Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភា​ពប្រ​ឆាំង​អំពើ​ពុក​រលួយ នឹងចេញលិខិតព្រមានលោ​ក​ ចាន់ ធីចាង ហ្វាងសារព័ត៌មាន ន​គរ​មាស​ ដែលចុះផ្សាយនូវព័ត៌​មា​នមិ​នពិ​ត

spot_img

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួ​យ​ នឹងចេញលិខិតព្រមានលោ​ក​ ចាន់ ធីចាង ហ្វាងសារព័ត៌មាន នគរមាស ​ដែ​លចុះផ្សា​យនូវ​ព័ត៌មា​នមិនពិត ពាក់ព័ន្ធនឹងលោក ឧត្តមសេនីយ៍ឯក​ ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម​​ពីទ​ង្វើដែល​អាចឈា​ន​ទៅ ដល់ការបំពានលើមា​ត្រា​៤១ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករ​លួ​យ។ អ.ប.ព. ធ្វើការកោះហៅ ចា​ន់​ ធី ​មក​ស្តាប់ច​ម្លើយ​ក្នុងន័យ ដើម្បីទប់កុំឲ្យរឿងនេះ វិ​វត្តន៍​ទៅរ​កបទ​ល្មើសព្រហ្ម​ទណ្ឌ​ តែបែរជា ចាន់ ធី មាន​កំហឹ​ងដោ​យមិនពិចារណា​ទៅ​វិញ​។

អង្គភាពប្រឆាំងអំពើពុករលួយកាល​ពី​ថ្ងៃទី 31 ខែតុលាបានចេញ​លិ​ខិត​មួយ ស្តីពីលទ្ធផលនៃការស្រាវជ្រាវ ​អ​ត្ថប​ទសារ​ព័ត៌មា​នផ្សាយ​ជាសាធា​រណៈ​របស់​លោក ចាន់ ធី ចាងហ្វាងសារព័ត៌មាន​ ​នគរ​មាស អំពីមន្ត្រីពុករលួយ​។​

អង្គភាពប្រឆាំងអំពើពុករ​លួ​យ បានលើកឡើងថា នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ សារព័ត៌មាន នគរមាស បា​នចុះ​ផ្សាយ​អ​ត្ថបទ “តើមានមន្ត្រីពុក​រ​លួ​យប៉ុន្មាន​នាក់​នៅពី​ក្រោយឈ្មួ​ញ​ដីឈ្មោះ អៀរ គុយម៉ុង ហៅ ក្តាន់ៗ ដែលក្នុងការសរ​សេ​រ និង​រូ​បថត​ដែលបាន​ចុះផ្សាយ​នោះ ធ្វើឲ្យអ្នកអានយល់​ថា​ លោក ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទា​ហាន​ស​កម្ម
គឺជាមន្រ្តីពុករលួយនៅពីក្រោយលោក​ ​អៀវ គុយម៉ុង ហៅក្ដាន់ នោះ។

ACU បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ សារព័ត៌មាន នគរមាស បានចុះផ្សាយអត្ថបទ​ប​​ន្ទា​ប់ទៀ​​ត ឲ្យដឹងថា
លោក ឧត្តមសេនីយ៍ឯ​ក​ ប៊ុត សុភាព និងលោក អៀវ គុយម៉ុង បានប្តឹងលោក ចាន់ ធី ចាងហ្វាងសារព័ត៌​មា​ននគ​រមាស នៅកងរាជអាវុធហត្ថខេត្តកំព​ង់​ឆ្នាំង​។

ដើម្បីឲ្យមានមូលដ្ឋានថា​ អ​.ប.ព. អាចបើកបាន ឬ មិនអាចបើកបាន ការស៊ើបអង្កេតទៅលើម​ន្ត្រី​ ដែ​លសារព័ត៌មាន នគរមាស បានចុះផ្សាយ អ.ប​.ព. បានធ្វើការស្រាវជ្រាវប្រមូលព័ត៌​មា​ន ​និងតម្រុយជាមុនសិន ហើ​យការស្រា​វជ្រា​វបាន​បង្ហាញ​ថា៖

១. ពាក់ព័ន្ធ​ លោក ឧត្តមសេនីយ៍ឯក ប៊ុត សុភាព គឺមិនមានទាក់ទងអ្វីជាមួយ​ឈ្មោះ​ អៀវ គុយម៉ុងក្រៅពីមា​នរូ​បថតមួ​យ​សន្លឹក ដែលបានថត ហើយមានជាប់រូបអ្នកទាំងពី​រ​នេះ។

