស់ និង​មាន​មូលដ្ឋាន​ច្បាប់​​រឹងមាំ​។ រាជរដ្ឋាភិបាល​ក៏បាន​លើកទឹកចិត្ត​តាមរយៈ​ការផ្តល់​គ្រឿង​ឥស្សរិយយស ដំឡើង​ឋានន្តរស័ក្តិ រួមទាំង​ធ្វើ​​សមាហរណកម្ម​ឋា​ន្ត​រ​ស័ក្តិ និង​ថ្នាក់​ក្រុមមន្ត្រី​ទាំងនោះ ដោយ​ក្នុងនោះ​ក៏មាន​លោក អួន កិ​ត្យា មន្ត្រី​ជាប់កិច្ចសន្យា​នៃ​​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុ​យោ​ដី​ខេត្តបាត់ដំបង ក៏ត្រូវ​បាន​បញ្ចូល​ក្របខណ្ឌ​ពិសេស តាមរយៈ​​ប្រកា​សលេខ ៣០៨ ដន​ស​.​ប្រក ចុះ​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៦ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

៦.​ចំពោះ​ការតែងតាំង​លោក ទី គឹម​ហេង ជា​អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​ភូមិបាល តាម​ប្រកា​សលេខ ០៧៩/ ប្រក​. ចុះ​ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៣ របស់​ក្រសួង​រៀបចំ​ដែនដី នគ​រូប​
​នីយកម្ម និង​សំណង់ តាំងពី​មុនពេល​មាន​ការធ្វើប្រតិភូកម្ម​អំ​ណា​ច​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ការតែងតាំង​ការផ្លាស់ប្តូរ និង​ការបញ្ចប់​ភារកិច្ច​មន្ត្រីរាជការ​ស៊ីវិល ដែល​បំពេញការងារ​ថ្នាក់ក្រោម​ជាតិ​។ ការតែងតាំង​លោក ទី គឹម​ហេង​​គឺ​នៅ​ជា​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​ការតែងតាំង​មុនពេល​ដែល​គាត់​(​ងួន រតនៈ​) ឡើងកាន់ដំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​

៧.​ចំពោះ​ការតែងតាំង​លោក សូ​យ សេរី ជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល ស្រុក​កំរៀង ជំនួស​លោក ខឹម អ៊ី​ន ដែល​ត្រូវ​ចូលនិវត្តន៍ ដោយ​ផ្អែកលើ​លិខិត​លេខ​០៦០/១៩ ចុះ​ថ្ងៃទី ០៣​ខែ មិថុនា ឆ្នាំ ២០១៦ របស់​រដ្ឋបាល​ស្រុក​កំរៀង និង​ដោយមាន​ចំណារ​ឯកភាព​បញ្ជូន​លេខ ៦០៨ ដន​សស​.​បប ចុះ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៦ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សុរិយោដី​ខេត្តបាត់ដំបង​។ នៅ​ថ្ងៃទី ០១​ខែ កក្កដា ឆ្នាំ ២០១៦ រដ្ឋបាលខេត្ត​បាត់ដំបង​បានរៀបចំ​កិច្ចប្រជុំ​គណៈ​អភិបាល ពិនិត្យ ពិភាក្សា វាយតម្លៃ​បុគ្គលិក​​លក្ខណៈសម្បត្តិ មន្ត្រីរាជការ ដោយមាន​ការឯកភាព​គ្នា​ក្នុង​កិច្ចប្រជុំ​ទើប លោក​អភិបាលខេត្ត បានសម្រេច​តែងតាំង​លោក សយ សេរី ជា​ប្រធានការិយាល័យ​រៀបចំ​ដែ​នី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​កំរៀង តាមរយៈ​ដីកា​លេខ ០៣៣/១៦ ដក​.​ត​ត ចុះ​ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៦ របស់​រដ្ឋបាល​ខេត្តបាត់ដំបង​។ ករ​ណ៍​តែងតាំង​លោក សយ សេរី ធ្វើឡើង​ស្របតាម​នីតិវិធី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ព្រមទាំង​ស្របតាម​គោលការណ៍​បែបបទ និង​នីតិវិធី​ជា​ធរមាន ហើយ​ការតែងតាំង​លោក សយ សោ មុនពេល​ដែល​គាក់ (​ងួន រតនៈ​) ឡើងកាន់ដំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​៕ ដោយ​៖​កូ​ឡាប​

spot_img
×