Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម IS ​​តែង​តាំងមេ​ដឹក​នាំថ្មី ក្រោយមេដឹកនាំចា​ស់​ ត្រូវកងកម្លាំង​អា​មេរិច​សម្លា​ប់

spot_img

ក្រុមរដ្ឋអ៊ីស្លាម (IS​) បានធ្វើការប្រកាសជាលើក​ដំ​បូងពី​ការ​ស្លាប់​របស់​មេដឹក​នាំខ្លួន​ឈ្មោះ Abu Bakr al-Baghdadi និងបានរើសមេដឹកនាំ​ថ្មី។​

ប្រព័ន្ធផ្សាយរបស់ក្រុម IS បាន​ប្រកា​សក្នុង Telegram ថា Abu Ibrahim al-Hashemi al-Qurashi គឺជាមេដឹកនាំថ្មី​រប​ស់ក្រុម​​ខ្លួន។

ការតែងតាំងមេដឹកនាំថ្មី កើតឡើ​ងប្រ​មាណមួ​យសប្តា​ហ៍ប៉ុ​ណ្ណោះ ក្រោយពេលមេដឹកនាំចា​ស់បា​នស្លាប់ នៅក្នុងការវាយឆ្ម​ក់​ដោយ​កងក​ម្លាំង​របស់​អាមេ​រិច នៅក្នុង​ប្រទេស​ស៊ីរី។

មុនពេលបំផ្ទុះសម្លាប់ខ្លួ​ន​ឯងជា​មួយនឹ​ងកូន ២នាក់ មេដឹកនាំនោះបាន​រ​ត់ចូល​ក្នុងរូង ដោយសារតែ​ទា​ល់ច្រ​ក បន្ទា​ប់ពីមា​នកា​រតាម​ប្រមា​ញ់ដោ​យឆ្កែយោ​ធាអាមេ​រិ​ច។

ប្រទេសអ៊ីរ៉ាក់ធ្លាប់បានប្រ​កាស​ផ្តល់ប្រា​ក់រ​ង្វា​ន់ចំនួន ២៥លានដុល្លាសម្រាប់យកក្បា​ល​មេដឹក​នាំ​ IS នោះ ហើយនឹងត្រូវតាមប្រមា​ញ់ដោ​យអា​មេ​រិច និងសម្ព័ន្ធមិត្ត​ ចាប់តាំងពីមានការ​ងើ​បឡើង​រប​ស់ក្រុម IS ៥ឆ្នាំកន្លងម​ក​ហើយ​។

ក្រុម IS បានធ្វើកា​រ​បញ្ជាក់​ពីកា​រស្លាប់​រប​ស់មេដឹក​នាំរ​បស់ខ្លួន និងបានតែងតាំង​មេ​ដឹកនាំ​ថ្មី។ មេដឹកនាំថ្មីដែលត្រូវជ្រើស​តាំង​ប្រហែ​លជា​ជនជា​តិអារ៉ា​ប់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×