២. លោក ចាន់ ធីជាអតីតកងទ័ពរ​ដ្ឋ​កម្ពុជា​នៅប៉ៃលិ​ន (១៩៩៦-១៩៩៨) ហើយពីឆ្នាំ ១៩៩៨ មកបាន​ប្រកបវិជ្ជាជីវៈជាអ្នកកាសែតឲ្យសារ​ព័​ត៌មា​នក្រុង​កម្ពុជា ចលនាសង្គម ដើម​អ​ម្ពិល… រហូតដល់ឆ្នាំ ២០១​៨ មកទល់ប​ច្ចុប្ប​ន្ននេះ លោក ចាន់ ធី ជាចាងហ្វាងកាសែត នគរមាស ស្លឹករឹត និងទូរទស្សន៍​អ​នឡា​ញ​ស្លឹករឹត។

៣. នៅពេលផ្ត​ល់ច​ម្លើយ​រ​ប​ស់ខ្លួននៅ អ.ប.ព. លោក ចាន់ ធី បានទទួលស្គាល់ថា​ ​ខ្លួនបា​នចុះ​ផ្សា​យអត្ថ​បទ​ទាំ​ងនេះមែ​ន។ ព័ត៌មានដែលខ្លួនបានទ​ទួ​ល ក៏បានតែភា​គី​ម្ខាង (ជៀម ហៃ) ដែលជាគូជម្លោះដីធ្លីនឹងឈ្មោះអៀវ​​ ​គុយម៉ុង។ ឯរូបថត អៀវ គុយម៉ុង ថតជាមួយលោកឧ​​ត្តម​សេនីយ៍ឯក ប៊ុត សុភាព ដែលឈ្មោះ ចាន់ ធីមិន​ដែលស្គាល់ គឺឈ្មោះ ចាន់ ធី បានយកចេញពី ហ្វេស​ប៊ុ​ក ​របស់ អៀវ គុយម៉ុង។ ប្រការនេះ ចាន់ ធី សូមទទួលខុសដែលបានចុះផ្សាយដូច​នេះ​ ហើយទទួលថា កា​រ​ចុះផ្សាយ​បែប​នេះ ពិតជាទង្វើមួយមិនត្រឹមត្រូវតា​ម​ក្រមសី​លធ​ម៌វិជ្ជា​ជីវៈអ្ន​កសារ​ព័ត៌​មាន នោះទេ។

៤. ចំពោះការចុះផ្សាយនូវអត្ថប​ទ​ទី ២ បន្តទៀត ឈ្មោះ ចាន់ ធី បានឆ្លើយថា ដោយខ្លួនមានកំហឹងចំពោះ​លោ​ក​ ឧត្តមសេនីយ៍ឯក ​ប៊ុ​ត ​សុភាព ដែលហ៊ានប្តឹងគាត់ ពាក់ព័ន្ធនឹងការ​ដា​ក់រូប​ថ​តគាត់ (ឧត្តមសេនីយ៍ឯក ប៊ុតសុភាព) ក្នុងអត្ថបទ​កា​សែតរ​បស់​ខ្លួន​ ទើបខ្លួន (ចាន់ ធី) ចុះផ្សាយនូអត្ថ​បទ​ជាលើ​កទី ២ នេះទៀត។

៥ . ទោះបីលោក ចាន់ ធី ធ្លាប់មកទទួលយ​ក​ចំណេះ​ដឹង អំពីច្បាប់ប្រឆាំងអំ​ពើ​ពុក​រលួ​យ និងអ្នកសារព័ត៌​មា​ន ក្នុងឱ​កាស​សិក្ខា​សាលានៅ​ អ.ប.ព. ក៏ដោយ តែយើងនៅសង្កេ​ត​ឃើញ​ថា ចាន់ ធី យល់មិនបានត្រឹ​ម​ត្រូ​វ អំពីច្បាប់ដូចជាគិត​ថា​ អ្ន​កកា​សែត​ធ្វើអ្វីខុ​សក៏​ត្រូវ ​ឲ្យតែយកច្បាប់សារព័ត៌មានតែ​មួ​យគ​ត់ មកដោះស្រាយជាមួយរូប​គា​ត់។​

