Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេ​ចនាយ​ករ​ដ្ឋមន្រ្តី ជំរុញឲ្យគ្រូបង្រៀន យកចំណេះដឹង​ថ្មី​ៗ ​មកបង្ហាត់បង្រៀនសិស្សានុ​សិ​ស្ស ​ឲ្យមានចំណេះដឹងទូលំ​ទូ​លាយ​ អភិវឌ្ឍខ្លួន ទៅជាពលរ​ដ្ឋស​ក​ល និងជាអ្ន​កប​ន្តវេន​សម្រាប់​ថ្ងៃអ​នាគ​ត

spot_img

ភ្នំ​ពេញ ៖ក្នុងឱកាស នៃការ​បើក​បវេ​សនកា​លឆ្នាំ​សិក្សាថ្មី ២០១៩-២០២០ សម្តេចតេជោ នាយករ​ដ្ឋមន្រ្តីបានជំ​រុ​ញឲ្យលោក​គ្រូ-​អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គ​ល​គំរូ​ ជាឪពុកម្តាយ អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និង​ជាអ្ន​កនាំ​មក​នូវ​គំនិ​តច្នៃប្រឌិត តាម រយៈការខិតខំប្រឹ​ង​ប្រែង អភិវឌ្ឍសមត្ថភាពខ្លួន​ជា​ប្រចាំ​ ដើម្បីយកចំណេះដឹងថ្មីៗ​ ​មកប​ង្ហាត់​បង្រៀន​សិស្សា​នុសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយ​អ​ភិវ​ឌ្ឍខ្លួន​ទៅជា​ពល​រដ្ឋសកល និងជាអ្នកបន្ត​វេន​សម្រា​ប់​ថ្ងៃអ​នាគ​ត។

ក្នុងឱកាស នៃការបើកបវេសនកាលឆ្នាំ​សិ​ក្សាថ្មី ២០១៩-២០២០ ដែលចូលមកដល់​នៅ​ថ្ងៃ​ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេ​ជោ ​ហ៊ុន សែន បានចេញនូវសារលិខិតអ​ប​អរ​សា​ទរ និងជំរុញឱ្យកូ​ន​ៗ សិស្សានុសិស្សដែលត្រូវ​គ្រ​ប់អា​យុ ​បានចូលរៀនគ្រ​ប់​គ្នា​។

សម្ដេចតេជោ ហ៊ុន សែន ក៏​បា​នមា​នប្រ​សាសន៍ ប្រាប់ដល់ក្មួយៗជាសិស្សា​នុ​សិស្ស​ និងយុវជន​ យុវនារីទាំងអស់​ ​ត្រូវខិ​តខំ​រៀនសូ​ត្រឲ្យ​បានខ្ជា​ប់ខ្លួន ត្រូវចូលរួមឲ្យបាន​គ្រ​ប់ស​ក​ម្មភាព ដើម្បីគាំទ្រដំណើរកា​រ​អ​ភិវ​ឌ្ឍសា​លារៀ​ន និងសង្គមជាតិយើ​ង​ ។

សម្ដេចតេជោ ហ៊ុន សែន ​ក៏​បានណែ​នាំ ដល់គ្រឹះស្ថានសិក្សាគ្រប់ក​ម្រិ​ត​ រួមទាំងទីវត្ត​អា​រាម ត្រូវផ្តល់លទ្ធភាព​ ​ក្នុង​ការ​អប់​រំពេញ​លេញ និ​ងមាន​គុណ​ភាព តាមរយៈការបង្កើនកា​រ​ផ្ស​ព្វ​ផ្សាយ ការធ្វើយុទ្ធនាការប្រមូ​ល​កុមា​រចូ​លរៀន​។ គ្រឹះស្ថានសិក្សាគ្រប់កម្រិត​ ​រួមទាំងទីវត្តអារាម ត្រូវផ្តល់លទ្ធភាព ក្នុងការអប់រំពេ​ញ​លេញ​ និង​មាន​គុណ​ភាព តាមរយៈការបង្កើន​កា​រផ្ស​ព្វ​ផ្សាយ ការធ្វើយុទ្ធនា​កា​រ​ប្រមូល កុមារចូល​រៀ​ន និងត្រៀមលក្ខណៈតាមគ្រ​ប់​រូបភា​ព​ ដូចជាអាកាសធា​តុ​ក្តៅហួ​ត​ហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ ជាដើម។

សម្ដេចតេជោ ហ៊ុ​ន ​សែន ក៏បានជំរុញបង្កើន​ប្រ​សិ​ទ្ធភាព ក្នុងការប្រើប្រាស់ហិរ​ញ្ញ​ប្បទាន​​ សម្រាប់​គ្រឹះស្ថា​នសិ​ក្សា ការពង្រាយគ្រូ​ប​ង្រៀ​ន ឲ្យបានដល់គ្រប់​សាលា​រៀន និងការបន្តអភិវ​ឌ្ឍ​សមត្ថ​ភាព​នាយ​ក​សាលា និងគ្រូបង្រៀ​ន​ នៅតាមគ្រឹះស្ថា​ន​ប​ណ្ដុះប​ណ្ដាល និងគ្រឹះស្ថាន​សិ​ក្សា ជាពិសេសការ​ព​ង្រឹ​ង ការងារ​អ​ធិការ​កិ​ច្ច និង​យន្ត​ការពិ​និត្យ​កែល​ម្អជាប្រ​ចាំផង​ដែ​រ៕ ដោយ៖កូឡាប

spot_img
×