Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ផឹ​កស្រា​ស្រវឹង ជេរប្រមាថ ទាញកាំបិទផ្គាក់ ​ដេ​ញកា​ប់បង​ថ្លៃ របួសជើង

spot_img

ខេត្តកណ្ដាល ៖ ប្អូនថ្លៃប្រុស ផឹកស្រវឹងស្រា បានជេរប្រមាថប​ង​ថ្លៃ យក​ថ្ម​គប់ បណ្តាលឲ្យរបួស​ ​ហើយ​យក​កាំបិ​ទផ្គា​ក់ដេញកា​ប់ផ្អើ​លអ្នក​ភូមិ​។

ហេតុការណ៍នេះបានកើតឡើ​ងនៅ​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ វេលា ម៉ោង ១១និង០០នាទី ស្ថិតនៅ ក្នុងភូមិទួលក្របៅ ​ឃុំ គគី​រ ​ស្រុកកៀនស្វាយ ខេត្តក​ណ្តា​ល ។

ប្រភពពីសមត្ថកិច្ចបា​ន​ឲ្យដឹ​ងថា ជនសង្ស័យម្នាក់មានឈ្មោះ ​នៅ​ វណ្ណៈ (ហៅខ្មៅ) អាយុ ២៣ ឆ្នាំ ជាប្អូនថ្លៃ ជនជាតិ​ខ្មែរ​ ​មានទីលំនៅ ភូមិទួលក្របៅ ឃុំ​គគីរ​ ស្រុ​កកៀន​ស្វាយ​ ខេត្តកណ្តាល មុខរបរមិនពិ​ត​ (ឃា​ត់ខ្លួ​ន) ។ ចំណែកឯ​ជន​រ​ងគ្រោះ​មា​នឈ្មោះ​ ​ម៉ាក ផល្លី អាយុ ៣០ ឆ្នាំ ជាបងថ្លៃ ជនជា​តិ​ខ្មែរ មុខរបរ កសិករ មានទីលំនៅ​ ភូមិទួល​ក្របៅ ​ឃុំគគី​រ ស្រុក​កៀនស្វា​យ ខេត្ត​កណ្តា​ល ។

សមត្ថ​​កិច្ចចា​ប់បានវ​ត្ថុតាង​រួ​មមាន សម្បកដបស្រាបៀ​រ​ អាន់​ឆ័រ ចំនួន ១ដប(ដបតូច) ពណ៌ខ្មៅ បិតស្លាកក្រ​​ហម ​ខៀវ កាំបិទផ្គាក់ ១ដើម ផ្លែដែក ដងឈើ ប្រវែង ០,៦៥ម៉ែត្រ អម្បែងក្បឿ​ង ចំនួន ០១ដុំ ។

សម​ត្ថកិច្ច​បានបន្ដ​ឲ្យ​ដឹងថា នៅមុនពេលកើតហេតុ​ខា​ងលើ​ ជនរងគ្រោះ កំពុងតែធ្វើម្ហូ​ប​នៅផ្ទះបា​យ ចំណែកជន​ស​ង្ស័យ​ កំពុ​ងអង្គុ​យផឹ​កស្រាថ្នាំ​ជាមួយ​មិត្ត​ភក្តិម្នា​ក់ទៀត​ឈ្មោះ ​នី យ៉េត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មក​រ​ មាន​ទីលំ​នៅភូមិ​ឃុំជាមួ​យគ្នា នៅក្រោមផ្ទះឳពុកម្តា​យ​ រប​ស់ខ្លួន (រស់នៅក្នុង​ផ្ទះ​ជាមួ​យ) ពេលនោះជនសង្ស័​យ​ បានជេរ​ប្រ​មាថ​ ទៅលើជន​រ​ងគ្រោះ នូវពាក្យសំដីមិ​ន​សមរ​ម្យជា​ច្រើន ពេលនោះជនរងគ្រោះ​ឮ ហើយបាន​​ជេរបកទៅវិ​ញ​ ធ្វើឲ្យជនសង្ស័​យ​ បា​នយ​កដុំ​ថ្មមួ​យដុំមកគ​ប់លើ​ជនរ​ងគ្រោះ​តែគ​ប់មិ​នត្រូវ ហើយបានស្រែកជេរប្រ​មា​ថដ​ល់ឱពុ​កម្តាយ​បង្កើត ជនរងគ្រោះទៀត​ ​នឹងបា​នដេ​ញជនរ​ងគ្រោះ ឲ្យចេញពីផ្ទះ របស់ខ្លួន ពេលនោះប្តីជនរងគ្រោះ​ ​ឈ្មោះនៅ ណិត អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិ​ក​រ ត្រូវជាប​ង​បង្កើ​ត ជនសង្ស័យ បានមកឃាត់កុំឲ្យឈ្លោះគ្នា​ ​តែជ​នស​ង្ស័យមិ​នព្រម​ស្តាប់ បានស្ទុះយក​ដ​បស្រាបៀ​រគប់​មកលើ​ជនរ​ងគ្រោះ ចំស្មងជើង​ខាង​ឆ្វេងប​ណ្តាលឲ្យ​ហូរ​ឈាម រួចហើយបានយកកាំ​បិ​តផ្គា​ក់ ដេញ​កាប់​មក​លើជនរ​ងគ្រោះ​ទៀត តែត្រូវបានប្តីរបស់​ ជន​រងគ្រោះ​ចាប់​កាំបិត​នោះជា​ប់ ។

ជនរងគ្រោះបានមកដា​ក់​ពាក្យ​បណ្ដឹង នៅប៉ុស្តិ៍នគរបាល​រ​ដ្ឋបា​លគ​គីរ ដើម្បីជួយអន្តរាគមន៍ចាប់ជនល្មើស មកដោះស្រាយតាមច្បាប់។ ក្រោយពីទទួលបា​​ន​ព័ត៌​មាន កម្លាំងប៉ុស្តិ៍នគរ​បា​លរ​ដ្ឋបាល​គគីរ បានចុះទៅដល់កន្លែ​ង​កើត​ហេតុ​ ឃាត់ខ្លួនជនស​ង្ស័​យនឹ​ង វត្ថុតាង យកមកប៉ុ​ស្តិ៍​ ដើម្បីសួ​រនាំ​រួច​បញ្ជូន ជនសង្ស័យរួ​ម​ទាំង​វត្ថុតា​ង មកអធិការដ្ឋានន​គ​របា​លស្រុក​កៀន​ស្វាយ ដើម្បីបន្តចាត់ការតា​ម​នី​តិវិធី​ ៕ ដោយ៖កូឡាប

spot_img
×