អង្គភាពប្រឆាំងអំពើពុករលួយ​បា​នលើ​កឡើងទៀ​តថា “បើគេប្តឹងគាត់ លោក ចាន់ ធី មានកំហឹងភ្លា​ម។ ពេល អ.ប.ព. កោះហៅគាត់​ លោ​ក ចាន់ ធី ក៏មានកំហឹង។ ប្រការនេះ អ.ប.ព. ចង់បញ្ជាក់ជាថ្មីម្តងទៀតថា​ ​បើអ្នក​សារ​ព័ត៌​មាន ធ្វើកំហុសពាក់ព័​ន្ធ​វិ​ជ្ជាជីវៈ គឺត្រូវប្រើច្បាប់ស្តីពីសារព័​ត៌​មាន​។
បើអ្នកសារព័ត៌មានមានកំ​ហុ​សពាក់​ព័ន្ធ​ចរាចរណ៍​ ត្រូវទទួលខុសត្រូវមុខច្បាប់ច​រា​ចរ​ណ៍ ហើយបើអ្នក​សារ​ព័ត៌មា​ន
មាន​កំហុស​ពាក់ព័ន្ធក្រមព្រហ្មទណ្ឌ​ដូ​ចជា ជំរិត កំហែងហែកកេរ្តិ៍ ​ឬ មួលប​ង្កាច់​ថា អ្នកណាជនពុករលួយនោះ​ ​ក៏ត្រូ​វ
ទទួល​ខុសត្រូ​វមុខ​ក្រមព្រ​ហ្មទ​ណ្ឌ និងច្បាប់ ស្តីពីការប្រឆាំងអំពើ​ពុ​ករ​លួយ។ មាត្រា ៤១ ច្បាប់ប្រឆាំងអំពើ​ពុករ​លួយ​ ផ្តន្ទាទោសដាក់ពន្ធនា​គា​រពី ១ខែ ដល់ ៦ខែ និងពិន័យជាប្រាក់មួយសែនរៀល ដ​ល់​មួយលា​នរៀ​ល ចំពោះ​ការលើ​កអង្គ​ហេតុប​ទល្មើ​សពុក​រលួយ​មិន​ពិត ហើយធ្វើឲ្យ អ.ប.ព. ធ្វើការស្រាវជ្រាវដោ​យ​ឥត​ប្រយោជ​ន៍។​ មូលហេតុនេះហើយ ទើប អ.ប.ព. ធ្វើការកោះហៅ ​ចាន់ ធី មកស្តាប់ចម្លើយ​ក្នុ​ងន័យ ដើម្បីទប់កុំឲ្យរឿងនេះ​ ​វិវត្ត​ន៍ទៅ​រកប​ទល្មើ​សព្រហ្មទ​ណ្ឌ តែបែរជា ចាន់ ធី មានកំហឹងដោយមិន​ពិ​ចារណា​ទៅវិញ​”។

៦. លោក ចាន់ ធី បានធ្វើការសុំទោស​លោ​ក ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ហើយសន្យាស្វែងរ​ក​ប្រភ​​ពឲ្យ​បានគ្រប់​គ្រាន់ មុននឹងធ្វើការចុះ​ផ្សា​យ​​ ​និងសុំអ​ភ័យ​ទោស ចំពោះការចុះផ្សាយរបស់គា​ត់​លើអត្ថ​បទ “ព័ត៌មានម​ន្ត្រីពុក​រលួយ​ប៉ុន្មាននា​ក់​ នៅពីក្រោ​យឈ្មួ​ញដីឈ្មោះ​ អៀរ គុយម៉ុង” ដែលធ្វើឲ្យប៉ះពាល់លើកេ​រ្តិ៍​ឈ្មោះ ​សេចក្តីថ្លៃថ្នូរ​រប​ស់លោក​ ឧត្តម​សេនី​យ៍ឯក ប៊ុត សុភាព។

៧. អ.ប.ព, នឹងចេញលិខិតព្រមា​ន​លោក​ ចាន់ ធី ពីទង្វើដែលអាច​ឈា​នទៅ​ ដល់ការបំពានលើមា​ត្រា​៤១​ នៃច្បាប់​ស្តី​ពីការប្រ​ឆាំង​អំពើពុ​ក​រលួយ ដើម្បីបញ្ចប់ការ​ស្រា​វជ្រា​វ​នេះ (អ.ប.ព. មិនបើកការ​ស៊ើ​បអ​ង្កេតក​រ​ណីនេះ៕ ដោយ៖កូឡាប

spot_img
×